ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

លោក នង សុខុម ប្រធានការិយាល័យ គយច្រកបាវិត​រងការចោទ ប្រកាន់បើកដៃឲ្យឈ្មួ​ញ នាំចូលទំនិ​ញគេចព​ន្ធ និងទំនិញបង់ពន្ធមិន គ្រប់យ៉ាងគគ្រឹកគគ្រេង!

 

 

40773603_2135358176714384_6347392631860887552_nប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុងខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិបាវិត គឺបង់ពន្ធជូនរដ្ឋត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះហើយក្រៅពីនេះ​គឺមានការឃុបឃិតបែងចែកផលប្រយោជន៍យ៉ាងសុខស្រួលជាមួយ​លោកនងសុខុមមេគយច្រកបាវិតនិងមន្ត្រីគយចល័តផ្ទៃប្រទេស ប្រចាំការផ្លូវជាតិ១ក្នុងខេត្តស្វាយរៀង​។                             ប្រភពបានឲ្យដឹងទៀតថាឈ្មួញដែលបង្កប់ទំនិញគេចពន្ធតាមរថ យន្តក្រុងដឹកជញ្ជូនអ្នកដំណើរត្រូវបង់លុយក្នុងមួយជើងៗពី៥លាន​រៀលទៅ៧លានរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។ ទន្ទឹមនឹងនេះលោកនងសុខុមមេគយច្រកបាវិតក៏បានឃុបឃិតជា មួយមេនគរបាលអន្តោប្រវេសន៍ច្រកបាវិតក្នុងការធ្វើជាខ្នងបង្អែក​ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​។                                   ដូច្នេះហើយលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងអំពើពុករលួយរបស់លោកនងសុខុមមេគយច្រក បាវិតតទៅទៀតទេព្រោះចាប់តាំងពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥ រហូតមកដល់ពេលនេះគឺលោកនងសុខុមនិងបក្ខពួកឃុបឃិតគ្នាប្រ ព្រឹត្តអំពើ ពុករលួយ​យ៉ាង​ពេញបន្ទុក ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិតក្រុងបាវិតខេត្តស្វាយរៀងមួយ ចំនួនបានឲ្យដឹងថាបច្ចុប្បន្នលោកនងសុខុមប្រធានការិយាល័យគយ ច្រកនេះបានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរ​នឹង​ផលប្រយោជន៍​។                                                  ប្រភពបានឲ្យដឹងទៀតថាទំនិញគេចពន្ធដែលបង្កប់តាមរថយន្តក្រុង​ដឹកជញ្ជូនអ្នកដំណើរក៏ដូចជាទំនិញគេចពន្ធដែលឈ្មួញដឹកជញ្ជូន​តាមរថយន្តធុនធំចំណុះរាប់សិបតោនពីទឹកដីយួនចូលទឹកដីខ្មែរតាម ច្រកបាវិតគឺជាប្រភពចំណូលដ៏សំខាន់របស់លោកនងសុខុមនិងបក្ខពួក។ អំពើពុករលួយរបស់លោកនងសុខុមប្រធានការិយាល័យគយច្រកទ្វារ​អន្តរជាតិបាវិតកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធរដ្ឋយ៉ាងច្រើន​សន្ធឹកសន្ធាប់ក្នុងមួយខែៗដូច្នេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមដែលជាមេគយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។
ប្រភពមន្រ្តីគយតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថាលោកនងសុខុម បានចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥រហូតមកដល់ពេលនេះលោកនង សុខុមប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ ប្រភពបានឲ្យដឹងទៀតថាការដែលលោកនងសុខុមប្រធានការិយាល័យ​គយ​ច្រក​បាវិត អាចធ្វើ​អ្វីៗ​                                           ស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក ខៀវសារឿនប្រធានសាខាគយខេត្តស្វាយរៀងដែលល្បីល្បាញខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។                         ប្រភពខ្លះបានឲ្យដឹងថាការដែលលោកនងសុខុមមេគយច្រកបាវិត និងលោកខៀវសារឿនប្រធានសាខាគយខេត្តស្វាយរៀងហ៊ានធ្វើអ្វីៗ​តាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​.​។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើសារព័ត៌មានយើងមិនអាចសុំការ ពន្យល់បកស្រាយពីលោកនងសុខុមប្រធានការិយាល័យច្រកបាវិត និងលោកខៀវសារឿនប្រធានសាខាគយខេត្តស្វាយរៀងបាននោះទេ៕

40994701_276319176536077_5751581505700757504_n

40778873_242858236422563_2807037822614110208_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!