ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ!

 

photo_2018-11-01_13-46-06ភ្នំពេញ៖រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនដែលមានទាំងសម្ភារៈសិក្សានិងថវិកាមួយចំនួនផង ត្រូវបានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីធ្វើពិធី ប្រគល់ជូនសិស្សពូកែទូទាំងរាជធានីភ្នំពេញជិត៤០០០នាក់ពិធីនេះធ្វើ ឡើងកាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៨នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកឃួងស្រេងក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា នេះជាលើកទី១៨ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនតាមរយៈរដ្ឋបាលរាជធានីភ្នំពេញផ្តល់រង្វាន់លើកទឹក ចិត្តដល់សិស្សពូកែទូទាំងរាជធានីភ្នំពេញ។
លោកឃួងស្រេងបន្តថាកាលពីឆ្នាំសិក្សា១៩៧៩-១៩៨០នៅភ្នំពេញ មានសាលាបឋមសិក្សាចំនួន៤០និងអនុវិទ្យាល័យចំនួន៣ប៉ុណ្ណោះ ឯវិទ្យាល័យវិញគ្មានទេហើយសិស្សមានចំនួនត្រឹមតែ៤២៦១៩នាក់ប៉ុណ្ណោះ។ តែសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះវិញនៅភ្នំពេញមានសាលា បឋមសិក្សាចំនួន១៦៤មត្តេយ្យសហគមន៍ចំនួន៣៦អនុឡាល័យនិង វិឡាល័យចំនួន៣០ មានសិស្សានុសិស្សចំនួន៣០ម៉ឺននាក់។   ដោយឡែកសម្រាប់ការប្រលងបាក់ឌុបឆ្នាំ២០១៨នេះវិញរាជធានី ភ្នំពេញរបស់យើងទទួលបានលទ្ធផលល្អប្រសើរណាស់ពោលគឺមាន សិស្សានុសិស្សរបស់យើងប្រលងជាប់រហូតដល់ចំនួន១២៤៩៥នាក់ ក្នុងចំណោមបេក្ខជនចំនួន២២០០៦នាក់ស្មើរនឹង៥៦,៧៨ភាគរយ និងទទួលបាននិន្ទេសAចំនួន១៨៣នាក់និងនិន្ទេសBចំនួន ៧ ០៥នាក់នេះជាមោទនៈភាពរបស់រាជធានីភ្នំពេញយើង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួងស្រេងក៏បានបញ្ជាក់ផងដែរថា កាលដែលកូនក្មួយទាំងអស់បានសិក្សារៀនសូត្រស្រួលមិនខ្វល់អ្វី ទាំងអស់នេះគឺដោយសារតែប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍ ក្រោមការស្វែងរកដ៏លំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឲ្យបានល្អបន្ថែមទៀត។
គួរបញ្ជាក់ថារង្វាន់សិស្សពូកែទូទាំងរាជធានីភ្នំពេញដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននេះរួមមាន៖សិស្សប្រលង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុបដែលទទួលបាននិន្ទេសAចំនួន១៨៣នាក់ក្នុងម្នាក់ៗទទួលបានកាតាប១សៀវភៅ១០ក្បាល ប៊ិច២ដើម ថវិកា១៥០០០០រៀល។                                សិស្សពូកែទទួលបានមេដាយអន្តរជាតិចំនួន៤១នាក់ក្នុងម្នាក់ៗទទួល បានកាតាបសៀវភៅប៊ិចនិងថវិកាពី១០០០០០រៀលទៅ១៥០០០០រៀល។ សិស្សពូកែរាជធានីជាប់ជ័យលាភីទូទាំងប្រទេសចំនួន១៤នាក់ដែ លទទួលបានមេដាយមាសប្រាក់សំរឹទ្ធក្នុងម្នាក់ៗទទួលបានកាតាប សៀវភៅ ប៊ិចនិងថវិកាពី៨០០០០រៀលទៅ១០០០០០រៀល។ វិញ្ញាបនប័ត្រសិស្សពូកែទូទាំងប្រទេសចំនួន១០នាក់ក្នុងម្នាក់ៗទទួល បាន កាតាប សៀវភៅ ប៊ិច និងថវិកា៧០០០០រៀល។           សិស្សពូកែទូទៅរាជធានីចំនួន៧២នាក់ក្នុងម្នាក់ៗទទួលបានកាតាប សៀវភៅ ប៊ិច និងថវិកា ៦០០០០រៀល។                          សិស្សទទួលបានចំណាត់ថ្នាក់លេខ១១១៥០នាក់ក្នុងម្នាក់ៗទទួលបាន កាតាប សៀវភៅ ប៊ិច និងថវិកា ៤០០០០រៀល។                លេខ២ចំនួន១១៥១នាក់ក្នុងម្នាក់ៗទទួលបានកាតាបសៀវភៅប៊ិច និងថវិកា៣០០០០រៀលសិស្សលេខ៣ក្នុងម្នាក់ៗទទួលបានកាតាប សៀវភៅ ប៊ិច និងថវិកា ២០០០០រៀល៕

photo_2018-11-01_13-46-40

photo_2018-11-01_13-46-17

photo_2018-11-01_13-46-26

photo_2018-11-01_13-46-21

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!