ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

មេឈ្មួញធំៗជម្រុញ​​ឲ្យ ប្រជាពលរដ្ឋ​កាប់បំ​ផ្លាញ​ព្រៃ ឈើ​នៅខាងក្រៅ​តំបន់​បាត ​អាងដឹកជញ្ជូនចូលក្នុង​ក្រុម ហ៊ុន​ បន្លំ​ដឹក​ចេញ​​យ៉ាង​​ អនាធិបតេយ្យ​បំផុត ក្រោយ ​ពេល​ទល​ទួល​អាជ្ញា​ប័ណ្ណ​ថ្មី​ !

 

ស្ទឹងត្រែងៈឈ្មួញធំៗឈ្មោះសេង(ហៅលុចនិងភរិយាដែលត្រូវជាបង ថ្លៃឧកញ៉ា គិត ម៉ងនិងលោកមុឹកសុផាន់ណារ៉េត(ហៅជ័យ) កំពុងបង្កើនពលរដ្ឋឲ្យកាប់ឈើក្រៅបាតអាងហើយដឹកជញ្ជូនចូលក្នុង បាតអាងដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម?ពាក់ព័ន្ធជុំវិញ​មេឈ្មួញក្រុមហ៊ុនមិនធម្មតារបស់ក្រុមហ៊ុនឧកញ៉ាគិតម៉េងបានក្លាយ ទៅជាមេឈ្មួញបទល្មើសព្រៃឈើយ៉ាងធំដែលបានធ្វើអោយមជ្ឈដ្ឋាន ប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកធ្វើអោយប្រជាពលរដ្ឋខ្មែរមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឧកញ៉ារូបនេះក្រៅពីល្បីល្បាញ​        ទទួលភាពជោគជ័យលើមុខជំនួញបែបសុច្ចរឹតក្នុងប្រទេសកម្ពុជានិង ក្រៅស្រុកយ៉ាងរន្ទឺរហើយនោះស្រាប់តែក្នុងរយះពេល៧ឆ្នាំចុងក្រោយ​កន្លងមកនេះអ្នកឧកញ៉ាគិតម៉េងបែរជាជាប់ឈ្មោះក្លាយទៅជាជនបំផ្លា ញបរិស្ថានជាតិប្រចាំតំបន់ក្នុងតំបន់ព្រៃព្រះរាជក្រឹត្យនិងឧធ្យាននុរក្ស តំបន់មេគង្គទន្លេរសេសាន្តក្រោម២ទៅវិញដែលពួកគេមិននឹកស្មានសោះ។
មួយរយះចុងក្រោយនេះភាពល្បីល្បាញនិងអំណាចដ៏រសើបរបស់អ្នក ឧកញ៉ាគឹតម៉េងដែលធ្វើអោយមហាជននិងក្រុមជំនាញខ្លាចរអារ៏បាន ន័យថាពីឈ្មួញរកស៊ីស្របច្បាប់អ្នកឧកញ្ញ៉ាគិតម៉េងបានក្លាយទៅជា​មេឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងគឃ្លើនបំផុតដែលគេមិននឹកស្មាន​ថាឧកញ្ញ៉ាគិតម៉េងដ៏ល្បីល្បាញបែរជាហ៊ានចាប់យកមុខរបររកស៊ីដាក់ ទុនយកកិត្តិយសរកស៊ីសុច្ចរិតទៅប្រឡាក់ប្រឡូកក្នុងមុខជំនួញបទ ឧក្រិដ្ឋជាមេឈ្មួញបទល្មើសព្រៃឈើយ៉ាងគួរអោយភ្ញាក់ផ្អើលបំផុតមិន​គួរឲ្យ​ជឿ​សោះ ។​
ភាពយ៉ាងគួរអោយភ្ញាក់ផ្អើលបំផុតនោះថ្មីៗនេះគេបានឃើញឧកញ្ញ៉ា គិតម៉េងបានចេញមុខប្រគល់សិទ្ធទៅអោយបងថ្លៃរបស់ខ្លួនឈ្មោះ សេង(ហៅលុច)ជាតំណាងនិងជាមេការព្រមទាំងប្រពន្ធដៃ      ជើងនិង​ផ្កាយ​៣​អង្គរក្ស​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅជ័យ) ចាប់ផ្តើមប្រមូលកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាតអាងដឹកយក​មកបន្លំដាក់ក្នុងក្រុមហ៊ុនយ៉ាងអនាធិបតេយ្យបំផុតដើម្បីបន្លំដឹកចេញ​អោយគេហៅថា៖ពីបទល្មើសព្រៃឈើក្លាយទៅជាឈើស្របច្បាប់?។
