ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

ក្រុមហ៊ុនផលិតទឹក ស្អាតរងការិះគន់ ថាបានបូមទឹកកក្វក់ ដាក់អាងស្តុកបង្ហូរចែក ជូនអតិថិជនប្រើប្រាស់!

 

toeksaat-kt3

កំពត៖ពលរដ្ឋទូទាំងស្រុកកំពង់ត្រាចពិសេសអតិថិជនដែលកំពុង​ប្រើប្រាស់បណ្តាញទឹកស្អាតបាននាំគ្នារិះគន់ថាក្រុមហ៊ុនផលិតទឹក ស្អាតគ្មានការទទួលខុសត្រូវលើកត្តាអនាម័យដោយបានបង្ហូរទឹក​កខ្វក់ចូលក្នុងអាងស្តុកទឹករាប់ឆ្នាំហើយផ្តល់ចែកជូនឲ្យអតិជនប្រើប្រាស់។​
មហាជនពេញស្រុកតែងតែនាំគ្នាលើកឡើងថាក្រុមហ៊ុនផលិតទឹក ស្អាតហាក់ពុំបានគោរពតាមគោលការណ៍អនាម័យនិងផលិតទឹកពុំ​អនុវត្តតាមបទដ្ឋានបច្ចេកទេសនិងគ្មានស្តង់ដារដូចជានៅជុំវិញបរិ វេណផលិតទឹកទាំងមូលមានភាពកខ្វក់ហើយក្រុមហ៊ុននេះក៏បាន​ជីកកូនប្រឡាយសម្រាប់បង្ហូរទឹកពីស្រែនិងទឹកភ្លៀងពីទីវាលដែល​គ្មានអនាម័យសម្រាប់ស្តុកទឹកទុកផ្គត់ផ្គត់ឲ្យអតិថិជនប្រើប្រាស់ប្រចាំថ្ងៃ។​
ប្រភពដដែលបានឱ្យដឹងទៀតថាកន្លែងដែលក្រុមហ៊ុនបង្ហូរទឹកចូល​ឲ្យគេប្រើប្រាស់ខាងលើគឺជាទឹកដែលប្រជាពលរដ្ឋបង្ហៀរចេញពីលំ នៅឋាននៅក្បែរនោះនិងទឹកភ្លៀងហូរបាចសាចមកពីគ្រប់ទីកន្លែងផងដែរ។​មហាជនបានរិះគន់ទៀតថាក្រុមហ៊ុនផលិតទឹកស្អាតនេះគួរប្តូរឈ្មោះ ថា ជា​ក្រុមហ៊ុន​ផលិត​ទឹក​កខ្វក់​វិញ​ទើប​សម ពិព្រោះ​គេ​បាន​សង្កេតឃើញថា ទីតាំង​ផលិត​ទឹកស្អាត​ក្នុង​ស្រុក​កំពង់ត្រាច​នេះ ហាក់​មាន​ភាព​កខ្វក់​ទាំង​ខាងក្រៅ​បរិវេណ និង​ខាងក្នុង​បរិវេណ ដោយ​មើលទៅ​ដូចជា​មិន​សម​ផ្តល់​ទឹក​ឲ្យអតិថិជន​ប្រើប្រាស់​ឡើយ​។​ជាមួយនឹង​កត្តា​ផលិត​ទឹក​គ្មាន​អនាម័យ​ខាងលើ ពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច សំណូមពរ​ដល់​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ចុះទៅពិនិត្យ​មើល​ទីតាំង​ផលិត​ទឹកស្អាត​ខាងលើនេះ​ផង តើ​ម្ចាស់​ក្រុមហ៊ុន​បាន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​និង​តាម​ស្តង់ដារ​ទឹកស្អាត​ដែរឬទេ​?​។​
​ទាក់ទិន​នឹង​ការផលិត​ទឹក​គ្មាន​អនាម័យ​សម្រាប់​ផ្គត់ផ្គង់​អតិថិជន​នេះដែរ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សារព័ត៌មាន​យើងមិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​ពី​ម្ចាស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រង​ផលិត​ទឹកស្អាត​ស្រុក​កំពង់ត្រាច​បាន​ទេ ​ដោយឡែក លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប​កប​កម្ម​ខេត្ត​កំពត​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះក៍មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​បាន​ទេ​ដោយសារ​លោក​ប្រធាន​ជាប់រវល់​កិច្ច​ផ្ទាល់ខ្លួន​៕

toeksaat-kt2

toeksaat-kt3

toeksaat-kt1

toeksaat-kt7

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!