ខេត្តរតនគិរី៖យោងប្រភពឈ្មួញឈើប្រណិតខុសច្បាប់បានបង្ហើប ថាឈ្មួញដឹកឈើយ៉ាងតិចជិត២០០ម៉ែត្រគូបក្នុងមួយថ្ងៃៗត្រូវបានមេឈ្មួញដ៏មានឥទ្ធិពលក្នុងខេត្តរតនគិរីគឺលោកហ៊ូជីវ៉ៃនិងបក្ខពួក ដែលមានតួនាទីជាមន្ត្រីអាវុធហត្ថខេត្តដឹកឈើចេញតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវបានយ៉ាងរលូនក្រោមក្រសែភ្នែកមន្ត្រីជំនាញពាក់ ព័ន្ធជិត១០០នាក់អង្គុយចាំរាប់ក្បាលឡានយកលុយពីពួកឈ្មួញទាំងនោះ។
បើតាមប្រភពពីមន្ត្រីនគរបាលម្នាក់នៅខេត្តរតនគិរីសុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រ(www.ckrnews.com) ឲ្យដឹងថា់មេឈ្មួញឈើដ៏ល្បីឈ្មោះហ៊ូជីវ៉ៃនិងបក្ខពួកដែលមានតួនាទី ជាមន្ត្រីអាវុធហត្ថរូបនេះមានឈ្មោះថាណុបណាក់ដែលជាមនុស្សជំនិត របស់លោកគឹមរស្មីមេមញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដ៏មានអំណាច ដែលជាប្អូនថ្លៃរបស់លោកនាយឧត្តមសេនីយ៍គន់ គីម ។
ប្រភពបន្តថាឈើប្រណិតខុសច្បាប់ទាំងអស់ក្នុងខេត្តរតនគិរីទាំងមូល រួមទាំងឈើប្រណិតមួយចំនួនទៀតត្រូវក្រុមមេឈ្មួញដឹកជញ្ជូនពីខេត្តព្រះវិហារស្ទឹងត្រែងនិងខេត្តមណ្ឌគិរីមកកាន់ខេត្តរតនគិរីរួចលើកដាក់រថយន្តប្រភេទសាំយ៉ុងដែលមានបិទអក្សរAជាសំគាល់ដឹកតាមផ្លូវជាតិ៧៨Aនៅពេលយប់ហើយនាំចេញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ា ដាវនៅមុនម៉ោង៧ព្រឹកដោយមានមន្ត្រីនគរបាលអន្តោប្រវេសន៍ចាំបើក បារ៉ាស់ឲ្យឆ្លងដែនទៀតផង។
បើតាមប្រភពបានបន្តឲ្យដឹងទៀតថាលោកណុបណាក់ជាមន្ត្រីអាវុធហត្ថខេត្តដែលជាកូនអុកដ៏សំខាន់របស់លោកគឹមរស្មីនិងលោកថងសាវុនចៅ ហ្វាយខេត្តរតនគិរីបានប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងមានបិទអក្សរA យ៉ាងតិចពី៥០ទៅ៨០គ្រឿងដឹកជញ្ជូនឈើប្រណិតទៅលក់ឲ្យយួនបើឲ្យ ដឹងទាំងយប់-ថ្ងៃ-រាប់រយម៉ែត្រគូបឯណ្ណោះ។ ការដែលលោកហ៊ូជីវ៉ៃនិងលោកណុបណាក់ហៅណាក់មានលទ្ធភាពនិងឥទ្ធិពលអស្ចារ្យយ៉ាងនេះគឺទំនងណាស់ថាលោកថងសាវុននិងលោកគឹម រស្មីគឺជាមេក្លោងនៃការបើកឲ្យមានការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីខេត្តរតនគិរី ទៅលក់ស្រុកយួន។
តាមការទំលាយឲ្យដឹងពីមន្ត្រីច្រកទ្វារព្រំដែនអូរយ៉ាដាវឲ្យដឹងថាលោក កងសារឿនប្រធានស្នាក់ការច្រកទ្វារអូរយ៉ាដាវនិងលោកអុីចំរើនមេនគរ បាលអន្តោប្រវេសន៍កំពុងចាប់ផ្តេីមមានទំនាស់ផ្ទៃក្នុងបណ្តើៗហើយទាក់ ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរឿងបើកទ្វារឲ្យរថយន្តដឹកឈើឆ្លងដែននេះ។
លោកកងសារឿនដោយអាងខ្លួនថាជាប្រធានស្នាក់ការច្រកទ្វារក្តាប់រួម លើមន្ត្រីជំនាញពាក់ព័ន្ធបានស្រវាទាញប្រយោជន៍ច្រេីនជាងគេដោយអាងខ្លួនថាជាតំណាងមុខឲ្យចៅហ្វាយខេត្តមានសិទ្ធិបញ្ជាលើគ្រប់មន្ត្រីជំនាញ។ ឯលោកអុីចំរើនដោយអាងខ្លួនជាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារ ក្រោមអំណាចអគ្គនាយកដ្ឋានរបស់ក្រសួងមហាផ្ទៃបានទាមទារឲ្យមានការបែងចែកប្រយោជន៍ឲ្យបានស្មើភាពគ្នាព្រោះគាត់ក៏រកចំណូលឲ្យមេដែរ។
តាមមន្ត្រីច្រកទ្វារដដែលបន្ថែមថាកន្លងមកអ្នកព័ត៌មាននាំគ្នាធ្វើការរិះគន់តែមន្ត្រីនៅច្រកទ្វារតែមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដែលដាក់កុងត្រូលជាង៣០កន្លែងតាមដងផ្លូវនិងមានមន្ត្រីចំនួន៧២នាក់អង្គុយចាំរាប់ក្បានឡានយកលុយដែរនោះម្តេចក៍មិនរិះគន់ផងទៅនេះមិនរាប់បញ្ចូលក្រុមគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មេីសដែលដឹកនាំដោយនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង។
ក្រុមអ្នកឃ្លាំមើលព្រៃឈើបានលើឡើងថាបើសិនជាលោកថងវុនគណៈ បញ្ជាការឯកភាពខេត្តរតនគិរីនិងលោកគឹមរស្មីមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រមទាំងក្រុមគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើមិនហ៊ានបង្ក្រាបជំនួញឈើខុសច្បាប់របស់មេឈ្មួញលោកហ៊ូ ជីវ៉ៃនិងឈ្មោះណុបណាក់ហៅណាក់នេះទេ!ព្រៃឈើក្នុងខេត្តរតនគិរីនិងខេត្តផ្សេងទៀតនិងវិនាសសាបសូនហិនហោចក្នុងពេលដ៏ខ្លីខាងមុខនេះមិនខាន។
លើសនេះទៅទៀតការមិនបង្ក្រាបជំនួញឈើប្រណិតខុសច្បាប់នៅក្នុងខេត្តរតនគិរីនេះក៏មិនខុសអីពីការទុកឱកាសឲ្យលោកហ៊ូជីវ៉ៃនិងលោកណុបណាក់ជាមេឈ្មួញប្រមាថបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែរ ដូចជាការលើកឡេីងរបស់សម្តេចថា “អារឿងកាប់បំផ្លាញព្រៃឈើនេះ ដូចកាប់ក្បាលលោកអ៊ីចឹង”ពាក់ព័ន្ធករណីខាង លើនេះគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំ ការពន្យល់បកស្រាយពីសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននោះទេ៕