ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច!

FB_IMG_1540637219031

រតនគិរី:កម្លាំងប៉េអឹមស្រុកកូនមុំកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ បានចុះទៅចាប់ឈើបានពីរគោយន្ដដែលឈ្មួញរក្សាទុកនៅក្បែរក្រុម ហ៊ុនឥណ្ឌារួចប្រគល់ឱ្យមេព្រៃដើម្បីបង្គ្រប់កិច្ច។
មន្ដ្រីប៉េអឹមស្រុកកូនមុំបានឱ្យដឹងថាកាលពីថ្ងៃទី១៨ខែតុលានេះប្រជា ពលរដ្ឋបានរាយការណ៏ថាមានគេដឹកឈើចេញពីបាតអាងរាប់រយកំ ណាត់យកទៅលាក់ទុកនៅក្បែរដីក្រុមហ៊ុនឥណ្ឌា(SK)ក្នុងភូមិ  អូរសាបឃុំត្រពាំងក្រហមស្រុកមុំ។                                   ឈើនោះគេត្រៀមដឹកបន្ដទៅលក់នៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភពបានឱ្យដឹងទៀតថាក្រោយពីទទួលបានដំណឹងនៅថ្ងៃទី២២ខែ តុលាដដែលនោះកម្លាំងប៉េអឹមស្រុកកូនមុំមួយក្រុមដឹកនាំដោយលោក វ .រស់វណ្ណាក៏បានចុះទៅបង្ក្រាបដល់ទីតាំងលាក់ឈើនោះ។     ក្រុមការងារបានរកឃើញឈើរាប់រយកំណាត់ដែលមានមុខកាត់ធំៗ ដូចសុក្រំ,កកោះនិងធ្នង់។                                             ពេលកម្លាំងប៉េអឹមកំពុងដំណើរការបង្ក្រាបក៏ស្រាប់តែមានមនុស្ស ម្នាក់ឈ្មោះប្រុសប្រាប់ក្រុមការងារតាមទូរស័ព្ទថាឈើនោះជាឈើ របស់ខ្លួនហើយគាត់កំពុងតែរត់ប៉េសេជាមួយស្ថាប័ណ្ណពាក់ព័ន្ធនៅ ភ្នំពេញដើម្បីដឹកឈើនោះទៅលក់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ប្រភពដដែលបានឱ្យដឹងទៀតថាក្រោយពីឈ្មោះប្រុសបានប្រាប់ ទៅសមត្ថកិច្ចរួចកម្លាំងប៉េអឹមដែលមានវត្ដមាននៅទីនោះក៏បាន បន្ធូដៃគឹសម្រេចរឹបអូសយកឈើនោះចំនួនតែពីរគោយន្ដឆ្នៃតែ ប៉ុណ្ណោះចំណែកឈើជាច្រើនរយកំណាត់ទៀតគេទុកឱ្យមេឈ្មួញឈ្មោះប្រុសវិញ។
នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨មេឈ្មួញឈ្មោះប្រុសក៏បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានប្រចាំខេត្ដរតនគិរីថាឈើរាប់រយកំណាត់ដែល កម្លាំងប៉េអឹមស្រុកមិនបានរឹបអូសយកនោះគឺដោយសារក្រុមការងារ បានចាក់ជីភីអេសទៅឃើញថាគំនរឈើនោះវាស្ថិតនៅលើបរិវេណដី សម្បទានក្រុមហ៊ុនS kរបស់ឥណ្ឌា។
ករណីកម្លាំងប៉េអឹមស្រុកកូនមុំបន្ធូបន្ថយច្បាប់មិនបង្ក្រាបឈើឈ្មួញ នៅទីតាំងដូចខាងលើពលរដ្ឋមួយចំនួនបានដាក់ការសង្ស័យថាមន្រ្ដី ប៉េអឹមប្រហែលជាធ្លាប់បានទទួលប្រាក់ពីមេឈ្មួញនោះទេដឹង?ទើប គេរឹបអូសយកឈើតែពីគោយន្ដ។
