ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ!

 

fn-2018-09-14-16-11-12-0កំពង់ស្ពឺ៖ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុនម៉ានីចំនួន៣៥១នាក់ នៅព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨នេះនឹងចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ នៅវត្តអង្គលំទង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅមានវះកាត់ខ្នាតតូចជំងឺផ្លូវចិត្តជំងឺទូទៅផ្នែកកុមារជំងឺរោគស្ត្រី ជំងឺឬសដូងបាតជំងឺសួតក្រពះពោះវៀនជំងឺផ្លូវដង្ហើមជំងឺប្រដាប់រំលាយ អាហារជំងឺសើស្បែកជំងឺព្រូនជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹងជំងឺរលាកថ្លើម ជំងឺកាមរោគជំងឺគ្រុនចាញ់ជំងឺគ្រុនឈាមជំងឺភ្នែកសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែមជំងឺបេះដូងលើសឈាមជំងឺត្រចៀកច្រមុះបំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ។
ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺជាស្មារតីមនុស្សធម៌ សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុង នាមជាឈាមជ័រខ្មែរដូចគ្នាខ្មែរស្រឡាញ់ខ្មែរខ្មែររួបរួមគ្នាតែមួយអនាគត តែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួកសាសនាឬនិន្នាការន យោបាយណាមួយឡើយសំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជា​ពលរដ្ឋ​មួយចំណែក។                                                 បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភ មង្គល ជូនគ្រួសារ និងសង្គម​ជាតិ។
សូមជម្រាបជូនថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុនម៉ានីបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ- កំពង់ធំ- កំពង់ចាម-ព្រៃវែង-តាកែវ -កំពង់ឆ្នាំង        សៀមរាប-បាត់ដំបង- កណ្តាល- ព្រះវិហារ- កំពត- កោះកុង- ព្រះសីហនុ- បន្ទាយមានជ័យ-ស្វាយរៀងនិងរាជធានីភ្នំពេញ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុនម៉ានីបានចុះពិនិត្យព្យាបាលជូន ប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះដោយផ្ទាល់នេះ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាធ្វើឲ្យប្រជាពល រដ្ឋមានភាពសុខសាន្ត។                                               មានតែសម្តេចតេជោទេដែលមានទេពកោសល្យពីកំណើតដឹកនាំប្រទេស ជាតិឲ្យមានការរើកចំរើនឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។                           ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាពនិងស្ថិរភាព តាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនឲ្យបានគង់វង្ស។
សូមបញ្ជាក់ថា ក្នុងរយៈពេល៧០ខែ (២០១២-២០១៨)       នេះជាឆ្នាំទី៦ហើយដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុនម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់)           ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៦១ លើកក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣៦៥,១៣០នាក់ ​(សាមសិបប្រាំមួយម៉ឺន ប្រាំពាន់មួយរយសាមសិបនាក់)៕

fn-2018-09-14-16-11-13-6

fn-2018-09-14-16-11-12-2

fn-2018-09-14-16-11-13-7

fn-2018-09-14-16-11-13-8

fn-2018-09-14-16-11-13-9

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!