ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​!

 

44065371_489743778174542_8122696842308747264_n-Copy

កំពង់ឆ្នាំងៈប្រភពពីមន្ត្រីអាវុធហត្ថក្នុងខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀត ថារឿងអាស្រូវពុករលួយរបស់លោកសាក់សារ៉ាងត្រូវបានលាតត្រដាង ​ជាបន្តបន្ទាប់ព្រោះលោកសាក់សារ៉ាងបានប្រើតួនាទីរបស់ខ្លួនដើម្បី​ ប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្រុមឈ្មួញដឹកជញ្ជូនឈើនិងដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំងត្រូវបង់លុយតាមការកំណត់របស់មន្ត្រីអាវុធហត្ថដែល ជាបក្ខពួករបស់លោកសាក់សារ៉ាងបើមិនដូច្នេះទេត្រូវប្រឈមនឹង ការបង្ក្រាបយកស្នាដៃ។                                                តាមបណ្តោយផ្លូវជាតិលេខ៥ខេត្តកំពង់ឆ្នាំងក្នុងមួយយប់ៗមានរថយន្ត​ដឹកជញ្ជូនឈើឆ្លងកាត់ជាច្រើនគ្រឿងនិងមានរថយន្តដឹកទំនិញដឹក​មាន់ដឹកជ្រូកដឹកគោក្របីឆ្លងកាត់យ៉ាងពេញបន្ទុកផងដែរហើយក្លាយ ទៅជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់លោកសាក់សារ៉ាងព្រមទាំងបក្ខពួក។ ដូច្នេះថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេសមិនគួរបណ្ដែតបណ្ដោយ​ឲ្យលោកសាក់សារ៉ាងនិងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ ព្រោះមួយរយៈចុងក្រោយនេះលោកសាក់សារ៉ាងមេបញ្ជាការអាវុធហត្ថ​ខេត្តកំពង់ឆ្នាំងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងពេលនៅធ្វើជាមេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរីទៅទៀត។​
តាមប្រភពពីមន្ត្រីអាវុធហត្ថក្នុងខេត្តកំពង់ឆ្នាំងមួយចំនួនបានបង្ហើបឲ្យ​ដឹងថាបច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រីសាក់សារ៉ាងមេបញ្ជាការអាវុធហត្ថ​ខេត្តកំពង់ឆ្នាំងកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយ​គ្មានញញើតអ្វីទាំងអស់ថែមទាំងមិនញញើតអង្គភាពប្រឆាំងអំពើពុក រលួយទៀតផង។                                                      ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នឈ្មួញនៅតែបន្តសកម្មភាពដឹកជញ្ជូន​ឈើឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំងយ៉ាងពេញបន្ទុកហើយ​ក្នុងមួយខែៗលោកសាក់សារ៉ាងនិងបក្ខពួកប្រមូលលុយបានមិនតិចជាង​៣​ម៉ឺន​ដុល្លារ​ទៅ​៥​ម៉ឺន​ដុល្លារ​នោះទេ?​។                             ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ើបអង្កេតទៅលើទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សាក់សារ៉ាងមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំងជាបន្ទាន់ដើម្បីកុំឲ្យពួកគេ​ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។
ប្រភពដែលស្និទ្ធនឹងលោកសាក់សារ៉ាងបានឲ្យដឹងថាឥឡូវនេះថ្នាក់ដឹកនាំ​អាវុធហត្ថលើផ្ទៃប្រទេសកំពុងបញ្ជូនមន្ត្រីអធិការកិច្ចទៅខេត្តកំពង់ឆ្នាំង ដើម្បីបើកការស៊ើបអង្កេតទៅលើទង្វើមិនប្រក្រតីរបស់លោកសាក់សារ៉ាង ព្រមទាំង​បក្ខពួក​ផងដែរ​។                                            ប្រភពបានឲ្យដឹងទៀតថាការស៊ើបអង្កេតនេះបានកើតមានក្រោយពេល​រឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោកសាក់សារ៉ាងត្រូវបានបើក​កកាយជាបន្តបន្ទាប់ជាពិសេសទាក់ទងទៅនឹងការប្រមូលលុយពីក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។                                    ក្នុងនោះស្នាក់ការសន្តិសុខអាវុធហត្ថតាមបណ្ដោយផ្លូវជាតិលេខ៥ខេត្ត កំពង់ឆ្នាំងត្រូវបានគេដឹងថាជាទីតាំងដែលលោកសាក់សារ៉ាងបើកដៃឲ្យ កូនចៅក្រោមឱវាទគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើក៏ដូចជា​ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំងតាមអំពើចិត្ត។ពាក់ពន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសាក់សារ៉ាងមេបញ្ជាការ អាវុដហត្ថខេត្តកំពង់ឆ្នាំងបាននោះទេ៕

43878251_266542124066571_6541664014227734528_n

44065371_489743778174542_8122696842308747264_n

43878251_266542124066571_6541664014227734528_n-Copy-2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!