ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ !

 

FB_IMG_1537061590602 ភ្នំពេញៈលោកចេងមុន្នីរ៉ាអភិបាលខណ្ខច្បារអំពៅបានបញ្ជាក់ថាបញ្ហា ផ្តល់សេវាសាធារណៈលើការស្នើសុំចម្លងអត្តសញ្ញាណប័ណ្ណ,សៀវភៅ​គ្រួសារ,សៀវភៅស្នាក់នៅនិងឯកសារផ្សេងៗចូលរដ្ឋបាលខណ្ឌច្បារ​អំពៅគឺជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯក ភាពខណ្ឌច្បារអំពៅនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ក្រោមវត្តមានលោក​ ចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅលោកអធិការខណ្ឌច្បារអំពៅលោក​មេបញ្ជាការ​រង​ខណ្ឌ​ច្បារ​អំពៅ​ និង​ មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។ នៅក្នុងកិច្ចប្រជុំនេះដែរលោកចេងមុនីរ៉ាបានលើកឡើងបញ្ហាជាច្រើន​ ដូចជាបញ្ហាប្រជាពលរដ្ឋមកសុំចម្លងអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារ​ សៀវភៅស្នាក់នៅនិងឯកសារផ្សេងៗបញ្ហាសន្តិសុខសណ្តាប់ធ្នាប់បញ្ហា​កន្លែងកម្សាន្តផ្សេងៗក្នុងមូលដ្ឋានព្រមទាំងបញ្ហាជាច្រើនទៀត។
ជាថ្មីម្តងទៀតលោកអភិបាលបានលើកឡើងពីបញ្ហាប្រជាពលរដ្ឋខ្លះ​បាន​ដាក់​សម្ពាធ​ផ្នែក​អារម្មណ៍​លើ​មន្ត្រី​ខណ្ឌ​ច្បារ​អំពៅ​ ។         “សម្ពាធផ្នែកអារម្មណ៍”នេះគឺចង់សំដៅលើប្រជាពលរដ្ឋមួយចំនួន​ ដែលយកឯកសារមិនប្រក្រតីឬឯកសារខុសច្បាប់មកឲ្យមន្ត្រីជំនាញ​បំពេញ​ ដែល​ជា​រឿង​១០ឆ្នាំ​ទៀត​ ក៏​មន្ត្រី​មិន​អាច​ធ្វើ​បានដែរ​ ។លើសពីនេះទៀតលោកអភិបាលខណ្ឌបាននិយាយចំៗដោយលើកជា ឧទាហរណ៍ថាប្រជាពលរដ្ឋខ្លះមានអត្តសញ្ញាណប័ណ្ណនៅមានសុពល ភាពដែលមានទីលំនៅក្នុងខេត្តកណ្ដាលហើយមកសុំធ្វើអត្តសញ្ញាណ ប័ណ្ណ​ថ្មី​មួយ​ទៀត​ ក្នុង​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ ។
ប៉ុន្តែប្រជាពលរដ្ឋនោះបានកុហកមន្ត្រីជំនាញថារូបគេមិនមានអត្តស ញ្ញាណប័ណ្ណ​ទេ​ ឬ​ អត្តសញ្ញាណប័ណ្ណ​ ផុត​សុពលភាព​ហើយ​។ បញ្ហាទាំងនេះទោះបីជាមន្ត្រីខណ្ឌច្បារអំពៅបំពេញតួនាទីបានល្អយ៉ាង​ណាក៏ដោយប៉ុន្ដែទិដ្ឋភាពផ្លូវច្បាប់គឺពិតជាមិនអាចផ្តល់អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​រូប​នោះបានឡើយ​​ ។                                     ដល់ពេលមន្ត្រីជំនាញខណ្ឌច្បារអំពៅមិនអាចចេញឯកសារទាំងនោះ​បានបែរជាមកចោទប្រកាន់មន្រ្តីរដ្ឋបាលថាធ្វើការយឺតយ៉ាវមិនបំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ ។                                             តើនេះជាយុត្តិធម៌ដែរឬទេសម្រាប់មន្ត្រី​ខណ្ឌ​ច្បារ​អំពៅ​ ។
ក្រៅពីបញ្ហានេះលោកចេងមុនីរ៉ាបានណែនាំឲ្យមន្ត្រីជំនាញអនុវត្តឲ្យមាន​ប្រសិទ្ធភាពលើការអនុវត្តច្បាប់ចរាចរណ៍ការត្រួតពិនិត្យអាវុធជាតិផ្ទុះ បញ្ហាគ្រឿងញៀននិងបញ្ហាជាច្រើនផ្សេងទៀតក្នុងគោលដៅថែរក្សា​សន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ​ ឲ្យបាន​កាន់​តែ​ល្អ​ប្រសើរថែមទៀត​ ៕

FB_IMG_1537061612543

FB_IMG_1537061600735

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!