ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជា ស្នងការរាជធានីភ្នំពេញបាន ប្ដេជ្ញា ចិត្តមិនចុះហត្ថលេខាឲ្យមន្ត្រីនគរ បាលរូបណា ដែលស្នើរសុំផ្ទេរការងារ ចេញពីខណ្ឌមួយ ទៅខណ្ឌមួយទៀត ឡើយ លុះត្រាតែមានករណីចាំបាច់!

 

IMG-20181013-WA0000ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្ដេជ្ញាចិត្តរក្សានូវវប្បធម៌ មួយឲ្យបានដោយមិនចុះហត្ថលេខាឲ្យរាល់កងកម្លាំងនគរបាលរូបណា ដែលបានស្នើរសុំផ្ទេរចេញពីខណ្ឌទៅបម្រើការងារនៅតាមបណ្ដាខណ្ឌ ផ្សេងៗឡើយលុះត្រាតែមានករណីចាំបាច់កើតឡើងដូចជាទីតាំងកន្លែង ធ្វើការងារនៅក្បែរផ្ទះឬឪពុក-ម្ដាយក្រុមគ្រួសារមានជម្ងឺត្រូវមើលថែតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរ បាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថាការប្តេជ្ញាចិត្តរបស់លោកយ៉ាងដូច្នេះ ដោយសារតែមួយរយះកាលកន្លងមកនេះសម្រាប់កងកម្លាំងរើសថ្មីមួយចំនួន ដែលបានមកបំពេញភារកិច្ចនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញមួយចំនួន មិនបានប៉ុន្មានផងដោយអាងយកលុយទៅសូកអ្នកនេះឬសូកអ្នកនោះ ស្រាប់តែត្រូវបានផ្ទេរចេញទៅរកកន្លែងខ្លាញ់ៗអស់ទៅហើយឯកងកម្លាំងចាស់ៗ ដែលខិតខំបម្រើការងារយ៉ាងសកម្មបែរជាត្រូវនៅកន្លែងដដែលទៅវិញ។
លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាល រាជធានីភ្នំពេញសថេតបានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨នេះក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងនៃអធិការ ដ្ឋាននគរបាលខណ្ឌឬស្សីកែវនិងខណ្ឌព្រែកព្នៅដើម្បីណែនាំដល់កងកម្លាំង នគរបាលឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការងារទប់ស្កាត់បង្ការនិងបង្ក្រាប បទល្មើស ក៏ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងពិធីជួបសំណេះសំណាលខាងលើនេះក្រោយពីបានស្តាប់របាយការណ៍ យ៉ាងលម្អិតស្ដីពីការទប់ស្កាត់បង្ក្រាបរាល់បទល្មើសផ្សេងៗជាហូរហែ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់លោកវរសេនីយ៍ឯក គល់យីអធិការនគរបាលខណ្ឌឬស្សីកែវរួចមកលោកឧត្តមសេនីយ៍ឯក សថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថាបញ្ហាប្រឈមដែលកងកម្លាំងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពទន់ភ្លន់ និងម៉ឺងម៉ាត់នោះគឺចុះដល់កន្លែងទាន់ហេតុការណ៍សំដៅឲ្យប្រជាពលរដ្ឋមាន ភាពកក់ក្ដៅនិងមានទំនុកចិត្តមកលើកងកម្លាំងពិសេសបញ្ហាសតិអារម្មណ៍ ជនរងគ្រោះដោយសង្កត់ធ្ងន់លើចំណាត់ការភ្លាមៗរាល់ការទទួលពាក្យបណ្ដឹង និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានឆាប់រហ័សទាំងផ្ដល់អត្តសញ្ញា ណប័ណ្ណ និងសៀវភៅគ្រួសារ។
លោកឧត្តមសេនីយ៍ឯកសថេតបានថ្លែងទៀតថាបញ្ហាប្រឈមខ្លាំងបំផុតនោះ គឺបញ្ហាគ្រឿងញៀនដែលត្រូវធ្វើការផ្សព្វផ្សាយ,អប់រំព្យាបាលនិងការបង្ក្រាប បទល្មើសចោរកម្មគាស់ផ្ទះលួចឆក់ប្លន់ជាដើមដោយត្រួតពិនិត្យកំណត់មុខ សញ្ញា ដូចជាទីតាំងសំណង់មិនរៀបរយ-ផ្ទះសំណាក់-ផ្ទះ ជួល -ដែលផ្ដើមចេញពីការសេពគ្រឿងញៀនរក្សាទុកគ្រឿងញៀននិងជួញដូរគ្រឿងញៀន៕.

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!