ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​!

ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​!

 

IMG-20181020-WA0001ខេត្តក្រចេះ:ថ្មីៗនេះប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាមេឈ្មួញឧកញ៉ា គង់ ក្រឹ​ងដែលមានងារជាឧកញ៉ានិងមានឋានៈជាឧត្តមសេនីយ៍​យោធាកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន​យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។              ប្រភពបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចសមត្ថកិច្ចអាវុធហត្ថនិងគយចល័តក្នុងខេត្តក្រចេះ បានចាត់ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញឧកញ៉ាគង់ ក្រឹងជាប្រភពចំណូលរបស់ពួកគេហើយបណ្ដោយឲ្យមេឈ្មួញឧ កញ៉ា គង់ ក្រឹ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។                               សូម្បីតែលោកទ្រីសុភ័ក្ត្រនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ទុក​ឲ្យ​មេ​ឈ្មួញគង់ក្រឹងដែលជាឧកញ៉ានិងជាឧត្តមសេនីយ៍​យោធា​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​៣​និង​ច្រករបៀង​ដេ​៤ កាន់តែច្រើន​ថែមទៀត​។
សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះបានបង្ហើបឲ្យដឹង ថា ពួកគេ​មិន​ហ៊ាន​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញដ៍មហិមា គង់ ក្រឹ​ង នោះទេ​ព្រោះ​មេ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រសួងមហាផ្ទៃ និង​នៅក្នុង​ក្រសួងការពារជាតិ​។                                               ថ្មីៗនេះមានអ្នកដឹកឈើតាមម៉ូតូយកទៅលក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​តំបន់​ព្រំដែន​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដួល​ម៉ូតូ​ហើយ​ឈើ​សង្កត់​ស្លាប់​ជា​បន្តបន្ទាប់​គួរឲ្យ​សង្វេគ​។ ចំណែក​មេ​ឈ្មួញគង់ក្រឹងគិតតែពីរឿងចំណេញនិងផលប្រយោជន៍ផ្ទាល់ខ្លួន​ហើយបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយ​គ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធនិងអាង​មាន​ខ្នងបង្អែក​រឹងមាំ​ទៀតផង។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញគង់ក្រឹងបានឲ្យដឹងថាក្នុងចំណោម​ឈ្មួញដែលដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកព្រំដែននិងច្រក របៀង​ក្នុង​ឃុំ​២​ធ្នូស្រុកស្នួលខេត្តក្រចេះគឺមានមេឈ្មួញគង់ក្រឹង កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ទីតាំង​ប្រមូល​ទិញ​ឈើ​និង​ស្តុក​ឈើ​ដ៏​ធំនៅខាងក្រោយបន្ទាយវរការពារព្រំដែនលេខ២០៤ស្រុកស្នួល ខេត្តក្រចេះហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានចូលទៅ​ដល់ទីតាំងស្តុកឈើរបស់មេឈ្មួញម្នាក់នេះទេព្រោះមានសន្តិសុខ​ការពារ​យ៉ាងរឹងមាំ​។                                                   មិនតែប៉ុណ្ណោះមេឈ្មួញគង់ក្រឹងក៏ជាអ្នករត់​ការបើកផ្លូវ​ឲ្យ​ឈ្មួញ​ដទៃទៀតដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួនយ៉ាងរលូនផងដែរ ព្រោះ​តែមេ​ឈ្មួញគង់ក្រឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ព្រំដែន​គ្រប់​ស្ថាប័ន​។      ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើក្នុងខេត្តស្ទឹងត្រែងខេត្តក្រចេះ និងខេត្តមណ្ឌលគិរីកំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះបច្ចុប្បន្ន​មេឈ្មួញគង់ក្រឹងកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុក​យួន​តាម​ច្រករបៀង​ដេ​៣​និង​ដេ​៤ក៏ដូចជាតាមច្រកត្រពាំងស្រែ យ៉ាង​ពេញបន្ទុក​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។             ប្រភពបន្តថាមេឈ្មួញគង់ក្រឹងធ្លាប់អួតអាងថាក្នុងខេត្តក្រចេះនេះ គ្មាននណាហ៊ានរកសុីដឹកជញ្ជូនឈើទៅស្រុកយួនដូចគាត់បាន នោះទេតែបើហ៊ានត្រូវសមត្ថកិច្ចនិងចាប់ទាំងអស់មិនខានឡើយ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីជំនាញពាក់ព័ន្ធក្នុង    ខេត្តក្រចេះ បាននៅឡើយទេ៕

IMG-20181020-WA0000

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!