ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ!

 

FB_IMG_1537282244742ខេត្តព្រះសីហនុៈសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រីជាសុផារ៉ារដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូល ឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែងភូមិ៤ឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗដោយធ្វើយ៉ាង ណាឱ្យឆ្នេរធម្ម​ជាតិនេះ ឱ្យនៅដូចដើម។                            នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីដែល សារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ានៅរសៀលថ្ងៃនេះតែម្ដងបានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងអាចឈាន ដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះចេញតែម្ដង។
សូមបញ្ជាក់ថាលោកថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាអនុ ប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរធ្លាប់បានបញ្ជាក់ថាក្រុម ហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែងកំពុងតែបំពានច្បាប់ ស្ដីពីការគ្រប់គ្រងឆ្នេរដែលចេញដោយរាជរដ្ឋាភិបាលនិងគណៈកម្មការ គ្រប់គ្រងឆ្នេរដោយអនុញ្ញាតឲ្យរាល់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រឬឆ្ងាយជាងនេះ។
លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុន នោះបំផ្លាញឆ្នេរដ៏ស្រស់ស្អាតនិងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសស្ថិតក្នុង គម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADBកំពុងតែរៀប ចំធ្វើផ្លូវនៅ តាមតំបន់ឆ្នេរបន្ថែមទៀតដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ កម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។​
ពាក់ព័ន្ធនឹងករណីនេះក្រសួងបរិស្ថានក៏ធ្លាប់បានព្រមានចាត់វិធានការ ទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានរុករានយកដីក្នុងតំបន់ការពារធម្មជាតិនេះផងដែរ។
អភិបាលខេត្តព្រះសីហនុលោកយន្តមីនធ្លាប់បានគូសបញ្ជាក់ថាក្រុម ហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងរហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រ ជាពលរដ្ឋនេះមិនមែនជាក្រុមហ៊ុនរបស់ចិននោះទេពោលគឺក្រុមហ៊ុន អភិវឌ្ឍន៍របស់ខ្មែរ។
បើតាមសារព័ត៌មានយើងដែលទទួលបានផ្សេងទៀតបានឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុនេះ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ៕

WhatsApp-Image-2018-09-18-at-5.14.57-PM

FB_IMG_1537282234266

FB_IMG_1537282209912

FB_IMG_1537282222222

FB_IMG_1537282185372

FB_IMG_1537282196030

FB_IMG_1537282174293

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!