ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោកជំទាវ មិថុនា ភូថងអភិបាល នៃគណះអភិបា លខេត្តកោះកុង ចុះពិនិត្យ មើលការជួសជុល និងស្ថា បនាផ្លូវលេខ ៩០០អមមាត់សមុទ្រដែលត្រូវចាក់បេតុង កៅស៊ូ(A.C) ស្ថិតក្នុងក្រុងខេមរភូមិន្ទ: !

 

IMG-20181115-WA0003កោះកុង៖នាព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨លោកឈេងសុវណ្ណដា អភិបាលនៃគណះអភិបាលក្រុងខេមរភូមិន្ទរួមទាំងលោកអនដាវុធ ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកោះកុងបានអមដំណើរ លោកជំទាវមិថុនាភូថងអភិបាលនៃគណះអភិបាលខេត្តកោះកុង បានចុះពិនិត្យមើលការជួសជុលនិងស្ថាបនាផ្លូវលេខ៩០០(ផ្លូវប្រក់ មាត់សមុទ្រ) ដែលត្រូវចាក់បេតុងកៅស៊ូ (A.C) ។
លោកអនដាវុធប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកោះកុង បានអោយដឹងថាចំពោះស្ថានភាពផ្លូវដែលត្រូវចាក់បេតុងកៅស៊ូ(A.C) នោះមានប្រវែង២២១២ម៉ែត្រដោយគិតចាប់ពីចំនុចផ្ទះក្រហមរហូត ដល់មន្ទីរឩស្សាហ៍កម្មនិងសិប្បកម្មខេត្តកោះកុងស្មើនិង២៩៩៩៣ ម៉ែត្រការ៉េហើយចំពោះការអ៊ុតផ្លូវខាងលើនេះគឺមានកំរាស់៤ហ៊ុនដែល ខាងក្រុមការងារបានចាប់ផ្តើមអ៊ុតចាប់តាំងពីថ្ងៃទី១៣ខែវិច្ឆិកាម្សិល ម៉ិញហើយគ្រោងនិងបញ្ចប់ក្នុងរយះពេល១៥ថ្ងៃខាងមុខនេះ។
ប្រភពដដែលបានបន្តថាជាចំបងខាងក្រុមការងាររបស់មន្ទីរគឺអ៊ុតត្រឹម តែផ្លូវ១ខ្សែនេះតែប៉ុណ្ណោះហើយនៅឆ្នាំក្រោយៗបន្ទាប់ទៀតលោកនិង ខិតខំស្នើរសុំអ៊ុតផ្លូវក្នុងក្រុងយើងជាបន្តទៀតជាទិសដៅយើងគ្រោង និងសុំអ៊ុតបន្តផ្លូវចាប់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង រហូតទៅដល់ផ្សារដងទង់ហើយជំហ៊ានទី៣គឺសុំចាប់ពីរង្វង់មូលយាយ រែកផ្លែឈើទៅដល់ផ្លូវសេរីការ ។
ប្រភពខាងលើបានអោយដឹងបន្ថែមទៀតថាចំពោះការរៀបចំហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងខេត្តកោះកុងទំាងការជួសជុលនិងកែសម្អរក៏ដូច ជាការស្ថាបនាថ្មីៗនេះនិងត្រូវរៀបចំអោយហើយនៅមុនពិធីបុណ្យ សមុទ្រខាងមុខនេះ។
លោកអនដាវុធប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកោះកុង បានអោយដឹងទៀតថាជាប្រវត្តិសាស្ត្រសំរាប់ទឹកដីខេត្តកោះកុងគឺជា លើកដំបូងហើយដែលមានផ្លូវក្រាលកៅស៊ូ(A.C)ហើយនេះក៏ ជាមោទនភាពមួយដែលរាជរដា្ឋភិបាលបានផ្តល់ជាកាដូដ៏ពិសេសមួយ សម្រាប់ពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទនិងជាការដូនៃទិវាបុណ្យសមុទ្រ នៅលើទឹកដីខេត្តកោះកុងតាមរយះក្រសួងសាធារណះការនិងដឹកជញ្ជូន។បញ្ចប់ទៅនេះលោកអនដាវុធក៏បានផ្តាំផ្ញើរនិងអំពាវនាវទៅដល់បងប្អូន ប្រជាពលរដ្ឋនិងក្រុមហ៊ុនដឹកជញ្ជូនពិសេសក្រុមហ៊ុនដែលមានរថយន្តធំៗ គួរនាំគ្នាគោរពទៅតាមបដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូនគឺកុំដឹកលើស ទម្ងន់កុំដឹកសំពីងសំពោងដើម្បីជួយថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់ គ្នាអោយបានយូរអង្វែងហើយការបើកបរគួរតែមានការចេះអាធ្យាស្រ័យ គ្នាទៅវិញទៅមកដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវពិសេស ផ្លូវជាតិលេខ៤៨គឺមានចំណោទចុះឡើងច្រើនជាហេតុងាយក្នុងការបង្ក ហានិភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕

IMG-20181115-WA0001

IMG-20181115-WA0000

IMG-20181115-WA0002

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!