ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB

 

fn-2018-10-24-13-01-09-5ភ្នំពេញ៖លោកអូនព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal      នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) នាព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨នេះបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងនិងកម្មវិធីចំនួន៤ដែលមានទឹក ប្រាក់សរុបជិត២៥០លានដុល្លារ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅ ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨នេះបានបញ្ជាក់ថាគម្រោងទាំង៤នេះ រួមមាន៖
ទី១-កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ៥៣.៥០លានដុល្លារអាមេរិកសម្រាប់ អនុវត្តយុទ្ធសាស្រ្តវិស័យអប់រំឆ្នំា២០១៤-២០១៨និងការព្យាករណ៍តម្រូវ ការអភិវឌ្ឍន៍វិស័យអប់រំឆ្នាំ២០២០និងគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ទី២-គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ទី២គ្រោងចំណាយថវិកាសរុបប្រមាណ៩៧.៧០លានដុល្លារអាមរិកស ម្រាប់ការអភិវឌ្ឍនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្រុងអាទិភាពចំនួន ០៣ (ក្រុងស្ទឹងសែន, ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាត់ដំបង)   តាមរយៈការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ប្រព័ន្ធបណ្តាញ លូ និងសាងសង់ទីលានចាក់សំរាម។                              គម្រោងនេះក៏នឹងជួយពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធដើម្បីផ្តល់សេវា និងកែលំអគោលនយោបាយគ្រប់គ្រងកាកសំណល់រឹង,ទឹកកខ្វក់,បណ្តាញលូរំដោះទឹកភ្លៀងក្រុងនិងបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។
ទី៣-គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ៨៨.៥០លានដុល្លារអាមេរិក សម្រាប់ការពង្រីកសេវាសាធារណៈនៅទីប្រជុំជនដែលនឹងជួយលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការអភិវឌ្ឍក្រុងរបៀងអាទិភាព ចំនួន០៣(ក្រុងកំពង់ចាមក្រចេះនិងស្ទឹងត្រែងដែលជាក្រុងរបៀងនៃមហា អនុតំបន់មេគង្គ)ដោយរួមមាន៖ការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់,ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជនការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់។                            គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤ នឹងចូលរួមអនុវត្ត៖(១) ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ ជាតិ     ២០១៤-២០១៨ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង (២) គោលនយោបាយ ជាតិ ស្តីពី វិស័យទឹកស្អាត និងអនាម័យរបស់រាជរដ្ឋាភិបាល។
ទី៤-គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកប ដោយបរិយាប័ន្នក្នុងមហានុតំបន់មេគង្គជំហានទី២គ្រោងចំណាយថវិកា វិនិយោគសរុបប្រមាណ៣០.៨៩លានដុល្លារអាមេរិកក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរណ៍ក្នុងខេត្តគោលដៅចំនួន០២(ខេត្តកែប និងខេត្តព្រះសីហនុ)ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់និងកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន២,ការធ្វើឱ្យ ប្រសើរឡើងនូវអនាម័យទីក្រុង,និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រង កំណើនទេសចរណ៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះគម្រោងក៏នឹងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍ ASEANឆ្នាំ២០១៦-២០២៥ និងជួយបង្កើន សកម្មភាព       ពាណិជ្ជកម្មក្នុងតំបន់តាមរយៈការលើកម្ពស់វិស័យទេសចរណ៍ឆ្លងដែន, និងការធ្វើ សមាហរណកម្មរវាង GMS និង ASEANឲ្យកាន់    តែមានភាពស៊ីជម្រៅថែមទៀតផងដែរ។                             បន្ថែមទៅនឹងគោលដៅខាងលើគម្រោងនិងកម្មវិធីទាំង៤នេះសុទ្ធតែមាន គោលដៅរួមក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះADB និងមូលនិធិភាពជាដៃគូរបស់សាធារណរដ្ឋកូរ៉េសម្រាប់ពុទ្ធិព័ត៌មានវិទ្យានៅអាស៊ី (RepublicofKoreaeAsiaKnowledgePartnershipFund) ដែលបានផ្តល់ការជឿទុកចិត្តនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិ បាលកម្ពុជាតាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជាសំដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជននិងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ​ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជនតាមរយៈការបន្តធានាសម្រេចឱ្យបាននូវ ចីរភាពនៃកំណើន សេដ្ឋកិច្ចក្នុងរយៈពេលវែង៕

fn-2018-10-24-13-01-09-0

fn-2018-10-24-13-01-09-2

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!