ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

មេឈ្មួញធំៗបង្កើនឲ្យពលរដ្ឋ​ ចូលព្រៃកាប់ឈើក្រៅ​តំបន់​បាត ​អាងដឹកជញ្ជូនចូលក្នុង​ក្រុមហ៊ុន ​ បន្លំ​ដឹក​ចេញ​​យ៉ាង​​អនាធិបតេយ្យ​បំផុត !

 
42368326_2198326400453065_3962590222323023872_nស្ទឹងត្រែងៈឈ្មួញធំៗឈ្មោះសេង(ហៅលុចនិងភរិយាដែលត្រូវជាបង ថ្លៃឧកញ៉ា គិត ម៉ងនិងលោកមុឹកសុផាន់ណារ៉េត(ហៅជ័យ) កំពុងបង្កើនពលរដ្ឋឲ្យកាប់ឈើក្រៅបាតអាងហើយដឹកជញ្ជូនចូលក្នុង បាតអាងដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម?ពាក់ព័ន្ធជុំវិញ​មេឈ្មួញក្រុមហ៊ុនមិនធម្មតារបស់ក្រុមហ៊ុនឧកញ៉ាគិតម៉េងបានក្លាយ ទៅជាមេឈ្មួញបទល្មើសព្រៃឈើយ៉ាងធំដែលបានធ្វើអោយមជ្ឈដ្ឋាន ប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកជាពិសេសបានធ្វើអោយប្រជាពលរដ្ឋ​ខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឧកញ៉ារូបនេះក្រៅពីល្បីល្បាញ​ទទួលភាពជោគជ័យលើមុខជំនួញបែបសុច្ចរឹតក្នុងប្រទេសកម្ពុជា និងក្រៅស្រុកយ៉ាងរន្ទឺរហើយនោះស្រាប់តែក្នុងរយះពេល៧ឆ្នាំចុងក្រោយ​កន្លងមកនេះអ្នកឧកញ៉ាគិតម៉េងបែរជាជាប់ឈ្មោះក្លាយទៅជាជន​បំផ្លាញបរិស្ថានជាតិប្រចាំតំបន់ក្នុងតំបន់ព្រៃព្រះរាជក្រឹត្យនិងឧធ្យាន​នុរក្សតំបន់មេគង្គទន្លេរសេសាន្តក្រោម២ទៅវិញដែលពួកគេមិននឹកស្មានសោះ។
មួយរយះចុងក្រោយនេះភាពល្បីល្បាញនិងអំណាចដ៏រសើបរបស់​អ្នកឧកញ៉ាគិតម៉េងដែលធ្វើអោយមហាជននិងក្រុមជំនាញខ្លាចរអារ៏ បានន័យថាពីឈ្មួញរកស៊ីស្របច្បាប់អ្នកឧកញ្ញ៉ាគិតម៉េងបានក្លាយទៅជា​មេឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងគឃ្លើនបំផុតដែលគេមិននឹកស្មាន​ថាឧកញ្ញ៉ាគិតម៉េងដ៏ល្បីល្បាញបែរជាហ៊ានចាប់យកមុខរបររកស៊ីដាក់ទុន​យកកិត្តិយសរកស៊ីសុច្ចរិតទៅប្រឡាក់ប្រឡូកក្នុងមុខជំនួញបទឧក្រិដ្ឋ ជាមេឈ្មួញបទល្មើសព្រៃឈើយ៉ាងគួរអោយភ្ញាក់ផ្អើលបំផុតមិនគួរឲ្យជឿសោះ។​
ភាពយ៉ាងគួរអោយភ្ញាក់ផ្អើលបំផុតនោះថ្មីៗនេះគេបានឃើញឧកញ្ញ៉ា គិតម៉េងបានចេញមុខប្រគល់សិទ្ធទៅអោយបងថ្លៃរបស់ខ្លួនឈ្មោះ សេង(ហៅលុចជាតំណាងនិងជាមេការព្រមទាំងប្រពន្ធដៃជើងនិង​ផ្កាយ​៣​អង្គរក្ស​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ ជ័យ ) ចាប់ ផ្តើមប្រមូលកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាតអាងដឹកយកមកបន្លំ​ដាក់ក្នុងក្រុមហ៊ុនយ៉ាងអនាធិបតេយ្យបំផុតដើម្បីបន្លំដឹកចេញអោយ​គេ​ហៅថា ៖ ពី​បទល្មើស​ព្រៃឈើក្លាយទៅជាឈើស្របច្បាប់?។
មិនតែប៉ុណ្ណោះសូម្បីតែសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំតំបន់ក៏បាន​ក្លាយទៅជាអង្គរក្សយាមការពារមើលផ្លូវរងចាំតែលើកដៃទទួលកញ្ចប់​សំណូកលុយបទល្មើសព្រៃឈើតាមរយៈលោកមេការឈ្មោះសេង (ហៅលុចនិងកូនជឹងប្រពន្ធយ៉ាងរលូនជាប្រចាំជើងប្រចាំខែប្រចាំ​ថ្ងៃយ៉ាងអសមត្ថភាពបំផុតដោយមិនខ្ចីខ្វល់ពីតួនាទីដែលរដ្ឋាភិបាល​ដាក់ចុះ​អោយ​ខ្លួន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ។ ហើយថែមទាំងធ្វើខ្លួនអោយក្លាយទៅជាជនពាក់ព័ន្ធនឹងបទល្មើស​ព្រៃឈើជាមួយនិងក្រុមហ៊ុនឈ្មោះអាំងអែនអាសូស៊ីអែតឡយ័ររបស់​ឧកញ្ញ៉ាគិតម៉េងសំអាតបាតអាងសេសានក្រោម២យ៉ាងអនាធិបតេយ្យ​បំផុតដែលបញ្ហានេះគួរតែថ្នាក់លើរដ្ឋាភិបាលកម្ពុជានិងក្រសួងជំនាញ​ពាក់ព័ន្ធមិនគួរនឹងមើលរំលងនោះទេ?នឹងគួរតែពិនិត្យពិចៃពិចារណា​ឡើងវិញពំពីភាពស្របច្បាប់និងករណីដែលសកម្មភាពបទល្មើសនោះ កំពង់តែនាំគ្នាលួចគៃបំបាត់ពន្ធរដ្ឋជាខ្សែបណ្ដោយយ៉ាងសកម្មនោះ។​