មិនតែប៉ុណ្ណោះសូម្បីតែសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំតំបន់ក៏បាន​ក្លាយទៅជាអង្គរក្សយាមការពារមើលផ្លូវរងចាំតែលើកដៃទទួលកញ្ចប់​សំណូកលុយបទល្មើសព្រៃឈើតាមរយៈលោកមេការឈ្មោះសេង (ហៅលុច)និង​កូនជឹង​ប្រពន្ធ យ៉ាង​រលូន​ជា​ប្រចាំជើងប្រចាំខែ ប្រចាំថ្ងៃយ៉ាងអសមត្ថភាពបំផុតដោយមិនខ្ចីខ្វល់ពីតួនាទីដែលរដ្ឋាភិ បាល​ដាក់ចុះ​អោយ​ខ្លួន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ។ ហើយថែមទាំងធ្វើខ្លួនអោយក្លាយទៅជាជនពាក់ព័ន្ធនឹងបទល្មើស​ព្រៃឈើជាមួយនិងក្រុមហ៊ុនឈ្មោះអាំងអែនអាសូស៊ីអែតឡយ័ររបស់​ឧកញ្ញ៉ាគិតម៉េងសំអាតបាតអាងសេសានក្រោម២យ៉ាងអនាធិបតេយ្យ​បំផុតដែលបញ្ហានេះគួរតែថ្នាក់លើរដ្ឋាភិបាលកម្ពុជានិងក្រសួងជំនាញ​ពាក់ព័ន្ធមិនគួរនឹងមើលរំលងនោះទេ?នឹងគួរតែពិនិត្យពិចៃពិចារណា​ឡើងវិញពំពីភាពស្របច្បាប់និងករណីដែលសកម្មភាពបទល្មើសនោះ កំពង់តែនាំគ្នាលួចគៃបំបាត់ពន្ធរដ្ឋជាខ្សែបណ្ដោយយ៉ាងសកម្មនោះ។​
ថ្មីៗតាមការទំលាយផ្ទៃក្នុងនៃរបាយការណ៍ស្រាវជ្រាវបានអោយដឹងថា តាមកិច្ចសន្យានៃការចុះកុងត្រាប្រមូលស្តារបាតអាងដែលមានចំនួន៧០ ទៅ ៧៥ លាន​ដុល្លារ ។                                              ហើយដែលគ្រាន់តែប្រភពផ្ទៃក្នុងខ្សឹបថា៖គ្រាន់មួយឆ្នាំក្រុមហ៊ុនអាំងអែ​នអាសូស៊ីអែតឡយ័ររបស់ឧកញ្ញ៉ាគិតម៉េងបានចំណេញកប់ក្តោងរាប់សិប​លានដុល្លារពីការស្តារបាតអាងវារីអគ្គីសនីសេសានក្រោម២គុណនឹងដប់​ដង មិន​ចាំបាច់​ដល់​សព្វថ្ងៃ​រយៈពេល​៧​ឆ្នាំ​នោះ​ទេ ។​
ជាថ្មីសកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់បាតអាងនៃទំនប់វា​រីអគ្គិសនីសេសានក្រោម២បានចាប់កក្រើកឡើងវិញយ៉ាងគ្រឹកគគ្រេង​សារជាថ្មីទៀតហើយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តី សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្តឈូស ឆាយសំអាតទីតាំងវិនិយោគព្រមទាំងប្រមូលនិងដឹកជញ្ជូនផលអនុផល​ព្រៃឈើដែលបានមកពីការឈូសឆាយកាលពីថ្ងៃទី៣០ខែសីហាកន្លងទៅថ្មីៗ។
មិនតែប៉ុណ្ណោះករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលព្រៃឈើដាក់ការ សង្ស័យថាអ្នកឧកញ៉ាគិតម៉េងម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកបើកដៃ​បន្តឲ្យមានការកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាតអាងបែបនេះ។​
ប្រភពសហគមន៍ជនជាតិដើមភាគតិចមួយរូបរស់នៅឃុំស្ដៅស្រុក​សេសានខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យគេ​ហ​ទំព័​រ(www.ckrnews.com)យើង​ដឹង​ថា ៖ រយៈពេល​ជា យូមកហើយគាត់ឃើញសកម្មភាពដឹកជញ្ជូនឈើតាមទឹកនិងបន្ត​ដឹកតាមរថយន្តបាកុងចូលក្នុងទីតាំងរោងម៉ាស៊ីនអារឈើក្បែរទំនប់​វា​រី​អគ្គិសនី បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។         