ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង!

FB_IMG_1536824375720

IMG-20180918-WA0001 IMG-20180918-WA0000

ខេត្តស្ទឹងត្រែង៖យោងតាមប្រភពព័ត៌មានពីខេត្តស្ទឹងត្រែងបានឲ្យ ដឹងថា?មេឈ្មួញឧកញ៉ាលឹមប៊ុណ្ណាកំពុងសហការជាមួយលោក ឧត្តមសេនីយ៍យោធាមួយរូបឈ្មោះមុឹកសុផាន់ណារ៉េតហៅជ័យនិង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់ឧកញ៉ាគិម៉េង ដែលកំពុងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើនៅខេត្តស្ទឹង ត្រែង​ យ៉ាងរង្គៀលដោយ ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​     ក្រុមហ៊ុន (Royal Group) របស់​ឧកញ៉ា គិត ម៉េ​ង និងលោក សានចយជាមេការរបស់មេឈ្មួញឧកញ៉ាលឹមប៊ុណ្ណាដែលមានភរិយា ឈ្មោះថុងធីតាគឺនិងមេការរបស់ឧត្តមសេនីយ៍មុឹកសុផាន់ណារ៉េត ឈ្មោះឃុយជាអ្នកដែលបាននិងកំពុងតែកៀរគរពលរដ្ឋឲ្យចូលទៅ កាប់ឈើក្នុងព្រៃសហគមន៍ហើយដឹកជញ្ជូនចូលទៅក្នុងតំបន់បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់។
បើតាមជនជាតិដើមភាគតិចរស់នៅឃុំស្ដៅស្រុកសេសានខេត្តស្ទឹង ត្រែងនិងកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរបានអំពាវ នាវឲ្យរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាលប់បំបាត់អាជីវកម្មឈើទ្រង់ទ្រាយធំនៅតំបន់​បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរខណៈដែលក្រុមហ៊ុន​រ៉ូយ៉ាល់ក្រុប (Royal Group) របស់ឧកញ៉ា គិត ម៉េង         សហការជាមួយលោកឧត្តមសេនីយ៏មុឺកសុផាន់ណារ៉េតហៅជ័យនិង មេការរបស់ខ្លួនឈ្មោះឃុយនៅតែបន្តអារច្រៀកឈើមូលធំៗនិងដឹក ជញ្ជូនឈើចេញទៅក្រៅប្រទេសបើទោះបីមានលិខិតបញ្ឈប់អាជីវកម្ម យ៉ាង​ណា​ក៏ដោយក្តី។
កម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរបានឲ្យដឹងថាឃ្លាំង​ស្តុកឈើរាប់ពាន់ម៉ែត្រគូបនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសាន​ក្រោមពីរក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលក្រុមហ៊ុនបានដឹកមក​ស្តុកទុកក្នុងដេប៉ូអារច្រៀកឈើពីរទីតាំងផ្សេងគ្នានៅតំបន់នោះត្រូវគេ​ប្រទះឃើញមានការដឹកជញ្ជូនចេញក្រៅខ្លះៗនៅពេលយប់និងមាន​ការបន្ថែមកម្លាំងមន្ត្រីអាវុធហត្ថយាមយ៉ាងប្រុងប្រយ័ត្នជាទីបំផុត។កម្មករធ្វើការក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរថ្លែងមិនហ៊ាន​បញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពឲ្យដឹងថាថ្មីៗនេះក្រុមហ៊ុនបាត​អាងបានដឹកជញ្ជូនឈើចេញក្រៅតាមរថយន្តប៉ាកុងចាប់ពី៥រថយន្ត ទៅ៧រថយន្តនិងបន្ថែមកម្លាំងមន្ត្រីអាវុធហត្ថយាមការពារយ៉ាងតឹងរ៉ឹង។ លោកបញ្ជាក់ថាឈើរាប់ពាន់ម៉ែត្រគូបដែលគេដឹកមកស្តុកទុកក្នុងឃ្លាំង​ឋិតនៅខាងជើងទន្លេនិងខាងត្បូងទន្លេកំពុងត្រូវបានក្រុមហ៊ុនដឹកជញ្ជូន​ចេញ​ក្រៅ​ជា​បណ្តើរៗ​នៅ​ពេល​យប់។
ពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងបានបារម្ភពីការបាត់បង់ធនធានធម្មជាតិ និងចង់ឲ្យសម្ដេចហ៊ុនសែនបញ្ជាចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់​នោះអោយមានប្រសិទ្ធភាពដោយកុំធ្វើអោយតែល្អមើលមួយឆាវៗ។ លោកអំពាវនាវឲ្យពេញរបបអាណត្តិទី៦នេះត្រូវបញ្ឈប់អាជីវកម្មឈើ​ទ្រង់ទ្រាយធំនេះដើម្បីកាត់បន្ថយការរិះគន់និងស្តារព្រៃឈើឡើងវិញ ខណៈដែលក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរបានបិទទ្វារ​ទឹកជា​ស្ថាពរ​តាំងពី​ចុង​ឆ្នាំ២០១៧។                                លោកថារយៈពេល៥ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានប្រើលេសសំអាត​បាតអាងដើម្បីដឹកជញ្ជូនឈើពីខាងក្រៅបន្លំជាឈស្របច្បាប់ប្រភពខាង លើបានបញ្ជាក់ទៀតថា?