ថ្មីៗតាមការទំលាយផ្ទៃក្នុងនៃរបាយការណ៍ស្រាវជ្រាវបានអោយដឹងថា ៖តាមកិច្ចសន្យានៃការចុះកុងត្រាប្រមូលស្តារបាតអាងដែលមានចំនួន ៧០ ទៅ ៧៥ លាន​ដុល្លារ ។ ហើយដែលគ្រាន់តែប្រភពផ្ទៃក្នុងខ្សឹបថា៖គ្រាន់មួយឆ្នាំក្រុមហ៊ុនអាំង អែនអាសូស៊ីអែតឡយ័ររបស់ឧកញ្ញ៉ាគិតម៉េងបានចំណេញកប់ក្តោង រាប់សិបលានដុល្លារពីការស្តារបាតអាងវារីអគ្គីសនីសេសានក្រោម​២គុណនឹងដប់ដងមិនចាំបាច់ដល់សព្វថ្ងៃរយៈពេល៧ឆ្នាំនោះទេ។​
ជាថ្មីសកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់បាតអាងនៃទំនប់​វារីអគ្គិសនីសេសានក្រោម២បានចាប់កក្រើកឡើងវិញយ៉ាងគ្រឹកគគ្រេង​សារជាថ្មីទៀតហើយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តី សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្តឈូស ឆាយសំអាតទីតាំងវិនិយោគព្រមទាំងប្រមូលនិងដឹកជញ្ជូនផលអនុផល​ព្រៃឈើដែលបានមកពីការឈូសឆាយកាលពីថ្ងៃទី៣០ខែសីហាកន្លងទៅថ្មីៗ។
មិនតែប៉ុណ្ណោះករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលព្រៃឈើដាក់ការសង្ស័យថា អ្នកឧកញ៉ាគិតម៉េងម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកបើកដៃបន្តឲ្យមាន​ការកាប់បំផ្លា​ញ​ព្រៃឈើ​ពីក្រៅ​តំបន់បាត​អាង​បែបនេះ​។​
ប្រភពសហគមន៍ជនជាតិដើមភាគតិចមួយរូបរស់នៅឃុំស្ដៅស្រុកសេ​សានខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យគេហ​ទំព័​រ(www.ckrnews.com)យើង​ដឹង​ថា ៖ រយៈពេល ជាយូមកហើយគាត់ឃើញសកម្មភាពដឹកជញ្ជូនឈើតាមទឹកនិងបន្ត​ដឹកតាមរថយន្តបាកុងចូលក្នុងទីតាំងរោងម៉ាស៊ីនអារឈើក្បែរទំនប់​វា​រី​អគ្គិសនី បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។ ហើយមិនតែប៉ុណ្ណោះឈើទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។ តាមប្រភពកម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាលោក​ឧកញ៉ាលឹមប៊ុណ្ណាហៅឧកញ៉ាខ្នានិងលោកឧត្តមសេនីយ៍ឈ្មោះម៉ឹកសុផាន់​ណារ៉េតហៅជ័យបានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េងក្នុងការកាប់  បំផ្លាញព្រៃឈើនិងដឹកជញ្ជូនចូលiមកក្នុងទីតាំងស្តុកដ៏ធំមហិមាមួយ​កន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនីដឹកអារច្រៀករួច​លើកឡើងរថយន្តយីឌុបដឹកបន្តយកទៅលក់នៅព្រំដែនប្រទសវៀតណាម។
​ដោយឡែក ប្រភព​ខាងលើ​បន្តថា ៖ ឈ្មោះ សេង(ហៅលុច ) និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់អ្នកឧកញ៉ាគិតម៉េងនិងលោកសានចយជាមេការរបស់លោក​ឧកញ៉ាលឹមប៊ុណ្ណានិងឈ្មោះឃុយជាមេការរបស់ឧត្តមសេនីយ៍ម៉ឹក សុផាន់ណារ៉េតបានកៀងគរពលរដ្ឋរាប់ពាន់នាក់ប្រដាប់ដោយម៉ាស៊ីន​ត្រង់ស៊ីន័ររាប់រយគ្រឿងនិងរថយន្តបាកុងរាប់រយគ្រឿងឲ្យចូលទៅ​កាប់ឈើក្នុងព្រៃសហគមន៍និងព្រៃឧទ្យានជាតិវីរៈជ័យដែលការពារ​ដោយ​ព្រះរាជក្រិត្យ​យ៉ាង​អនាធិ​បតេ​យ្យ ។ ហើយដឹកជញ្ជូនចូលទៅក្នុងតំបន់បាតអាងដើម្បីប្រែក្លាយឈើទាំង​នោះ​ឲ្យទៅជា​ឈើ​ស្របច្បាប់​។​បើតាមប្រភពកម្មករដដែលរូបនេះបន្ថែមថា៖តាមការប៉ាន់ស្មានឈើ គ្រប់ប្រភេទដូចជាធ្នង់សុក្រំស្រឡៅគគីកកោះនិងឈើទាលឈ្លីកមិនតិច​ជាង២ម៉ឺនម៉ែត្រគូបនោះទេដែលគេស្តុកទុកក្នុងបរិវេណដ៏ធំរាប់គីឡូដី​ខាងលើបន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូនឈើកាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅ ។ ហើយដែលបរិវេណនេះត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធយាមកាម គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ បច្ចុប្បននេះ ។