ហើយមិនតែប៉ុណ្ណោះឈើទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។    តាមប្រភពកម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាលោក​ឧកញ៉ាលឹមប៊ុណ្ណាហៅឧកញ៉ាខ្នានិងលោកឧត្តមសេនីយ៍ឈ្មោះម៉ឹកសុ ផាន់ណារ៉េតហៅជ័យបានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុង​ការកាប់​បំផ្លាញព្រៃឈើនិងដឹកជញ្ជូនចូលiមកក្នុងទីតាំងស្តុកដ៏ធំមហិមាមួយ​កន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនីដឹកអារច្រៀករួច​លើកឡើងរថយន្តយីឌុបដឹកបន្តយកទៅលក់នៅព្រំដែនប្រទសវៀតណាម។
​ដោយឡែក ប្រភព​ខាងលើ​បន្តថា ៖ ឈ្មោះលុច(ហៅ សេង ) និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់ អ្នក    ឧកញ៉ាគិតម៉េងនិងលោកសានចយជាមេការរបស់លោកឧកញ៉ាលឹម ប៊ុណ្ណានិងឈ្មោះឃុយជាមេការរបស់ឧត្តមសេនីយ៍ម៉ឹកសុផាន់ណារ៉េត បានកៀងគរពលរដ្ឋរាប់ពាន់នាក់ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័ររាប់រយ​គ្រឿងនិងរថយន្តបាកុងរាប់រយគ្រឿងឲ្យចូលទៅកាប់ឈើក្នុងព្រៃសហ គមន៍និងព្រៃឧទ្យានជាតិវីរៈជ័យដែលការពារដោយព្រះរាជក្រិត្យយ៉ាង​អនាធិ​បតេ​យ្យ ។                                                      ហើយដឹកជញ្ជូនចូលទៅក្នុងតំបន់បាតអាងដើម្បីប្រែក្លាយឈើទាំងនោះ​ឲ្យទៅជា​ឈើ​ស្របច្បាប់​។                                            បើតាមប្រភពកម្មករដដែលរូបនេះបន្ថែមថា៖តាមការប៉ាន់ស្មានឈើគ្រប់​ប្រភេទដូចជាធ្នង់សុក្រំស្រឡៅគគីកកោះនិងឈើទាលឈ្លីកមិនតិចជាង​២ម៉ឺនម៉ែត្រគូបនោះទេដែលគេស្តុកទុកក្នុងបរិវេណដ៏ធំរាប់គីឡូដីខាងលើ បន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូនឈើកាលពីអំឡុងខែ​កុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅ ។                                         ហើយដែលបរិវេណនេះត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធយាមកាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ បច្ចុប្បននេះ ។
ពាក់ព័ន្ធបញ្ហានោះប្រជាសហគមន៍បានលើកឡើងថាព្រៃឈើដែល​ជាប្រភពផលអនុផលរបស់ជនជាតិដើមភាគតិចបានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ននៅសេសសល់តែឈើមិនទាន់គ្រប់អាយុនិងគ្មានតម្លៃលើ ទីផ្សារប៉ុណ្ណោះដែលបញ្ហានេះគួរតែរដ្ឋាភិបាលពិចារណាឡើងវិញពីការ​អសមត្ថភាពរបស់ក្រុមហ៊ុនអាំងអែនអាសូស៊ីអ៊ែតឡូយ័រ!ឧកញ៉ាគឹតម៉េងនេះផង។
