ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ!

 

 

IMG-20181018-WA0001ប្រភពក្រុមឈ្មួញនាំចូលទំនិញចាប់ហួយនិងទំនិញច្រើនប្រភេទទៀត ក៏ដូចជាបន្លែផ្លែឈើពីខេត្តកោះកុងឆ្លងកាត់ផ្លូវជាតិលេខ៤៨ចូលមក​រាជធានីភ្នំពេញបានឲ្យដឹងថាក្រុមមន្ត្រីនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្តកោះកុងឈរជើងលើកំណាត់ផ្លូវជាតិលេខ៤៨នៅតែ​ប្រើប្រាស់រថយន្តឡង់គ្រឺស័រពណ៌ស១គ្រឿងដើម្បីប្រដេញជំរិតយក lលុយ​ពី​ឈ្មួញ​ដែល​មិន​ឈប់​បង់លុយ​តាម​ការកំណត់​។         បើទោះបីឈ្មួញនាំចូលទំនិញបង់ពន្ធគយនៅច្រកព្រំដែននិងច្រក កំពង់ផែក្នុងខេត្តកោះកុងតាមច្បាប់កំណត់រួចហើយក៏ដោយក៏ត្រូវ តែបង់លុយក្បាលរថយន្តឲ្យលោកមីនរស្មីនិងមន្ត្រីក្រោមឱវាទមិន អាចខកខាននោះឡើយដូច្នេះហើយទើបឈ្មួញអត់ធ្មត់តទៅទៀត លែងបានក៏លាតត្រដាងរឿងអាស្រូវពុករលួយប្រើអំណាចហួសព្រំ ដែនរបស់លោកមីនរស្មីស្នងការរងនគរបាលខេត្តកោះកុងជាបន្ត បន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាល​ជាតិ បានដឹង​បានឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ជាពិសេសនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាល​ជាតិមិនគួរបណ្ដែតបណ្ដោយឲ្យលោកមីនរស្មីធ្វើអ្វីៗតាមអំពើចិត្ត​ទៀតទេព្រោះនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង មួយចំនួនបានឲ្យដឹងថាថ្មីៗនេះរឿងអាស្រូវពុករលួយនិងទង្វើមិន​ប្រក្រតីរបស់លោកមីនរស្មីស្នងការរងនគរបាលខេត្តកោះកុងទទួល​ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវបានបើកកកាយជាបន្ត បន្ទាប់យ៉ាងណាក៏ដោយក៏លោកមីនរស្មីនៅតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ប្រភពបានឲ្យដឹងថាលោកមីនរស្មីនិងបក្ខពួកនៅតែគាបយកលុយ​ពីក្រុមឈ្មួញដឹកជញ្ជូនទំនិញក្នុងខេត្តកោះកុងដោយឥទ្ធិពលឪពុក​របស់ខ្លួនឈ្មោះយន្តមីនអភិបាលខេត្តព្រះសីហនុដែលចាំកាងចាំការ ពារគ្រប់ពេលវេលាសូម្បីតែលោកសំឃិតវៀនស្នងការនគរបាលខេត្ត កោះកុងក៏បណ្ដែតបណ្ដោយឲ្យលោកមីនរស្មីធ្វើអ្វីៗតាមអំពើចិត្តដែរ ព្រោះរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយ​ឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិធ្វើមិនដឹងមិនឮអ្វីទាំងអស់?។
ក្រុមឈ្មួញដែលនាំចូលទំនិញពីប្រទេសសៀមតាមច្រកព្រំដែននិង​ច្រកកំពង់ផែក្នុងខេត្តកោះកុងហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ​៤៨ចូលផ្លូវជាតិលេខ៤មករាជធានីភ្នំពេញបានឲ្យដឹងថាមកដល់ ពេលនេះកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកោះកុង ក្រោមការគ្រប់គ្រងរបស់លោកមីនរស្មីនៅតែធ្វើសកម្មភាពគាបជំរិត​យកលុយ​ពី​ពួកគាត់​ដូច​មុន​ដដែល​ៗ។                            ប្រភពបានឲ្យដឹងទៀតថាលោកមីនរស្មីនិងបក្ខពួកនៅតែដាក់កុងត្រូល ជជុះត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈយីហោរស្មីរតនៈលើកំណាត់​ផ្លូវជាតិលេខ៤៨ក្រុងខេមរភូមិន្ទខេត្តកោះកុងដើម្បីតម្រូវឲ្យឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។                             ក្រុមឈ្មួញដែលនាំចូលទំនិញពីប្រទេសសៀមហើយដឹកជញ្ជូនពី​ខេត្តកោះកុងចូលមករាជធានីភ្នំពេញបានឲ្យដឹងទៀតថាពួកគាត់ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ព្រោះ​ត្រូវ​លោក មីន រស្មី និង​បក្ខពួក​គាប​យកលុយ​តាមរបៀប​ពុករលួយ។
ពាក់់ព័ន្ធការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសំុការពន្យល់បកស្រាយពីលោក មីន រស្មី        ស្នងការងខេត្តកោះកុងបាននោះទេ៕                               42198511_870266653362696_4729813025115078656_n

                        42181842_2148934648652145_7754035829080588288_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!