ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង!

 

photo_2018-11-09_08-12-08ភ្នំពេញៈ៩វិច្ឆិកាឆ្នាំ១៩៥៣-៩វិច្ឆិកាឆ្នាំ២០១៨គឺជាខួបអនុស្សាវរីយ៍ លើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុនៅព្រឹកថ្ងៃទី៩វិច្ឆិកាព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងជា ព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីមហាជននិងការដើរព្យុះហយាត្រាផ្សេងទៀត។ នេះគឺជាការប្រារព្ធបុណ្យឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជាពោរពេញទៅដោយសុខសន្តិភាពពេញ លេញស្ថិរភាពនយោបាយនិងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្ តីសុខនិងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះពលរដ្ឋខ្មែរក៏មិនអាច នឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសប្បាយរីករាយបានឡើយ។ ម្យ៉ាងទៀតប្រសិនបើអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌ មានវត្តមាននៅកម្ពុជានិងប៉ុនប៉ងបំផ្លាញជាតិនិងប្រជាជនកម្ពុជានោះ ក៏កម្ពុជាមិនប្រាកដថាមានទាំងស្ថិរភាពនយោបាយនិងប្រជាពលរដ្ឋ មានសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តនោះដែរ។
តាមពិតទៅសន្តិភាពពេញលេញដែលកម្ពុជាមានសព្វថ្ងៃនេះគឺជាស្នា ដៃនិងការប្រឹងប្រែងដឹកនាំបញ្ចប់សង្គ្រាមតាមរយៈនយោបាយ{ឈ្នះ-ឈ្នះ}របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងជាប្រមុខនៃ គណបក្សប្រជាជនកម្ពុជា។                                          សម្តេចតេជោហ៊ុនសែនជាស្ថាបនិកសន្តិភាពពេញលេញនៅកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨នៅវិមានសន្តិភាពថា៖ {ការញុះញង់ដើម្បីបំផ្លាញសុខសន្តិភាពមិនត្រូវអត់ឱននោះទេ។ ការធ្វើរដ្ឋប្រហារតាមយោធា ក៏ដូចជាតាមវិធីផ្សេងៗ              ដែលមិនមែនជាដំណើរការប្រជាធិបតេយ្យមិនអាចអត់ឱនឲ្យបាននោះឡើយ។
ចង់នរណាថាយ៉ាងម៉េចឲ្យខ្ញុំក៏ថាទៅប៉ុន្តែអ្នកដែលថាឲ្យខ្ញុំក៏បាន ទទួលប្រយោជន៍ពីនយោបាយរក្សាសុខសន្តិភាពរបស់ខ្ញុំនេះផងដែរ}។ ពលរដ្ឋខ្មែរទាំងអស់ពិតជាបានមើលឃើញពីជម្រៅចិត្តដ៏ស្មោះសចំពោះ ជាតិសាសនានិងព្រះមហាក្សត្ររបស់រដ្ឋបុរសកម្ពុជាម្នាក់នេះដែលបាន យកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាពីក្រញ៉ាំ ដៃនៃរបបវាលពិឃាតខ្មែរក្រហមនិងខិតខំនាំយកសន្តិភាពពេញលេញជូន ប្រទេសជាតិខ្មែរដែលទទួលរងគ្រោះដោយឥទ្ធិពលភូមិសាស្ត្រនយោបាយ រវាងប្លុកសេរីនិងប្លុកកុម្មុយនិស្តនិងសង្គ្រាមហែកហួរគ្នារវាងខ្មែរនិងខ្មែរ។
គេអាចបង្កើតភ្នក់ភ្លើងសង្គ្រាមតែមួយប៉ព្រិចភ្នែកប៉ុន្តែគេត្រូវតែចំណាយ ពេលរាប់សិបឆ្នាំដើម្បីពន្លត់វាវិញនិងត្រូវចំណាយថវិកាពេលវេលាដើម្បី កសាងប្រទេសជាតិឡើងវិញ។                                       ហេតុដូច្នេះហើយបានជាស្ថាបនិកសន្តិភាពសម្តេចតេជោហ៊ុនសែន ប្រកាសការពារសន្តិភាពដែលកម្ពុជារកបានដោយលំបាកនេះឱ្យបានគង់ វង្សស្ថិតស្ថេរជាដាច់ខាតទោះបីជាក្នុងតម្លៃណាក៏ដោយព្រោះថាទម្រាំនឹង បានសន្តិភាពក្នុងដៃមានការលះបង់នូវជីវិតពលរដ្ឋខ្មែរជាច្រើនសែនលាននាក់។
ឯករាជភាពជាតិដែលខ្មែរទទួលបានពីបារាំងគឺជាស្នាព្រះហស្ថរបស់ព្រះ បរមរតនកោដ្ឋហើយពលរដ្ឋខ្មែរត្រូវការពារឱ្យខាងតែបាននូវឯករាជ្យជាតិ នេះដោយមិនអនុញ្ញាតឱ្យជនណាម្នាក់យកឯករាជភាពជាតិនៃប្រទេស កម្ពុជាទៅដាក់ក្រោមបាតជើងបរទេសនិងបំផ្លាញឯករាជ្យបូរណភាពដែន ដីនិងអធិបតេយ្យ ជាតិឡើយ។                                      បច្ចុប្បន្ននេះក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកដឹកនាំដោយ សមរង្ស៊ីនិងកូនស្រីកឹមសុខាគឺកឹមមនោវិទ្យាបានកំពុងបំផ្លាញឯករាជ ភាពជាតិខ្មែរនេះដោយបានលុតជង្គង់ឱនក្បាលបម្រើមហិច្ឆតាបរទេស មួយចំនួនដើម្បីបំពេញមហិច្ឆតាអំណាចផ្ទាល់ខ្លួននិងបក្ខពួកមួយក្តាប់តួចរបស់ខ្លួន។ ពួកគេបានអំពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយដល់កម្ពុជាឈប់វិនិ យោគនៅកម្ពុជានិងឈប់ទិញទំនិញពីកម្ពុជាដែលជាទង្វើបំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សមិទ្ធផលដ៏មហាអស្ចារ្យរបស់ក្រុមជនក្បត់ជាតិទាំងនេះដែលតបស្នង វិញសម្រាប់ជាតិនិងប្រជាជនកម្ពុជានោះគឺការនាំឱ្យខ្មែរបែកបាក់ចំណង សាមគ្គីធ្វើឱ្យចៅហ្វាយបរទេសរបស់ពួកគេប្រមាថខ្មែរសព្វបែបយ៉ាង និងព្រមានដាក់សម្ពាធនយោបាយនិងទណ្ឌកម្មសេដ្ឋកិច្ចឬផ្តាច់ប្រព័ន្ន នុគ្រោះពន្ធដល់ទំនិញកម្ពុជាដែលនាំចូលទៅសហភាពអឺរ៉ុបថែមទៀត។ ទង្វើដ៏ស្មោគគ្រោករបស់ពួកគេមិនត្រូវអត់ឱនបានឡើយហើយជនដែល បានឃុបឃិតនឹងបរទេសរៀបចំផែនការបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាដូចជាកឹមសុខាគួរត្រូវកាត់ទោសចំពោះមុខ ច្បាប់មិនអាចលើកលែងទម្លាក់បទចោទប្រកាន់និងដោះលែងជនក្បត់ ជាតិរូបនេះឱ្យមានសេរីភាពបានទេ។                                អ្នកសមគំនិតផ្សេងទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ កម្ពុជាប្រារព្វទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥នៅពេលនេះគឺស្ថិត ក្នុងបរិបទមួយដែលកម្ពុជាបានបង្ហាញភាពចាស់ទុំទាំងផ្នែកនយោបាយ ការទូតប្រជាធិបតេយ្យសិទ្ធិមនុស្សនិងកំណើនផ្នែកសេដ្ឋកិច្ចទៅដល់ ពិភពលោកនិងប្រាប់ពិភពលោកថាកម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដីមានសិទ្ធិពេញលេញក្នុងការចាត់ចែងវាសនាជាតិ របស់ខ្លួននិងមិនត្រូវបន្តព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទៀតឡើយ។
កម្ពុជានៅពេលនេះបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបុណ្យ ឯករាជ្យជាតិក្រោមបរិយាកាសវិជ្ជមាន និងមោទនភាព។        មោទនភាពតាមរយៈ៖ ទី១/ពលរដ្ឋខ្មែរជាង ៨៣% ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៨,៣លាននាក់ បាន       អញ្ជើញទៅបោះឆ្នោត ហើយពលរដ្ឋ ៧៧% បានជ្រើសរើស   គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសការពារសន្តិភាព    និងការអភិវឌ្ឍនិងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទី២/កម្ពុជាត្រូវបានទទួលស្គាល់ថាបានដើរតួនាទីសំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោកតាមរយៈតួនាទីជាច្រើនដែលកម្ពុជាទទួលបាន ហើយទំនាក់ទំនងការទូតជាមួយប្រទេសនានាគឺធ្វើឡើងក្នុងភាពជា ដៃគូដោយ ស្មើសិទ្ធិនិងស្មើភាព។
ភាពជោគជ័យនៃបេសកកម្មការទូតក្រោយការរៀបចំបង្កើតរាជរដ្ឋាភិបា លអាណត្តិទី៦របស់សម្តេចតេជោហ៊ុនសែននៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅប្រទេសប៊ែលហ្ស៊ិករហូត ដល់ទទួលបានការទុកចិត្តនិងការសម្រេចជាឯកច្ឆន្ទពីសមាជិកឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ថែមទៀត និងកិច្ចប្រជុំនៅប្រទេសស្វីសជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិ ជាច្រើនទៀត។                                                       ទី៣/កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ពីស្ថាប័នធនាគារពិភព លោកនិងធនាគារអភិវឌ្ឍអាស៊ីថាសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨ នៅតែមានកំណើនខ្ពស់ប្រមាណ៧% ក្នុងមួយឆ្នាំ។              ទី៤/កម្ពុជាមានសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍហើយក្រោយការ បោះឆ្នោតសកលនាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ស្ថានភាពនយោបាយ ល្អពលរដ្ឋគ្មានការភ័យខ្លាចគ្មានការព្រួយបារម្ភឡើយគឺខុសគ្នាឆ្ងាយពី ស្ថានភាពក្រោយការបោះឆ្នោតឆ្នាំ២០១៣ពលរដ្ឋរស់នៅក្រោមការភ័យ ខ្លាចដោយសារតែក្រុមបក្សប្រឆាំងអនុវត្តផែនការបដិវត្តន៍ពណ៌បំផ្លាញ កម្ពុជា និងប៉ងឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ទី៥/ក្រៅពីទទួលបានការដំឡើងប្រាក់បៀវត្សរ៍កម្មករកម្មការិនីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនបើកប្រាក់ខែ២អាទិត្យម្តងចាប់ពីខែមករា ឆ្នាំ ២០១៩នេះតទៅ៕

fn-2018-11-09-00-14-45-1

fn-2018-11-09-00-14-45-0

photo_2018-11-09_08-10-02

photo_2018-11-09_08-12-10

photo_2018-11-09_08-12-09

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!