ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន!

ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន!

FB_IMG_1539767302324

ខេត្តក្រចេះ៖ការដឹកជញ្ជូនឈេីខុសច្បាប់ឆ្លងដែននៅតែបន្តដ៤ ដែលជាកម្មសិទ្ទិឯកជនផ្តាច់មុខរបស់ ឧកញ៉ាមហិមគង់ក្រឹង ដ៏ល្បីឈ្មោះប្រចាំស្រុកស្នួលខេត្តក្រចេះនិងពូកែខាងសម្តែងតួរ ជាសប្បុរសជនតាមរយៈលុយកាក់ដែលប្រមូលបានពីរមុខបរទុច្ចរឹត កាប់បំផ្លាញព្រៃឈេី។                                                  ប្រភពរាយការណ៍ពីក្រុមអ្នកឃ្លាំមេីលបទល្មេីសព្រៃឈេីបានឲ្យដឹង ថាបន្ទាប់ពីទទួលបានគោរម្យងារជាឧកញ៉ាមហិមាខាងជំនួញឈេី ខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម។                         ឧកញ៉ាមហិមាគង់ក្រឹងកាន់តែរីកធំធាត់ជាលំដាប់និងកាន់តែមាន អំណាចរហូតហ៊ានឈូយឆាយដីព្រៃរបស់រដ្ឋចាក់ដីក្រហមធ្វេីផ្លូវ កម្មសិទ្ធិឯកជនចំនួនពីរខ្សែសម្រាប់សម្រួលឲ្យរថយន្តខ្នាតយក្ស ប្រភេទយីឌុបនិងប្រភេទវេអងអាចដឹកឈេីចំណុះពី៦៥ទៅ១០០ ម៉ែត្រគូបឆ្លងដែនទៅប្រទេសវៀតណាមបានដោយរលូនគ្មានស មត្ថកិច្ចណាហ៊ានបង្ក្រាបឡេីយ។
ប្រភពបានរាយការណ៍បន្តថាក្នុងមួយយប់ៗឈេីគ្រប់ប្រភេទដូច ជាឈេីប្រណិតប្រភេទឈេីធ្នង់ស្រឡៅសុក្រំកកោះនិងឈេីឈ្លីក រាប់រយម៉ែត្រគូបត្រូវបានគេដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅ ប្រទេសវៀតណាមតាមច្រករបៀងដេ៣និងដេ៤ដោយមានកម្លាំង ប្រដាប់អាវុធក្រោមឱវាទរបស់ឧកញ៉ាមហិមាគង់ក្រឹងចាំកាងការ ពារសុវត្ថិភាពឲ្យទៀតផងដែរ។                                      ឈេីទាំងនេះត្រូវបានក្រុមឈ្មួញដឹកតាមរថយន្តខ្នាតយក្សយីឌុប ប្រភេទរថយន្តវេអងរថយន្តសាំយ៉ុងនិងមួយចំនួនទៀតដឹកតាម ម៉ូតូរាប់រយគ្រឿងមកលក់ឲ្យមេឈ្មួញជនជាតិយួនឈរចាំទិញខាង ក្រោយបន្ទាយយោធាវរៈសេនាតូចលេខ២០៤ដោយប្រេីកេរ្តិ៍ឈ្មោះ ឬក៍ឧកញ៉ាមហិមាគង់ក្រឹងចាំកាងការពារជាចំហឲ្យនិងចាំដកតុង យកលុយបង់ឲ្យសមត្ថកិច្ចគ្រប់ជំនាញនិងអ្នកមានអំណាចរហូត ដល់ថ្នាក់ជាតិទៀតផង។