កន្លងមកពួកឈ្មួញតែងតែឃុបឃិតជាមួយសមត្ថកិច្ចនៅមូលដ្ឋាន ហើយឈានទៅដឹកឈើចេញពីបាតអាងសេសានក្រោមពីរដោយ អនាធិបតេយ្យរួចយកទៅលាក់ក្នុងបរិវេណដីក្រុមហ៊ុនSkជ្រក   ក្រោមច្បាប់ដីសម្បទានដើម្បីបន្លំភ្នែកមហាជនថាជាឈើស្របច្បាប់. ដល់មានឱកាសល្អគេនឹងដឹកឈើនោះបន្ដចេញទៅលក់ដោយស្ងាត់ៗតែម្ដង។
ពលរដ្ឋបានបញ្ជាក់ថាបើឈើទាំងអស់នោះបានដកហូតចេញពីបរិវេ ណដីក្រុមហ៊ុនSkមែនចុះហេតុអីចាំដឹកទៅលាក់ នៅជាយដី    ក្រុមហ៊ុនទៅវិញហើយខាងមេព្រៃក៏ពុំមានបោះត្រានៅលើឈើនោះដែរ។ចំណុចមួយទៀតឈើដែលបានដកហូតមកនោះវាគួរតែមានគល់ស្ថិត នៅក្នងភូមិសាស្ត្រទីតាំងដីក្រុមហ៊ុនឥណ្ឌាSKនោះ។
មន្រ្ដីប៉េអឹមស្រុកកូនមុំមិនគួរណាជឿសំដីមេឈ្មួញហើយរឹបអូសយក ឈើតែពីគោយន្ដយកទៅគម្រប់កិច្ចមេប៉េអឹមផ្ទៃប្រទេសនោះទេ។ការពិតមន្រ្ដីថ្នាក់ក្រោមគួរតែអនុវត្ដច្បាប់ឱ្យបានម៉ឺងម៉ាត់ក្រោយមានការ ចង្អុលបង្ហាញរបស់ថ្នាក់លើនិងស្របតាមបទបញ្ជារបស់សម្ដេចហ៊ុន សែនដែលតែងតែជម្រុញឱ្យមន្រ្ដីពាក់ព័ន្ធជួយការពារព្រៃឈើឱ្យគង់វង្ស ជាពិសេសស្ថាប័នប៉េអឹមតែម្ដង។
លោកកែបកត់នាយណ្ឌរដ្ឋបាលព្រៃឈើខេត្ដរនគិរីនៅសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨សារព័ត៌មានយើងមិនអាចសុំការពន្យល់បានទេ ដោយសារលោកថាជាប់ប្រជុំនៅវៀតណាម។                      ប៉ុន្ដែមន្រ្ដីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំម្នាក់បានឱ្យដឹងថាឈើនោះត្រូវ ដឹកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកូនមុំដើម្បីវាស់វែងឱ្យឃើញ ចំនួនពិតប្រាកដអំពីតួរលេខរួចដាក់លិខិតជូនដំណឹងឱ្យម្ចាស់ចូលខ្លួន មកដោះស្រាយតាមសន្ដិវិធី។                                         ដោយឡែកមកដល់នៅថ្ងៃទី២៤ខែតុលាឆ្នាំ២0១៨កម្លាំងចម្រុះរួមមាន :កម្លាំងកងរាជអាវុធហត្ថក្រុងស្រុកកម្លាំងអធិការនគរបាលស្រុកនិង កម្លាំងជំនាញផ្នែករដ្ធបាលព្រៃឈើស្រុកដែលដឹកនាំដោយផ្ទាល់លោកជា ពេជ្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីបានចុះទៅដល់ក្រុមហ៊ុន SKឥណ្ឌាត្រួតពិនិត្យឈើតាមក្រលៀនកៀនកោះដីសង្គមកិច្ចជាប់ព្រំប្រទល់ ក្រុមហ៊ុននិងធ្វើកំណត់ហេតុរួចមកគេសង្កេតឃើញក្រុមសមត្ថកិច្ចបាននាំ គ្នាសម្រុកចូលទៅក្នុងក្រុមហ៊ុនបន្តទៀតក៍ប៉ុន្តែពួកគេមិនអនុញ្ញាតិឲ្យក្រុម អ្នកសារព័តិមានមិនថាទូរទស្សន៍ឬកាសែតចូលទៅជាមួយនោះទេខ្លាចផ្តិត យករូបភាពនិងទិដ្ធភាពជាអាថ៌កំបាំងឬយ៉ាងណានោះ?)ទង្វើរបស់ក្រុមហ៊ុន បែបនេះហើយទើបធ្វើឲ្យមជ្ឈដ្ធាននានាដាក់ការរិះគន់យ៉ាងធ្ងន់ៗថាក្រុមហ៊ុន មួយនេះមានចេតនាលួចស្តុកឈើដោយខុសច្បាប់រាប់ពាន់ម៉ែត្រគូបនៅក្នុង ក្រុមហ៊ុនទើបបិទបាំងសារព័តិមានមិនឲ្យមានការផ្សព្វផ្សាយលេចឮចេញក្រៅ។