«រដ្ឋាភិបាលអាណត្តិថ្មីគួរបញ្ឈប់ទៅឈើបាតអាង។ ល្មមបញ្ចប់សកម្មភាពដឹកជញ្ជូនឈើពីខាងក្រៅមកដោយសំអាង​ហេតុផល​បាត​អាង ល្មម​ហើយ ៥ ទៅ ៦ ឆ្នាំ​ហើយ»។          ដោយឡែកជនជាតិដើមភាគតិចរស់នៅឃុំស្ដៅស្រុកសេសានសុំ​មិនបញ្ចេញឈ្មោះគាត់បានបង្ហើបថាក្រុមហ៊ុនបាតអាងនៃទំនប់វារី​អគ្គិសនីសេសានក្រោមពីរបានបញ្ជូនកម្មករច្រើននាក់អាររំលំឈើ​មូលធំៗនៅក្បែរលំនៅឋានសហគមន៍ដោយដឹកជញ្ជូនឈើតាមរថយន្ត​ប៉ាកុងចូលក្នុងបាតអាងធ្វើឲ្យព្រៃឈើដែលជាជម្រកអនុផលរបស់​ជនជាតិដើមភាគតិចបានបាត់បង់ទាំងស្រុងហើយបច្ចុប្បន្ននៅសេស សល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ។        លោកបន្តថា៖បច្ចុប្បន្នគេឈប់កាប់ឈើតែអស់ឈើហើយបានវាឈប់។ ឈើពីមុនតំបន់ក្បែរហ្នឹងច្រើនសុក្រំស្រឡៅនិងឈ្លីកតែឥឡូវអស់គ្មានសល់ទេ។
កាលពីថ្ងៃចុងខែកុម្ភៈឆ្នាំ២០១៨រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោកប៊ុនអ៊ុយបានសម្រេចផ្អាកជាបណ្ដោះអាសន្នការដឹកជញ្ជូនឈើ ក្នុងតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរនិងផ្អាកការ​ឈូសឆាយសំអាតទីតាំងគម្រោងវិនិយោគសម្បទានសេដ្ឋកិច្ចរហូត​ដល់​បោះឆ្នោត​ជា​សកល​រួច។                                        ក៏ប៉ុន្តែប្រជាពលរដ្ឋអះអាងថាក្រុមហ៊ុននេះនៅតែដឹកឈេីចេញទៅវៀត ណាមជារៀងរាល់យប់ទេ។                                           អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក (Adhoc)    លោកសឹងសែនករុណាសម្ដែងការសោកស្តាយពីវិនាសកម្មព្រៃឈើ​នៅតំបន់នោះដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើនិងមានមន្ត្រីជំនាញ​ពាក់ព័ន្ធជាច្រើនដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើអនុលោម​តាមច្បាប់កំណត់ក៏ប៉ុន្តែធាតុពិតការលប់បំបាត់បទល្មើសព្រៃឈើគឺ​គ្មានប្រសិទ្ធភាពបង្កឲ្យក្រុមជនខិលខូចនិងអ្នកមានឥទ្ធិពលនៅតែ​មានឱកាស​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដដែលៗ។                  លោកបន្តថា៖បើថ្នាក់ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់បណ្ដោយឲ្យ​ក្រុមទាំងអស់នោះនៅតែបំផ្លាញធ្វើឲ្យធនធានធម្មជាតិហិនហោចទៅ និងប្រព័ន្ធច្បាប់កាន់តែធូររលុងគ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ។
ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរមានផ្ទៃដី៣៦.០០០ ហិកតារឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associates         Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ     សម្អាត​បាត​អាង​តាំងពី​ឆ្នាំ២០១២។                               ក៏ប៉ុន្តែពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលរកឃើញថាក្រុមហ៊ុនបានដឹកឈើ​ពីខាងក្រៅចូលផ្ទៃអាងជាលេសថាសំអាតបាតអាងនិងដើម្បីបម្លែង​ជាឈើស្របច្បាប់កើតមានច្រើនឆ្នាំណាស់មកហើយដោយឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែងរហូតដល់ថ្នាក់ជាតិ។ សកម្មជនបរិស្ថានរកឃើញថាក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញពី​តំបន់ឧទ្យានជាតិវីរៈជ័យនៅស្រុកសៀមប៉ាងជាប់ព្រំដែនឡាវចូល​បាតអាងដើម្បីបម្លែងជាឈើស្របច្បាប់រួចដឹកទៅលក់នៅក្រៅប្រទេស មានប្រទេសវៀតណាមនិងចិនជាដេីម។                           ពាក់ព័ន្ធការរិះគន់ខាងលើ(www.ckrnews.com)យើងមិន អាចសុំករពន្យល់បកស្រាយពីអាជ្ញាធរពាក់ព័ន្ធខេត្តស្ទឹងត្រែងបាន នោះទេ៕

FB_IMG_1536821146870

FB_IMG_1536821153909

Filed in: សង្គម

Recent Posts

Bookmark and Promote!