ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ !

 

 

FB_IMG_1541046776458

ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៨នេះជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាល ជ្រៅបំផុតរបស់ក្មួយៗចៅៗជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំឱកាសក្នុងការបន្តការសិក្សារៀន សូត្រនិងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗដែល ទើបនឹងដល់អាយុចូលសាលារៀន។​
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងនិងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយ ជនរួមជាតិស្របពេលដែលឆ្នាំ២០១៨ជាខួបលើកទី២០នៃការ បង្រួបបង្រួមជាតិការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេសដែលបានខិតខំលះបង់ កម្លាំងកាយប្រាជ្ញាស្មារតីបង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះ ដឹងជំនាញសីលធម៌និងកាយសម្បទារឹងមាំដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។ ជាមួយគ្នានោះការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដីនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ក៏ជាកម្លាំងសរុបមួយជួយ ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យមានដំណើរការយ៉ាងរលូននិង ទទួលបានជោគជ័យគួរជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះផងដែរ។
ក្នុងស្មារតីនេះដើម្បីធានាឱកាសអប់រំឲ្យមានគុណភាពប្រកបដោយ សមធម៌ បរិយាកាស និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ទូលព្រះបង្គំខ្ញុំព្រះករុណា សូមអំពាវនាវដូចខាងក្រោម៖
១)ក្រសួងអប់រំយុវជននិងកីឡារួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើង វិញនូវគោលនយោបាយក្របខណ្ឌច្បាប់បទដ្ឋាននិងយន្តការចាំបាច់ ដើម្បីដឹកនាំគ្រប់គ្រងនិងអនុវត្តឲ្យមានប្រសិទ្ធភាពនិងធានាបាននូវ លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសមត្ថភាពបរិយា ប័ណ្ណសម្រាប់សិស្សានុសិស្សគ្រប់រូបស្របទៅនឹងបរិការណ៍ថ្មីនៃគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
២)គ្រឹះស្ថានសិក្សាគ្រប់រូបភាពរួមទាំងទីវត្តអារាមត្រូវធានាលទ្ធភាពក្នុង ការផ្ដល់ការអប់រំពេញលេញនិងមានគុណភាពដោយត្រូវបង្កើនការផ្សព្វ ផ្សាយនិងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនរៀបចំនិងជួសជុលបន្ទប់ រៀនសង្ហារឹមតុទូកៅអីក្តាខៀនទ្វារបង្អួចបង្គន់អនាម័យកន្លែងលាងសម្អាត ដៃនិងបរិក្ខារនានាដើម្បីធានាថាសាលារៀនមានបរិស្ថានសិក្សាស្អាត អនាម័យប្រកបដោយនិរន្តរភាពនិងផាសុខភាព។ សាលារៀនត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាពក្នុងករណីមានទឹកជំនន់ ខ្យល់កន្ត្រាក់បាក់សាលារៀនជាដើមត្រូវធានារយៈពេលនៃការរៀននិង បង្រៀនបានពេញលេញស្របតាមកម្មវិធីសិក្សាដែលបានកំណត់។ ចំពោះសាលារៀនដែលមានការអនុវត្តកម្មវិធីនានាត្រូវខិតខំបង្កើន ប្រសិទ្ធភាពក្នុងការអនុវត្តក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់សិស្សជា ការលំបាកការ ផ្ដល់អាហារពេលព្រឹកឬអាហារថ្ងៃត្រង់ជាដើម។
៣)លោកគ្រូអ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន បន្ថែមទៀតទាំងផ្នែកចំណេះដឹងនិងវិធីបង្រៀនរួមទាំងបច្ចេកវិទ្យាពត៌ មានភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗមកបង្ហាត់បង្រៀនសិស្សបន្តទៀត។
៤)ក្មួយៗជាសិស្សានុសិស្សនិងយុវជនយុវនារីទាំងអស់ត្រូវខិតខំរៀន សូត្រឲ្យបានខ្ជាប់ខ្ជួនព្រមទាំងចូលរួមគ្រប់សកម្មភាពនានាដើម្បីគាំទ្រ ដំណើរការអភិវឌ្ឍសាលារៀននិងសង្គមជាតិរបស់យើងជាងនេះទៅ ទៀតក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវចងចាំថាបើយើងស្រឡាញ់ខ្លួន យើងស្រលាញ់ឪពុកម្ដាយនិងស្រលាញ់អនាគតរុងរឿងក្មួយៗត្រូវនៅ ឆ្ងាយពីគ្រឿងញៀនអំពើអបាយមុខផ្សេងៗនិងអំពើអសកម្មនានា។
៥)មាតាបិតាអាណាព្យាបាលសិស្សនិងសហគមន៍ត្រូវរួមចំណែកឲ្យ បានខ្លាំងក្លាបន្ថែមទៀតប្រកបដោយនិរន្តរភាពក្នុងការជួយអប់រំកូនចៅ ទាំងផ្នែកសុខភាពចំណេះដឹង និងសីលធម៌។
៦)អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រ ឱ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគាំទ្រផ្សេង ៗទៀតសម្រាប់គ្រប់លទ្ធភាពព្រមទាំងជំរុញសិស្សនិងយុវជនដែលមិន បានរៀនសូត្រឬបោះបង់ការសិក្សាអោយមានឱកាសទទួលបានការរៀន សូត្រសារជាថ្មីជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជនដែលមានការពិបាកឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។
៧)ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានវិទ្យុទូរទស្សន៍សារព័ត៌មានទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មានរបស់របស់រដ្ឋនិងឯកជនសូមជួយផ្សព្វផ្សាយនិងបញ្ជ្រាប ឲ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំព្រមទាំងអំពាវនាវ ដល់មាតាបិតាអាណាព្យាបាលសិស្សឲ្យនាំកូនដល់អាយុចូលរៀនទៅ ឈ្មោះ ទៅចុះឈ្មោះចូលរៀន។
៨)ដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការនិង ពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់ កម្មវិធីអប់រំនានាជាពិសេសនៅកន្លែងដែលមានសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្ស ដែលជួបការលំបាក។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តី សុខចម្រើនគ្រប់ៗគ្នា៕

FB_IMG_1541046776458(2)

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!