ដោយសារតែទង្វើបែបនេះប្រជាពលរដ្ធទូទាំងខេត្តរតនគិរីទទូចស្នើសុំទៅ ដល់ឯកឧត្តមវេងសុខុនរដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ និងទីស្តីការគណះរដ្ធមន្ត្រីមេត្តាពិនិត្យសកម្មភាពនិងអាជីវកម្មរបស់ក្រុមហ៊ុន SKឥណ្ឌានេះឡើងវិញផង។                                          ដោយគេសង្កេតឃើញថាអស់រយះកាលជាច្រើនឆ្នាំកន្លងមកធ្វើការឈូសឆាយដី រាប់រយហិកតាក្លាយជាវាលរហោថានតែពុំឃើញមានដាំដុះដំណាំអ្វីបានជាលទ្ធ ផលដុំកំភួនឲ្យបានលិចធ្លោនៅឡើយទេ។                           តែបទល្មើសកាប់បំផ្លាញព្រៃឈើបើកដៃឲ្យឈ្មួញប្រើប្រាស់ក្រុមហ៊ុនជ្រក ក្រោម ស្លាកយីហោ (SK)នាំឈើចូលនាំឈើ ចេញធ្វើជំនួញ   រត់ប៉េសេ(PC)ស៊ុំគ្រលំជាមួយថ្នាក់លើហើយដឹកជញ្ជូនចេញដោយរថយន្ត យីឌុបខ្នាតយក្សយ៉ាងអានាធិបតេយ្យ។បំផ្លាញផ្លូវ បំផ្លាញស្ពាន វិនាសអន្តរាយធ្វើឲ្យខាតថវិការាជរដ្ធាភិបាលបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ល។                                                                     ដូច្នេះប្រជាពលរដ្ធស្នើសុំអោយឯកឧត្តមវេងសុខុនរដ្ធមន្ត្រីបិទអាជ្ញាប័ណ្ណ ច្បាប់វិនិយោគដីសម្បទានសេដ្ធកិច្ចSKឥណ្ឌាមួយនេះ ។
ពាក់ព័ន្ធនិងការចុះរិបអូសបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះលើគំនរឈើ ស្តុកទុកដោយខុសច្បាប់ក្បែរក្រុមហ៊ុនខាងលើពួកគាត់ស្នើសុំដល់នាយ ឧត្តមសៅសុខាមេត្តាសុើបអង្កេតឡើងវិញដោយពួកគាត់ដឹងថា: ឈើរាប់ពាន់កំណាត់ដែលសមត្ថកិច្ចបានចំណាត់ការនោះឮថាគេយក ទៅផ្ញើនិងក្រុមហ៊ុនដដែលមិនខុសពីអាសាច់ជូនខ្លានោះឡើយ។
ពាក់ព័ន្ធនិងចុះបង្រ្កាបខាងលើគហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីជំនាញពាក់ព័ន្ធបង្រ្កាបបាននោះទេ៕

IMG-20181027-WA0004

IMG-20181027-WA0002

IMG-20181026-WA0000

IMG-20181026-WA0015

IMG-20181027-WA0003

 

IMG-20181027-WA0000

Filed in: សង្គម

Recent Posts

Bookmark and Promote!