ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

សម្ដចអគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាអញ្ជើញជួបពិភាក្សា ការងារជាមួយក្រុមប្រឹក្សាប្រតិភូ ធុរកិច្ចអាស៊ាន-អាមេរិក!

 

42974926_1893134624068359_4581058164257980416_nភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារ៨រោចខែភទ្របទឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២ខែតុលាឆ្នាំ២០១៨នេះបាន អញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Michael Walter MichalaKជានាយកគ្រប់ គ្រងតំបន់និងក្រុម ប្រឹក្សាធុរ កិច្ច    សហរដ្ឋអាស៊ាន-អាមេរិក។លោក Michael Walter           Michalak បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបាន ជួប   ពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ។ លោកបានជម្រាបជូនសម្តេចតេជោថាក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែង ខាងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។ លោក Michael បាន     បញ្ជាក់ថាការបំពេញភារកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីពិភាក្សា រកនូវចំណុចរួមដើម្បីជាផលប្រយោជន៍រួមទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាននិងអាមេរិកក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជាផងដែរ។
លោក Michael ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា     កិច្ចពិភាក្សានេះគឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ចបញ្ហាថាមពលហេដ្ឋា រចនាសម្ព័ន្ធការអភិវឌ្ឍធនធានមនុស្សវប្បធម៌ក៏ដូចជាវិស័យកសិកម្មផងដែរ។ ពាក់ព័ន្ធនឹងវិស័យកសិកម្មឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលរួមក្នុងជំនួបនេះដែរ លោក William A. Heidt      បានគោរពជម្រាបជូនសម្តេចតេជោថានៅពេលនេះគឺមានក្រុមហ៊ុន កសិកម្មសហរដ្ឋអាមេរិកប្រមាណ៦ទៅ១០ក្រុមហ៊ុនដែលបានមក និងកំពុងពិភាក្សាស្វែងរកឱកាសវិនិយោគនិងកិច្ចសហប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍និងជម្រាបជូនប្រតិភូទាំងអស់ថាបញ្ហាកសិកម្មគឺជា បញ្ហាគន្លឹះ ដែលមិនអាចមើលរំលងបាន។                         សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាពាក់ព័ន្ធនឹងបញ្ហាប្រែ ប្រួលអាកាសធាតុគឺបណ្តាលឲ្យមានទឹកជំនន់និងមានភ្លៀងខុសរដូវ និងបង្កើតជាបញ្ហាមិនត្រឹមតែនៅកម្ពុជាទេគឺនៅទូទាំងតំបន់និងពិភព លោកទាំងមូលតែម្តងសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថាពូជស្រូវពូជ ដំណាំដែលធ្លាប់តែត្រូវនឹងកំដៅដែលធ្លាប់មានកន្លងមកនៅពេលនេះ គឺត្រូវចាំបាច់ពិនិត្យឡើងវិញដោយសារការកើនឡើងនៃកំដៅដែល បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។                          ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាសហរដ្ឋ អាមេរិកពិតជាមានបច្ចេកទេសនិងសូមឲ្យអ្នកវិនិយោគពិនិត្យពិចា រណាយកបច្ចេកទេសទាំងនេះមកប្រើប្រាស់នៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ផងដែរ។ លើសពីនោះទៅទៀតសម្តេចតេជោក៏បានស្នើសុំឲ្យក្រុមហ៊ុនពិនិត្យ មើលទៅលើការវិនិយោគទៅលើការកែឆ្នៃផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេចឬក៏ផលិតផលសម្រេចដែល អាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង។ ជាមួយនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តោតសេចក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចូលរួមយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាអា កាសធាតុពាក់ព័ន្ធនឹងបញ្ហាវិនិយោគដទៃទៀតដូចជាបញ្ហាសេដ្ឋកិច្ច ថាមពលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ជាដើមសម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យប្រតិភូ ទាំងអស់ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ ហើយក្នុងករណីមិនអាចដោះស្រាយបានសូមលើកបញ្ហាទាំងនោះ មកជូនសម្តេចតេជោតែម្តង៕

42959639_1893134617401693_3448777035525128192_n

42919076_1893134920734996_6373662563103670272_n

42977875_1893135034068318_8929270384574857216_n

43100320_1893134647401690_239399720437415936_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!