ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ!

 

fn-2018-11-05-09-45-18-1

ភ្នំពេញ៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៨បានគូសបញ្ជាក់ ថាឱសថក្លែងក្លាយ​កំពុងចរាចរណ៍យ៉ាង សកម្មនៅតាម ទីផ្សារ អនឡាញដែលស្រដៀងទៅនឹង ឱសថពិតប្រាកដជាហេតុ នាំឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធពិបាកក្នុងការគ្រប់គ្រង។
ក្នុង ឱកាសអញ្ជើញជាអធិបតីបើក សន្និសីទអន្តរជាតិ ថ្នាក់ តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់ គុណ ភាពដែលប្រារព្ធធ្វើ ឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា នាព្រឹកមិញនេះសម្ដេចតេជោ ហ៊ុនសែនក៏បានផ្តល់ អនុ សាសន៍ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរដល់ជនល្មើស ដែល ចរាចរ ណ៍ឱសថក្លែងក្លាយ។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍យ៉ាង ដូច្នេះថា«បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយនិងអន់គុណភាពកំពុងរីករាល ដាលគួរឲ្យព្រួយបារម្ភក្នុងនោះផលិតផលឱសថមួយចំនួនកំពុងធ្វើអាជីវ កម្មតាមប្រព័ន្ធអនឡាញដែលជាឱសថគ្មានប្រភពច្បាស់លាស់ក្លែងក្លាយ ហើយស្រដៀងទៅនឹងឱសថពិតដែលធ្វើឲ្យអាជ្ញាធរពិបាកគ្រប់គ្រង»។
សម្ដេចតេជោហ៊ុនសែនក៏បានគូសរំលេចថាការរីករាលដាលឱសថក្លែង ក្លាយនេះអាចបណ្ដាលមកពីកត្ដាជាច្រើនរួមមានតម្លៃឱសថពិតប្រាកដ និងត្រឹមត្រូវមានតម្លៃខ្ពស់,យន្ដការនៃការគ្រប់គ្រងឱសថក្នុងពេលផលិត និងចរាចរណ៍នៅលើទីផ្សារមិនមានប្រសិទ្ធភាព,ការបណ្ដុះបណ្ដាលមន្ដ្រី សុខាភិបាលស្ដីពីជំនាញត្រួតពិនិត្យគុណភាពឱសថព្រមទាំងការផ្សព្វ ផ្សាយដល់ប្រជាជនឲ្យបានយល់ដឹងពីឱសថក្លែងក្លាយនិងការត្រួតពិនិត្យ ឱសថ ដោយសមត្ថកិច្ចនៅមានកម្រិត។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីកត្ដាទាំងអស់នេះ បានផ្ដល់ឱកាសឲ្យពួកឧក្រិដ្ឋជនអាចកេងយកប្រយោជន៍ពីសង្គមជាតិ ហើយបានគំរាមកាន់តែធ្ងន់ធ្ងរដល់សុខមាលភាពនិងអាយុជីវិត

របស់ប្រជាជន។
សម្ដេចបានសង្កត់ធ្ងន់ថាវិសាល ភាពនៃគ្រោះថ្នាក់និង ផលប៉ះ ពាល់ជា អវិជ្ជមានទាំងអស់នេះបាន ជំរុញកម្ពុជាឲ្យកាន់តែ យកចិត្តទុកដាក់ខ្ពស់ និងរៀបចំឡើងនូវយន្ដការ និងវិធានការ នានាសម្ដៅថែរក្សាសុខមាលភាព ប្រជាជននិងកាត់បន្ថយ គ្រោះថ្នាក់ ដែលបណ្ដាលមកពីការចរាចរណ៍ ឱសថក្លែង ក្លាយ នេះ។

ជាក់ស្ដែងនៅក្នុងនីតិកាលទី៦នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជាបាន

បន្ដអនុវត្តកិច្ចការសំខាន់ៗមួយចំនួនក្នុងវិស័យសុខាភិបាលរួម មានទី១៖ជំរុញការអនុវត្តនិងធ្វើបច្ចុប្បន្នកម្ម ផែនការ យុទ្ធ សាស្ដ្រសុខាភិបាល២០១៦-២០២០ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងសមធម៌នៃសេវាសុខភាព,ទី២៖ជំរុញវិសាលភាពគ្រប់ ដណ្ដប់សុខភាពសកលនៅកម្ពុជា, ទី៣៖លើកកម្ពស់គុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពសេវាសុខភាពពិសេសសេវាសង្គ្រោះបន្ទាន់ ដោយបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនិងបច្ចេក វិទ្យាវិទ្យាសាស្ដ្រ,ទី៤៖ពង្រឹងការអនុវត្តច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធនឹង ការគ្រប់គ្រងត្រួតពិនិត្យគុណភាពផលិតផលឱសថការប្រើប្រាស់ឱសថ ដោយគ្មានវិជ្ជបញ្ជាការប្រើសារធាតុគីមីក្នុងចំណីអាហារនិងគ្រឿងស្រវឹង និងថ្នាំជក់ជាដើម៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!