ព័ត៌មានថ្មី
បទល្មើសឈើដឹកជញ្ជូនបន្តកើតមាន ជារៀងរាល់ថ្ងៃសង្ស័យថា អាជ្ញាធរសម ត្ថកិច្ចនិងជំនាញពាក់ព័ន្ធបើកភ្លើងខៀវ .! @ អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ អាជ្ញាធរ~សមត្ថកិច្ចនិង​ជំនាញ​~ពាក់ព័ន្ធ ស្រុក​ស្នួលខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើដឹក​ចេញ​ តាម​ផ្លូវ​(៩៩៩៩​)ដែលគេស្គាល់ឈ្មោះ លោក ជា​ វណ្ណៈ​មេ (គ៣)ជា​មេ​ឈ្មួញ​ មានឥទ្ធិពលយោធានិងលោក វុធមន្រ្តី យោធដូចគ្នាស្ទាត់ជំនាញរត់ការបង់លុយ ជូនសមត្ថកិច្ច.! @ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងរងនូវការរិះគន់ ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូន ប្រេងសាំងទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.! @ សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.! @ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.!
Comments Off

លោកសុខសំណាងស្នង ការខេត្តតាកែវប្រាប់ទៅមន្រ្តី នគរបាលចរាចរណ៍ឲ្យ អញ្ជើញអ្នកបើឡានដឹកកម្មករ កាត់ដេរដើម្បីឲ្យយល់ នូវរបៀបធ្វើចរាចរណ៍!

 

photo_2018-09-25_13-09-58តាកែវ៖នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះឃើញថាគ្រោះថ្នាក់ ចរាចរណ៍ក្នុងខេត្តតាកែវមានចំនួន៨១លើកប្រហាក់ប្រហែលនិងឆ្នាំ ២០១៧ដែរក៏ប៉ុន្តែចំពោះមនុស្សរងរបួសនិងស្លាប់មានការកើនឡើង ជាកំហកបើប្រៀបធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ហើយ មូលហេតុដែលធ្វើឲ្យមានការកើនឡើងចំនួនមនុស្សរងរបួសនិងស្លាប់ ច្រើននេះគឺកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹក កម្មកររោងចក្រកាត់ដេរដែលក្នុងរថយន្តនីមួយៗគឺអាចដឹកមនុស្ស មិនក្រោមពី៤០ទៅ៨០នាក់នោះទេ តាមរយថយន្តតូច ឬធំ។
ដោយហេតុផលទាំងនេះហើយទើបលោកឧត្តមសេនីយ៍ទោសុខសំ ណាងស្នងការនគរបាលខេត្តតាកែវបានថ្លែងនៅក្នុងពិធីបិទវគ្គបំប៉ន ជំនាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកកាលពីរសៀលថ្ងៃទី២៤ខែកញ្ញា នេះថាមន្ត្រីនជំនាញនគរបាលចរាចរណ៍ផ្លូវគោកត្រូវតែអញ្ជើញនិង រំខានពេលវេលាដល់តៃកង់ឡានដឹកកម្មករទាំងនោះឲ្យពួកគាត់មក ចូលរួមស្តាប់ច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចជាការអប់រំណែនាំលើការ បើកបរយានយន្តនៅលើដងផ្លូវត្រូវចេះយោគយល់អាធ្យាស្រ័យគ្នា ទៅវិញទៅមកដែលជាចំណុចដែលត្រូវចូលរួមទាំងអស់គ្នាដើម្បី កាត់បន្ថយនៅអត្រាគ្រោះថ្នាក់ចរាចរណ៍(ថ្ងៃនេះថ្ងៃស្អែកគ្មាន គ្រោះថ្នាក់ចរារណ៍)។
ក្នុងនោះដែរលោកស្នងការនគរបាលខេត្តតាកែវក៏បានសង្កត់ធ្ងន់ ទៅលើវិន័យរបស់កងកម្លាំងត្រូវតែអនុវត្តន៍និងគោរពតាមច្បាប់ព្រោះ មន្ត្រីនគរបាលយុត្តិធម៌គឺជាអ្នកអនុវត្តច្បាប់មិនត្រូវធ្វើអ្វីដែលផ្ទុយពី ច្បាប់ហើយល្មើសមិនគោរពតាមនោះទេជាពិសេសមន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកតែម្តងដែលជាអ្នកផ្សព្វផ្សាយនិងពន្យល់ណែនាំ ដល់ប្រជពលរដ្ឋពីច្បាប់ចរារណ៍ផ្លូវគោកក៏ប៉ុន្តែរូបខ្លួនឯងមិនគោរព និងមិនអនុវត្តតាមធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែអស់ជំនឿលើ សមត្ថកិច្ចនគរបាលរបស់យើង។
សូមបញ្ចាក់ផងដែរថាបើតាមរបាយការណ៍ប្រៀបធៀតរយៈពេល៩ខែ ដើមឆ្នាំ២០១៨ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៩ខែ កន្លងមកនេះនៅក្នុងខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍៨១ លើកបើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧មានចំនួន ៨៨លើក ថយចុះចំនួន៧លើក ស្មើនិង៧,៩%។                បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សចំនួន៣៣៥នាក់ក្នុងស្រី១៦៨នាក់ កើនឡើងជាងឆ្នាំមុនចំនួន១១៥នាក់ខណៈដែលក្នុងឆ្នាំ២០១៧ មានមនុស្សរងគ្រោះថ្នាក់ចរាចរណ៍តែ២២០នាក់ក្នុងនោះមានមនុស្ស ស្លាប់ចំនួន៥៥នាក់កើនឡើងជាងឆ្នាំ២០១៧ចំនួន១៥នាក់និងបណ្តាល ឲ្យខូចខាតមធ្យោបាយសរុបចំនួន១៦៦គ្រឿងលើ១៦៧គ្រឿង៕

photo_2018-09-25_13-09-51

photo_2018-09-25_13-10-09

photo_2018-09-25_13-10-14

photo_2018-09-25_13-10-21

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!