ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស!

 

FB_IMG_1536651232228 ភ្នំពេញៈនៅព្រឹកថ្ងៃទី១១កញ្ញា២០១៨នេះសារនិងរូបភាពបង្ហោះ ក្នុងfacebook របស់ឯកឧត្តមខៀវ កាញារិទ្ធរដ្ឋមន្ត្រីក្រសួង    ព័ត៌មានកំពុងត្រូវបានការចាប់អារម្មណ៍ខ្លាំងពីមហាជនប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការពិសេសអ្នកសារព័ត៌មាននានាគឺរូបក្នុងស្លាកសញ្ញាហាម បត់ឆ្វេងនៅត្រង់ចំណុចភ្លើងស្តុបមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនដឹងថាចំណុចត្រង់ស្តុបនោះថិតនៅផ្លូវកែងលេខប៉ុន្មានក្នុង សង្កាត់ណាទេគឺមានស្លាកសញ្ញាហាមបត់ឆ្វេងតែដល់គំនូសព្រួញសញ្ញា នៅលើផ្លូវថ្នល់កៅស៊ូចង្អុលទិសគឺអាចអោយអ្នកបើកបរយានយន្ត បត់ ឆ្វេង បាន ។                                                      ដូច្នេះត្រង់ចំណុចនេះគួរតែខាងជំនាញសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញដែលមានលោកសាំពិសិដ្ឋជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនចុះពិនិត្យនឹងធ្វើការកែសំរួលឡើងវិញកុំអោយមានបញ្ហា កើតឡើងរវាងនគរបាលចរាចរណ៍និងប្រជាពលរដ្ឋអ្នកបើកបរយានជំនិះ នៅពេលដែលត្រូវនគរបាលចរាចរណ៍ចាប់ឃាត់យានយន្តផាកពិន័យ ដោុយយកឡេះថាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងមិនមើល ស្លាកសញ្ញាហាមបត់ឆ្វេងនៅត្រង់ភ្លើងស្តុប ។                     ករណីនេះអ្នកបើកបររថយន្តម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា គាត់បានរៀនសូត្រដឹងពីច្បាប់និងស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ និងលើទ្រូងផ្លូវសាធារណៈគ្រប់សណ្ឋានភាពផ្លូវថ្នល់គឺមានសញ្ញាចង្អុល បង្ហាញទិសនិងកំណត់ជាក់លាក់ក្នុងការអោយអ្នកបើកបរបានយល់ដឹង ច្បាស់លាស់និងចូលរួមគោរពអនុវត្តតាមច្បាប់ចរាចរណ៍គឺមិនមែនដូច រូបសញ្ញាចរាចរណ៍ដែលដាក់បង្ហាញហាមបត់ឆ្វេងហើយនៅលើទ្រូងផ្លូវ វិញបែរជាមានសញ្ញាព្រួញចង្អលទិសអាចបត់បានដូចនេះទេ។ លោកបន្តថានេះអាចមកពីខាងជំនាញមានការធ្វេសប្រហែសឬក៏ជា ល្បិចត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយនគរបាលចរាចរណ៍ដើម្បីជាឡេះស្ទាក់ ឃាត់យានយន្តផាកពិន័យយកលុយចែកគ្នាចាយតែបើចំអ្នកបើកបរ ដែលគេយល់ដឹងពីច្បាប់និងស្លាកសញ្ញាចរាចរណ៍ច្បាស់លាស់គេជ ជែកតវ៉ាក៏មានការ លើកលែងម្តងម្កាលទៅ ។                     រឿងមន្ទីរសាធារណការដឹកជញ្ញូនរាជធានីភ្នំពេញដែលមានលោក សាំពិសិដ្ឋជាមេមន្ទីរនោះគឺធ្លាប់ត្រូវបានសម្តេចតេជោហ៊ុនសែនព្រមាន ធ្ងន់ៗម្តងជាពីរដងរួចមកហើយអំពីកណីធ្វើផ្លូវថ្នល់គ្មានគុណភាព ឬគេហៅថាលួចកេងសុីគំរោងចំណាយថវិការដ្ឋរាប់សិបលានរៀល ក្នុង១គម្រោងៗនិងករណីនៃការធ្វើស្ពានអាកាសឆ្លងផ្លូវសំរាប់អ្នក ថ្មើរជើងនៅមុខសាលារៀនជម្ពូរវ័នក្នុងខណ្ឌពោធិសែនជ័យក៏មិនត្រូវ តាមលក្ខណៈស្តង់ដារដែរហើយត្រូវទទួលរងការរិៈគន់ពីប្រជាពល រដ្ឋខ្លាំងផងដែរ ។                                                      ចំណុចរៀបរាប់ត្រួសៗខាងលើនេះគឺជាការចាប់អារម្មណ៍ខ្លាំងរបស់ មហាជនចំពោះលោកវិស្វករសាំពិសិដ្ឋមេមន្ទីរសាធារការណការដែ លបានកាន់តំណែងកន្លែងខ្លាញ់ដុះស្លែតាំងពីជំនាន់លោកកែបជុតិមា នៅជាអភិបាលរាជធានីភ្នំពេញតរហូតមកដល់អាណត្តិលោកប៉ាសុ ជាតិវង្សនិងបន្តមកដល់អាណត្តិបច្ចុប្បន្នលោកឃួងស្រេងជាអភិបា លរាជធានីភ្នំពេញក៏នៅតែមិនរង្គោះរង្គើរតំណែងលោកសាំពិសិដ្ឋដែរ ករណីនេះប្រជាពលរដ្ឋនិងមន្ត្រីរាជការតូចតាចយល់ថាលោកសាំពិសិដ្ឋ មានខ្សែខ្នងបង្អែករឹងមាំសម្បើមណាស់ទើបអាចចាក់គ្រឹះដុះស្លែនៅ មន្ទីរសាធារណការរាជធានីភ្នំពេញបានយ៉ាងរលូន បែបនេះ !។ ពាក់ព័ន្ធការិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើង មិនអាចសុំការពន្យល់បកស្រាយពីលោក សាំ ពិសិដ្ឋ    ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននោះទេ ៕

FB_IMG_1536651689247

FB_IMG_1536651711443

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!