ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

លោកនងសុខុម ប្រធានការិយាល័យ គយច្រកបាវិតបើក ភ្លើងខៀវឲ្យឈ្មួញ ធំៗដឹកទំនិញគេច ពន្ធទំនិញបង់ពន្ធមិន គ្រប់ពីប្រទេសយួន ចូលមកស្រុកខ្មែរ!

 

B820

ស្វាយរៀង៖មានការលើកឡើងថាមួយរយៈកន្លងទៅនេះលោកនង សុខុមប្រធានការិយាល័យគយច្រកបាវិតអាចជាអ្នកបានបើកដៃឲ្យ ឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិន គ្រប់កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពបានឲ្យដឹងថាការដែលលោកនងសុខុមហ៊ានធ្វើអ្វីៗតាមអំពើ ចិត្តគឺទំនងមានការឃុបឃិតបើកដៃពីសំណាក់លោកខៀវសារឿន ប្រធានសាខាគយខេត្តស្វាយរៀងដែលមានខ្នងបង្អែកយ៉ាងរឹងមាំនៅ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រសិនបើគ្មានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលាទេនោះ គឺលោកខៀវសារឿនអាចមិនហ៊ានបើកដៃឲ្យលោកនងសុខុមធ្វើអ្វីៗ ស្រេចតែអំពើចិត្តឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញធំៗមួយចំនួនអាច នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិបាវិតកាន់តែច្រើនឡើងៗហើយសូម្បីតែទំនិញ ប្រភេទចំណីអាហារខូចគុណភាពនិងហួសកាលកំណត់ប្រើប្រាស់ ក៏ឈ្មួញអាចនាំចូលយ៉ាងគំហុកផងដែរ។ ជាងនេះទៅទៀតគឺអ្នករត់ការឯកសារនាំចូលទំនិញវិនិយោគរបស់ ក្រុមហ៊ុនមួយចំនួនអាចត្រូវលោកនងសុខុមគាបយកលុយស្រេច តែអំពើចិត្តផងដែរហើយប្រហែលមានការបែងចែកផលប្រយោជន៍ មួយផ្នែកធំទៅថ្នាក់លើទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រភពបានឲ្យដឹងទៀតថាឈ្មួញដែលបង្កប់ទំនិញតាមរថយន្តដឹក ជញ្ជូនភ្ញៀវទេសចរចូលតាមច្រកទ្វារអន្តរជាតិបាវិតអាចត្រូវបង់ លុយប្រចាំជើងនិងប្រចាំខែឲ្យលោកនងសុខុមទើបអាចគេចផុតពី ការបង្ក្រាបហើយដឹកជញ្ជូនទំនិញគេចពន្ធទាំងនោះទៅដល់គោល ដៅប្រកបដោយសុវត្ថិភាព។
ប្រភពបានឲ្យដឹងទៀតថាក្នុងមួយខែៗសម្រាប់រថយន្តមួយគ្រឿង អាចត្រូវបង់លុយឲ្យលោកនងសុខុមពី១៥០០ទៅ២០០០ដុល្លារ។ទន្ទឹមនឹងនេះលោកនងសុខុមនិងបក្ខពួកអាចជាអ្នកគាបសង្កត់ យ៉ាងពេញបន្ទុកទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូល ទំនិញស្របច្បាប់ឬមិនស្របច្បាប់តាមច្រកទ្វារអន្តរជាតិបាវិតផងដែរ។
បញ្ហាខាងលើនេះគឺជារឿងដែលលោកអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នមន្ត្រីទាំងនោះធ្វើឲ្យប៉ះពាល់ដល់វិធានការកែទម្រង់ស៊ី ជម្រៅនៅក្នុងស្ថាប័នគយទៀតផង។
ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើសារព័ត៌មានយើងមិនអាចសុំ ការពន្យល់បកស្រាយបពីលោកខៀវសារឿនប្រធានសាខាគយខេ ត្តស្វាយរៀងនិងលោកនងសុខុមប្រធានការិយាល័យគយច្រកបាវិត បាននៅឡើយទេ៕

B822

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!