ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោក វ៉ា សុធា ប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ភ្នំពេញរងការរិះគន់ប្រព្រឹត្តអំ ពើពុករលួយ!

 

download-1-11ភ្នំពេញ៖ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី​ភ្នំពេញមួយចំនួនបានឲ្យដឹងថារយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក វ៉ាសុធាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញប្រើអំណាច​តួនាទីប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វី​ទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។                                      ជាក់ស្ដែងសូម្បីតែលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុក៏រក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោកវ៉ាសុធា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។           ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកឱមយ៉ិនទៀងប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ​ទៅលើរឿងអាស្រូវពុករលួយរបស់លោកវ៉ាសុធាប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុរាជធានីភ្នំពេញហើយចាត់វិធានការទប់ស្កាត់កុំឲ្យមន្ត្រី​ពុករលួយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត។
ប្រភពដែលស្និទ្ធនឹងលោកវ៉ាសុធាបានឲ្យដឹងថាកាលពីជំនាន់លោក កែបជុតិមានៅធ្វើជាអភិបាលរាជធានីភ្នំពេញគឺលោកវ៉ាសុធាមានសិ ទ្ធិអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តរបស់ ខ្លួន​ព្រោះ​អាង​មាន​លោក កែប ជុតិមាជាខ្នងបង្អែកយ៉ាងរឹងមាំ។ ដល់ពេលលោកប៉ាសុជាតិវង្សកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ក៏លោកវ៉ាសុធាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញនៅតែ មានអំណាចរឹងមាំក្នុងការប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពយ៉ាង​គឃ្លើន​ដដែល​។                                                       ឥឡូវនេះនៅពេលលោកឃួងស្រេងកាន់តំណែងជាអភិបាលរាជធានី​ភ្នំពេញគឺលោកវ៉ាសុធាមានអំណាចកាន់តែខ្លាំងក្លាជាងមុនក្នុងការ​ប្រព្រឹត្តអំពើពុករលួយហើយមិនទាន់ឃើញលោកឃួងស្រេងចាត់វិធាន ការទប់ស្កាត់អំពើពុករលួយរបស់លោកវ៉ាសុធានិងបក្ខពួកបរិវារនោះទេ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានបញ្ជាក់ថាអំពើពុករលួយរបស់លោកវ៉ាសុធាដែលល្បីសុសសាយ​កាន់តែខ្លាំងថែមទៀតនោះគឺការទារភាគរយពីគម្រោងចំណាយសម្រាប់​មន្ទីរនានាចំណុះសាលារាជធានីភ្នំពេញក៏ដូចជាគម្រោងចំណាយសម្រាប់​រដ្ឋបាលថ្នាក់ក្រោមជាតិដូចជារដ្ឋបាលខណ្ឌនិងក្រុមហ៊ុនជាដើម។ តាមរយៈអំពើពុករលួយកាត់ភាគរយពីថវិកាគម្រោងចំណាយសម្រាប់​មន្ទីរនានានិងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិគឺលោកវ៉ាសុធាកេងប្រវ័ញ្ច​ថវិការដ្ឋបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមបំផុត។ ប្រភពបានឲ្យដឹងទៀតថាប្រសិនបើមន្ត្រីគណនេយ្យមន្ទីរពាក់ព័ន្ធណា​មិនកាត់ភាគរយក្នុងគម្រោងចំណាយផ្សេងៗទៅឲ្យលោកវ៉ាសុធា តាមការកំណត់ទេនោះគឺមិនងាយបើកបានថវិកាយកទៅប្រើប្រាស់​ក្នុង​គម្រោង​ទាំង​នោះឡើយ​។                                        ដូច្នេះលោកអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរ​បណ្ដែតបណ្ដោយតទៅទៀតទេហើយត្រូវចាត់វិធានការទប់ស្កាត់អំពើ ពុករលួយរបស់លោកវ៉ាសុធានិងបក្ខពួកជាបន្ទាន់ព្រោះជាង២០ឆ្នាំ​កន្លងទៅនេះ​លោក វ៉ា សុធា ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។                                                ពាក់ព័ន្ធនិងការរិះគន់ខាងលើសារព័ត៌មាន(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកវ៉ាសុធាប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញបាននោះទេ៕

IMG-20180929-WA0043

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!