ប្រភពពីអ្នករកសុីឈេីដឹកតាមម៉ូតូដឹងថាចំពោះឈេីធ្នង់ត្រូវបង់ ប្រាក់ចំនួន១៥០០រៀលក្នុងមួយគីឡូក្រាមឲ្យទៅឧកញ៉ាមហិមា គង់ក្រឹងឯឈេីប្រភេទផ្សេងទៀតត្រូវបង់ចាប់ពី៨០០០ដល់១២ ០០០ដុល្លារអាមេរិកក្នុងមួយរថយន្តខ្នាតយក្សយីឌុបឫុរថយន្តវេ អងទេីបអាចដឹកឈេីឆ្លងដែនតាមច្រករបៀងដេ៣និងដេ៤បាន។តាមតួលេខនេះបញ្ជាក់ថាឧកញ៉ាមហិមាគង់ក្រឹងនឹងទទួលបាន ចំណូលរាប់មឺុនដុល្លារក្នងមួយថ្ងៃៗពីក្រុមឈ្មួញរកសុីឈេីខុស ច្បាប់ដោយមិនទាន់គិតបញ្ចូលប្រាក់ចំណេញពីឈេីខុសច្បាប់ ដែលឧកញ៉ារូបនេះប្រមូលទិញខ្លួនឯងទៀតផងជាក់ស្តែងដោយ សារអំណាចលុយដែលទទួលបានពីជំនួញឈេីខុសច្បាប់យ៉ាង មហាសាលនេះនិងដោយមានបុគ្គលមានអំណាចនៅក្រសួងការ ពារជាតិជាបង្អែកយ៉ាងរឹងមាំផងនោះឧកញ៉ាមហិមាគង់ក្រឹងត្រូវ បានគេរៀបចំឲ្យមានការជួបផ្ទាល់ជាមួយត្រកូលថ្នាក់ដឹកនាំកំពូល របស់ជាតិដូចជាឧត្តមសេនីយ៍ហ៊ុនម៉ានិតឧត្តមសេនីយ៍ហ៊ុនម៉ា ណែតនិងចុងក្រោយជួបផ្ទាល់ជាមួយសម្តេច ហ៊ុន សែន ។ហេីយសកម្មភាពជំនួញឈេីខុប់ច្បាប់ឆ្លងដែនទៅលក់នៅប្រទេស វៀតណាមរបស់ឧកញ៉ាគង់ក្រឹងកាន់តែរឹងមាំនិងកាន់តែរីកធំធាត់ ឡេីងៗជាពិសេសរដូវឃោសនាបោះឆ្នោតនេះឯងសមត្ថកិច្ចពាក់ ព័ន្ធកាន់តែខ្លាចអំណាចមេឈ្មួញរូបនេះដោយសម្ងំសុខចាំទទួល តែលុយសំណូកជាថ្នូរនឹងការមិនអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបឡេីយ។
ចំពោះសកម្មភាពផ្គេីននឹងបទបញ្ជាលេខ០១របស់រដ្ឋាភិបាល ពីសំណាក់ឧកញ៉ាចូលចិត្តសម្តែងតួជាសប្បុរសជនរូបនេះគេមិន ទាន់ដឹងថាត្រកូលថ្នាក់ដឹកនាំជាតិបានដឹងពីរបរទុច្ចរឹតបំផ្លាញព្រៃ ឈេីខ្មែរដែលឧកញ៉ាមហិមាគង់ក្រឹងកំពុងធ្វេីសកម្មភាពបំផ្លាញ យ៉ាង កក្រេីកខេត្តក្រចេះនេះដែរឬទេ?។
រឿងបំផ្លាញព្រៃឈើរបស់បុគ្គលឧកញ៉ាដ៍មហិមាគង់ក្រឹងបំផ្លាញ ព្រៃឈើខាងលើនេះមានតែសម្តេចតេជោទេទើបអាចកម្ចាត់មេឧ ក្រិដ្ឋកម្មមួយនេះបានបើមិនដូច្នោះព្រៃឈើទូទាំងខេត្តក្រចេះនិង រលាយហិនហោចរយះពេលដ៍ខ្លីខាងមុខជាក់ជាមិនខានឡើយ ពាក់ព័ន្ធនិងព័ត៌មានខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយឧកញ៉ាដ៍មហិមាគង់ក្រឹង មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះបាននោះទេ៕

   FB_IMG_1539767302324

Filed in: សង្គម

Recent Posts

Bookmark and Promote!