ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

ឧត្តមសេនីយ៍ ជួន ណារិទ្ធ ឃាត់ខ្លួនមន្ត្រីនគរបាលចរាចរណ៍ ៣នាក់ ដែលទារលុយ១០០ដុល្លារ ពីជន ជាតិចិនបើកបរល្មើសច្បាប់ចរាចរណ៍ (Video inside)

 

fn-2018-10-11-18-33-04-0ព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh Newនៅល្ងាចថ្ងៃទី១១ខែតុលានេះថាមន្ត្រីនគរបាលចរាចរណ៍៣នាក់ ដែលបានទារលុយ១០០ដុល្លារពីជនជាតិចិនតែចុះសល់៥០ដុល្លារ ព្រោះតែបើកបរល្មើសច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុនោះត្រូវ បានឃាត់ខ្លួនហើយនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍បន្តថា«យើងកំពុងពិនិត្យមើលទៅលើវិន័យ របស់កងកម្លាំង០០៦ថាតើពួកគេប្រព្រឹត្តល្មើសវិន័យទំហំប៉ុណ្ណា? ទទួលពិន័យប៉ុណ្ណា?យើងនឹងអនុវត្តន៍វិធានការណ៍យ៉ាងម៉ឺងម៉ាត់ បំផុតទៅតាមវិន័យរបស់កងកម្លាំង០០៦ហើយស្អែកនេះយើងនឹង បញ្ចប់នីតីវិធីអំពីក្រុមប្រឹក្សាវិន័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុ»។
លោកឧត្តមសេនីយ៍បញ្ជាក់ថាការដាក់ពិន័យនឹងធ្វើយ៉ាងម៉ឺងម៉ាត់នឹង ត្រូវបំផុតព្រោះតែពួកគេ(នគរបាលទាំង៣នាក់បានធ្វើឲ្យខូចនូវកិត្តិយស របស់កងកម្លាំងនគរបាលជាតិទាំងមូល។
សូមជម្រាបថាមន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិននៅខេត្តព្រះ សីហនុនោះឈ្មោះសំពិសិដ្ឋឋានន្តរសក្ដិថ្នាក់អនុសេនីយ៍ត្រីឋានៈមន្ត្រី នៅផ្នែកអន្តរាគមន៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមជម្រាបថា ប៉ុន្មានថ្ងៃនេះ មានករណី គណនី Facebook ជាច្រើនបានបង្ហោះផ្សព្វផ្សាយចែកចាយបន្ដគ្នាអំពីនគរបាលចរាចរណ៍ ផ្លូវគោកម្នាក់បានឃាត់រថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន ទារលុយចំនួន១០០ដុល្លារក្រោយមកតថ្លៃសល់៥០ដុល្លារជាថ្នូរនឹង ការមិនអនុវត្តច្បាប់ចរាចរណ៍៕

fn-2018-10-11-20-04-41-0

fn-2018-10-11-20-04-41-1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!