ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

លោក ហ៊ូ ជីវ៉ៃ មេឈ្មួញ ឈើដុះស្លែអួតក្តែងៗថាគាត់ រកសុីដឹកជញ្ជូនឈើទៅ ប្រទេសយួនយូឆ្នាំមកហើយគ្មាន អ្នកណាហ៊ានបង្រ្កាបទេ! អួតយ៉ាងនេះមានន័យថាចៅ ហ្វាយខេត្ត មេPMខេត្តរតនគីរី នៅក្រោយខ្នងការដឹកជញ្ជូនឈើ ប្រទេសយួនតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ !

 

6C47944E-4DFE-4A9C-9FA8-C1ABE10D6255ខេត្តរតនៈគិរី៖ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ឱ្យមន្ត្រី អនុវត្តន៍ច្បាប់ត្រូវតែធ្វើការចុះចាប់បង្ក្រាបនូវរាល់បទល្មើសឱ្យដូចភ្លៀង រលឹមជាពិសេសការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើខណៈដែលព្រៃ ឈើនៅក្នុងប្រទេសកម្ពុជាពេលកន្លងមកមេឈ្មួញឈើឈ្មោះហ៊ូជីវ៉ៃ រថយន្តមានលេខសម្គាល់០៦ដែលដឹកជញ្ជូនឈើប្រណិតពីតំបន់នានា ក្នុងខេត្តរតនៈគិរីចេញទៅលក់នៅស្រុកយួនតាមទ្វារអន្តរជាតិ។
អូរយ៉ាដាវបានដោយគ្មានការបង្ក្រាបពីមន្ត្រីជំនាញនិងកម្លាំងសមត្ថកិ ច្ចពិសេសគឺកងរាជអាវុធហត្ថខេត្តក្រោមអំណាចលោកគឹមរស្មីក៏ព្រោះ ថាមានមន្ត្រីកងរាជអាវុធហត្ថខេត្តឈ្មោះណុបណាក់(ហៅណាក់ក្បាលធំ ជាខ្នងបង្អែករថយន្តដឹកឈើមានលេខសម្គាល់០៩ ។            មានការចោទសួរថាបើមន្ត្រីកងរាជអាវុធខេត្តឈ្មោះណុបណាក់(ហៅ)ណាក់ក្បាលធំនៅពីក្រោយមេឈ្មួញឈើឈ្មោះហ៊ូជីវ៉ៃតើអាចមើល រំលងចំពោះផលប្រយោជន៍ទៅឲ្យលោកគឹមរស្មីដែលជាមេបញ្ជាការកង រាជ អាវុធហត្ថខេត្ត បាន ដោយ របៀបណា? ។
ម្យ៉ាងវិញទៀតលោកថងសាវុនដែលជាគណៈបញ្ជាការឯកភាពខេត្តនិង ជាអនុប្រធានគណកម្មការបង្ក្រាបបទល្មើសព្រៃឈើក៏ទទួលបានផល ប្រយោជន៍ពីមេឈ្មួញឈើឈ្មោះហ៊ូជីវ៉ៃផងដែរគឺជាករណីឃុបឃិតគ្នា ប្រព័ន្ធទើបគេពុំដែលឃើញមានការចុះបង្ក្រាបណាមួយពីកម្លាំងសមត្ថ កិច្ចរហូតមានការចុះផ្សាយតាមបណ្ដាញព័ត៌មានជាច្រើនទើបមាន ការផ្ទេរមុខរបរឲ្យទៅឈ្មោះទូចណាតហៅទូចបន្តរថយន្តលេខសម្គាល់ ០៨ដឹកឈើជំនួសមេឈ្មួញហ៊ូជីវ៉ៃវិញប៉ុន្តែការពិតគឺជាក្រុមបក្ខពួកតែ មួយនោះទេថ្មីៗនេះមានករណីចុះបង្ក្រាបឈើប្រណិតដែលឈ្មួញលាក់។
ទុកនៅឯស្រុកតាវែងខេត្តរតនៈគិរីក្រោមការដឹកនាំពីលោកគឹមរស្មីមេ បញ្ជាការកងរាជអាវុធហត្ថខេត្ត ។                                   មានការរិះគន់ថាឡានដឹកឈើដែលមេឈ្មួញឈ្មោះហ៊ូជីវ៉ៃបានផ្ទេរទៅ ឲ្យបងប្អូនខ្លួនឈ្មោះទូចណាតហៅទូចដឹកចេញពីស្ពានស្រែពកជាប់ ខេត្តស្ទឹងត្រែង តាមឡានសាំយ៉ុងពាក់ស្លាកលេខ 2AC0909 ដឹកតាមផ្លូវជាតិទាំងថ្ងៃទាំងយប់ហេតុអ្វីលោកគឹមរស្មីមិនព្រមបង្ក្រាបផង រឿងដែលនឹកស្មានមិនដល់នោះ គឺក្រុមឈ្មួញឈើ។
បានស្ទាក់ថយបុកឡានអ្នកកាសែតដែលចុះយកព័ត៌មានទើបលេចមុខ មេឈ្មួញឈ្មោះហ៊ូជីវ៉ៃចុះមកសម្របសម្រួលថែមទៀតតើអាចជាករណី បើកភ្លើងខៀវឲ្យក្រុមឈ្មួញឈើឈ្មោះហ៊ូជីវ៉ៃដែលមានខ្នងបង្អែកពីមន្ត្រីPM ឈ្មោះណុបណាក់(ហៅ)ណាក់ក្បាលធំដែលអាចបញ្ជាក់បានថាមាន ការពាក់ព័ន្ធផលប្រយោជន៍ដល់លោកគឹមរស្មីនិងលោកថងសាវុនទើប ក្រុមឈ្មួញឈើអាចប្រើហឹង្សាមកលើអ្នកកាសែតបានដោយមានសុវត្ថិភាព ក្នុងអាណាចក្រខេត្តរតនៈគិរីបានយ៉ាងរលូនបែបនេះពាក់ពន័្ធផ្នែកជំនាញ និងសម្ថកិច្ចគោរពតាមអនុសាសន៏សម្ដេចដែររឺទេ?គេសង្ឃឹមថាសម្ដេច តេជោនាយករដ្ឋមន្ត្រីច្បាស់ជាមានប្រតិកម្មសារជាថ្មីម្តងទៀតទៅលើ មេឈ្មួញឈ្មោះ ហ៊ូ ជីវ៉ៃ ជាមិនខានឡើយ៕

IMG-20180919-WA0002

IMG-20180919-WA0003

IMG-20180919-WA0000

IMG-20180919-WA0001

IMG-20180917-WA0002

Filed in: សង្គម

Recent Posts

Bookmark and Promote!