​បញ្ហា​នេះ​ដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោកសឹងសែនករុណាសម្ដែងការសោកស្តាយពីវិនាសកម្មព្រៃឈើនៅ​តំបន់នោះដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើនិងមានមន្ត្រីជំនាញពាក់ ព័ន្ធជាច្រើនដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើអនុលោមតាម ច្បាប់កំណត់ក៏ប៉ុន្តែធាតុពិតការលប់បំបាត់បទល្មើសព្រៃឈើគឺគ្មានប្រសិទ្ធ ភាពបង្កឲ្យក្រុមជនខិលខូចនិងអ្នកមានឥទ្ធិពលនៅតែមានឱកាសបំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។
លោកបន្តថា៖បើថ្នាក់ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់បណ្ដោយឲ្យ​ក្រុមទាំងអស់នោះនៅតែបំផ្លាញធ្វើឲ្យធនធានធម្មជាតិហិនហោចទៅ និងប្រព័ន្ធច្បាប់កាន់តែធូររលុងគ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​។
គួររំលឹកថា៖ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២មានទំហំ៣៦.០០០ ហិកតាឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមានក្រុមហ៊ុនឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates        Lawyer Co ., Ltd)របស់ឧកញ៉ាគិតម៉េងទទួល សិទ្ធិសម្អាត បាត​អាង​តាំងពី​ឆ្នាំ​២០១២​។
ផ្ទុយទៅវិញប៉ុន្តែពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលរកឃើញថាក្រុមហ៊ុន​បានដឹកឈើពីខាងក្រៅចូលផ្ទៃអាងជាលេសថាសំអាតបាតអាងនិង​ដើម្បីបម្លែងបន្លំជាឈើស្របច្បាប់កើតមានច្រើនឆ្នាំណាស់មកហើយ ដោយឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងរហូតដល់ថ្នាក់ជាតិ។
សកម្មជនបរិស្ថានរកឃើញថាក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញពី​តំបន់ឧទ្យានជាតិវីរៈជ័យនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងស្រុក​វ៉ីនសៃខេត្តរតនគិរីជាប់ព្រំដែនឡាវចូលក្នុងបាតអាងដើម្បីបម្លែងបន្លំជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណាម​។ ហើយគេនៅចាំបានថាកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨កន្លងទៅថ្មីៗ​នេះទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់លេខ៩៥២សជណ កសជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានក្រសួងកសិកម្មរុក្ខាប្រមាញ់និង​នេសាទក្រសួងរ៉ែនិងថាមពលថា៖រាជរដ្ឋាភិបាលបានយល់ព្រមអនុញ្ញាត​ឲ្យក្រុមហ៊ុនគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្តឈូសឆាយសំអាត​ទីតាំងវិនិយោគព្រមទាំងប្រមូលនិងដឹកជញ្ជូនផលអនុផលព្រៃឈើហើយ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសេង(ហៅជ័យ)និងលោកមុឹកផាន់ណារ៉េត(ហៅជ័យ)បាននោះទេ៕

IMG-20180923-WA0001

IMG-20180923-WA0000

IMG-20180923-WA0003

IMG-20180923-WA0002

Filed in: សង្គម

Recent Posts

Bookmark and Promote!