ពាក់ព័ន្ធបញ្ហានោះប្រជាសហគមន៍បានលើកឡើងថាព្រៃឈើដែល​ជាប្រភពផលអនុផលរបស់ជនជាតិដើមភាគតិចបានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ននៅសេសសល់តែឈើមិនទាន់គ្រប់អាយុនិងគ្មានតម្លៃ​លើទីផ្សារប៉ុណ្ណោះដែលបញ្ហានេះគួរតែរដ្ឋាភិបាលពិចារណាឡើងវិញ ពីការអសមត្ថភាពរបស់ក្រុមហ៊ុនអាំងអែនអាសូស៊ីអ៊ែតឡូយ័រ!ឧកញ៉ា គិត ម៉េង នេះ​ផង ។
​បញ្ហា​នេះ​ដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោកសឹងសែនករុណាសម្ដែងការសោកស្តាយពីវិនាសកម្មព្រៃឈើ​នៅតំបន់នោះដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើនិងមានមន្ត្រីជំនាញ​ពាក់ព័ន្ធជាច្រើនដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើអនុលោម​តាមច្បាប់កំណត់ក៏ប៉ុន្តែធាតុពិតការលប់បំបាត់បទល្មើសព្រៃឈើគឺគ្មាន​ប្រសិទ្ធភាពបង្កឲ្យក្រុមជនខិលខូចនិងអ្នកមានឥទ្ធិពលនៅតែមានឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។
លោកបន្តថា៖បើថ្នាក់ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់បណ្ដោយឲ្យក្រុម ទាំងអស់នោះនៅតែបំផ្លាញធ្វើឲ្យធនធានធម្មជាតិហិនហោចទៅនិង​ប្រព័ន្ធច្បាប់កាន់តែធូររលុងគ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​។
គួររំលឹកថា៖ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២មានទំហំ៣៦.០០០ ហិកតាឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមានក្រុមហ៊ុនឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។
ផ្ទុយទៅវិញប៉ុន្តែពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលរកឃើញថាក្រុមហ៊ុន​បានដឹកឈើពីខាងក្រៅចូលផ្ទៃអាងជាលេសថាសំអាតបាតអាងនិង​ដើម្បីបម្លែងបន្លំជាឈើស្របច្បាប់កើតមានច្រើនឆ្នាំណាស់មកហើយ ដោយឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងរហូតដល់ថ្នាក់ជាតិ។
សកម្មជនបរិស្ថានរកឃើញថាក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញពី​តំបន់ឧទ្យានជាតិវីរៈជ័យនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងស្រុក​វ៉ីនសៃខេត្តរតនគិរីជាប់ព្រំដែនឡាវចូលក្នុងបាតអាងដើម្បីបម្លែងបន្លំជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណាម​។ ហើយគេនៅចាំបានថាកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨កន្លងទៅ​ថ្មីៗនេះទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់លេខ៩៥២ សជណកសជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានក្រសួងកសិកម្មរុក្ខា​ប្រមាញ់និងនេសាទក្រសួងរ៉ែនិងថាមពលថា៖រាជរដ្ឋាភិបាលបានយល់ ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្ត ឈូសឆាយសំអាតទីតាំងវិនិយោគព្រមទាំងប្រមូលនិងដឹកជញ្ជូនផល​អនុផល​ព្រៃឈើ​ហើយ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសេង(ហៅលុច)និងលោកមុឹកផាន់ណារ៉េត(ហៅជ័យ)បាននោះទេ៕

IMG-20180923-WA0000

IMG-20180923-WA0001

Filed in: សង្គម

Recent Posts

Bookmark and Promote!