ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់!

 

IMG-20181106-WA0003

ខេត្តក្រចេះ៖រឿងរត់ពន្ធឈើឆ្លងដែនមិនមែនសុទ្ធតែគ្រប់គ្នាអាចធ្វើ​បាននោះទេទាល់តែមានលុយមានខ្សែទុយោមានខ្នងធំៗទើបទៅ​រួចជាក់ស្តែងណាស់នៅភូមិភាគឦសានអ្នកណាក៏ស្គាល់ដឹងយ៉ាង​ច្បាស់ថាខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីខេត្តមណ្ឌលគិរីសម្បូរ​ព្រៃឈើនៅសល់ច្រើនជាងគេហើយក៏មានឈ្មួញរកស៊ីមានថៅកែ​ទិញលក់ឈើរាប់មិនអស់តែថៅកែដែលល្បីដុះស្លែដុះស្លឹមរាប់សិប​ឆ្នាំមកហើយនឹងមានងារជាឧកញ៉ាទៀតនោះកំពុងធ្វើសកម្មភាពនាំ​ឈើចេញពីទឹកដីខ្មែររាល់ថ្ងៃគ្មានរវល់ដល់ជំនាញអាជ្ញាធរនៅតំបន់​នោះ​ឡើយ​។
ឧកញ៉ាម្នាក់នោះឈ្មោះគង់ក្រឹងដែលកំពុងផ្តាច់មុខទទួលទិញឈើ​ក្នុងទឹកដីស្រុកស្នូលខេត្តក្រចេះត្រូវបានមហាជនទូទៅស្គាល់ដោយ សារតែភាពល្បីល្បាញលើជំនួញរកស៊ីឈើជាយូរឆ្នាំរបស់គាត់។
ក្រុមអ្នកតាមដានបរិស្ថានបាននិយាយថាឈើស្ទើរគ្រប់ប្រភេទត្រូវ​បានក្រុមឈ្មួញតូចតាចប្រមូលដឹកតាមរយៈម៉ូតូម៉ូតូរ៉ឺម៉ករថយន្តសាំ​យ៉ុងរថយន្តកាមរីរថយន្តកែច្នៃក្នុងមួយថ្ងៃៗរាប់រយគ្រឿងទៅលក់​ឲ្យឈ្មួញឧកញ៉ាដែលដាក់ដេប៉ូទទួលទិញនៅជិតព្រំដែនកម្ពុជា- វៀតណាមច្រកត្រពាំងស្រែដែលអ្នកស្រុកស្នូលនិយមហៅថាក្រោល​គោដែលជាកន្លែងស្តុកឈើសម្រាប់នាំចេញទៅក្រៅប្រទេសនៅពេល​គេ​ទទួល​ទិញ​បាន​គ្រប់​ចំនួន​។
ឈើដែលគេដឹកយកទៅលក់ឲ្យលោកឧកញ៉ាត្រូវបានដឹកចេញពីតំបន់​ការពារតំបន់អភិរក្សនៅខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែងជាដើមហើយ​ឈើទាំងនោះមិនមានប្រភពចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចណាមួយឡើយពោលគឺសុទ្ធជាឈើត្រូវការពារថែរក្សា​ តែប្រហែលមិនអាចរក្សាគង់វង្សទេបើប្រមូលដឹកចេញទៅស្រុកយួន​រាប់រយ​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាងនេះ​។
បើនិយាយពីផ្លូវជាតិលេខ៧និងលេខ៧៦អ្នកធ្វើដំណើរតាមទ្រូងផ្លូវ​ទាំងខ្សែត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដ្បិតម៉ូតូដឹកឈើឡាន​ដឹកឈើបន្តកន្ទុយគ្នាម៉ូតូខ្លះដឹកឈើលើសមាឌឈើមានប្រវែងរហូត​ដល់ជាងបីម៉ែត្រក៏មានដឹកពេញថ្នល់ទទឹងទទែងយ៉ាប់ភ្នែកខ្លាំងណាស់​ ដោយសារដឹកលើសមាឌនេះហើយទើបមានគ្រោះថ្នាក់ស្លាប់មនុស្ស​ស្ទើរ​រាល់ថ្ងៃ ត្រូវ​ឈើ​សង្កត់ពីលើ​យ៉ាង​វេទនា​។
មហាជននៅតែមានចម្ងល់ជាខ្លាំងចំពោះសកម្មភាពឧកញ៉ាម្នាក់នេះ ដែលអាចឈរជើងប្រមូលទិញឈើដឹកចេញទៅស្រុកយួនគ្មានផ្អាក​មួយ​ថ្ងៃ ណាឡើយ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ចំងល់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ខាងបង្រ្កាបទៅណាអស់ចុះហេតុអ្វើមិនបង្រ្កាប!សង្ស័យត្រូវថ្នាំឈ្មួញ គង់ក្រឹងហើយមើលទៅ។តែបើប្រជាជនកំប៉េកកំបុកវិញជំនាញទាំងនោះបង្រ្កាបយកបណ្ណ័ សរសើរបង្អួតថ្នាក់ថាខ្លួនពូកែតែវាខ្មេះទេ៕

IMG-20181106-WA0002

IMG-20181106-WA0001

FB_IMG_1541294588102

05-2

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!