ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

រដ្ឋសភាបានចាប់ផ្តើម បើកសម័យប្រជុំនីតិ កាលទី៦ លើកដំបូង របស់ ខ្លួនក្រោមអធិបតីភាព ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាចក្រកម្ពុជា !

 

 

photo_2018-09-05_13-47-10ភ្នំពេញ:រដ្ឋសភាសម័យប្រជុំលើកដំបូងនេះគេងសង្កេតឃើញមាន ការចូលរួមពីសម្តេចពញ្ញាចក្រីហេងសំរិនព្រឹទ្ធសមាជិករដ្ឋសភា, សម្តេចវិបុលសេនាភក្តីសាយឈុំ,សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រី និងមន្ត្រីអង្គទូតនានា ប្រចាំព្រះរាជណាចក្រកម្ពុជា។
សម័យប្រជុំនៅព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ដើម្បីប្រកាសសុពល ភាពអ្នកតំណាងរាស្ត្រចំនួន១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នាតជ្រើសរើសអ្នកតំណាងរាស្រ្តកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមក។
បើកម្មវិធីដែលបានគម្រោងទុកសមាជិកសមាជិការរដ្ឋសភាគណបក្ស ប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាង រាស្ត្រអាណត្តិទី៦នឹងចូលធ្វើសច្ចាប្រណិធាននៅវេលាម៉ោង៤រសៀល ថ្ងៃទី៥ កញ្ញានេះ។
ការធ្វើសច្ចាប្រណិធាននេះបន្ទាប់ពីសមាជិកសមាជិករដ្ឋសភាទាំង ១២៥រូបត្រូវបានប្រកាសសុពលភាពនៅសម័យប្រជុំលើកទី១នីតិ កាលទី៦នៃរដ្ឋសភាដោយព្រឹទ្ធសមាជិករដ្ឋសភាដឹកនាំសម័យប្រជុំ រដ្ឋសភា លើកដំបូង។
យោងតាមកម្មវិធីដែលគ្រោងទុករបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថាសម័យប្រជុំលើកដំបូងក្រោមអធីបតីភាពព្រះករុណា សម្តេចព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា។                                                            ការយាងរបស់ព្រះមហាក្សត្រក្នុងសម័យប្រជុំសភាលើកដំបូងព្រះ អង្គមានអានព្រះរាជសារបើកសម័យប្រជុំរួចព្រះអង្គយាងទៅកាន់ ព្រះបរមរាជវាំងវិញ។
ក្រោយពីព្រះមហាក្សត្រយាងទៅកាន់ព្រះបរមរាជវាំងវិញការដឹកនាំ សម័យប្រជុំក្រោមការដឹកនាំរបស់សម្តេចហេងសំរិនព្រឹទ្ធសមាជិក រដ្ឋសភា ធ្វើការដឹកនាំសម័យប្រជុំលើកទី១ ។                     បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រចំនួន៥រូបដែលមានអាយុតិចជាង គេត្រូវបានជ្រើសរើសជាលេខាធិការដើម្បីជួយការងារព្រឹទ្ធសមាជិករដ្ឋសភា។
បន្ទាប់ពីជ្រើសរើសមាជិកដែលមានអាយុតិចជាងគេក្នុងចំណោមស មាជិកទាំង១២៥រូបមកសម័យប្រជុំបានធ្វើការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗនិងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និតីកាលទី៦។                                                         ក្រោយពីប្រកាសសុពលភាពជាសមាជិកសភារួចហើយនៅវេលាម៉ោង ២កន្លះសមាជិកសភាទាំងអស់មកជួបជុំគ្នានៅវិមានរដ្ឋសភាដើម្បីចូល ទៅកាន់ព្រះបរមរាជវាំងធ្វើការសច្ចាប្រណិធាននៅវេលាម៉ោង៤រសៀល។
ក្រោយពីធ្វើសច្ចាប្រណិធាននៅរសៀលថ្ងៃទី៥ខែកញ្ញារួចហើយនៅ ព្រឹកថ្ងៃទី៦ខែកញ្ញារដ្ឋសភាបន្តបើកសម័យប្រជុំរបស់ខ្លួនក្រោមអធិប តីភាពសម្តេចហេងសំរិនព្រឹទ្ធសមាជិករដ្ឋសភាដោយមានលេខាធិការ ៥រូប ដែលសមាជិកសភា មានវ័យតិចជាងគេ ជួយធ្វើការងារ។ នៅព្រឹកថ្ងៃដដែលសម័យប្រជុំសភានឹងធ្វើការបោះឆ្នោតជ្រើសតាំង ប្រធានអនុប្រធាននៃរដ្ឋសភាប្រធានអនុប្រធានគណៈកម្មការជំនាញ ទាំងអស់នៃរដ្ឋសភានិងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
បន្ទាប់ពីផ្តល់សេចក្តីទុកចិត្តរួចហើយសម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឡើងថ្លែងមតិក្នុងឱកាស ទទួលតំណែង ជានាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំរដ្ឋសភា។
សូមបញ្ជាក់ថាសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៦មានតែគណបក្សប្រជាជនកម្ពុជាតែគត់ដែលបានទទួល អាសនៈនៅក្នុងរដ្ឋសភា ទាំង១២៥អាសនៈ ។                    អ្នកតំណាងរាស្ត្រឬសមាជិកសភាចំនួន៥រូបមានវ័យចាស់ជាងគេគឺ ទី១. សម្តេច ហេង សំរិន, ទី២.សម្តេចចៅហ្វាវាំងគង់សំអុល,ទី៣. លោក ហ៊ូ ស្រ៊ី, ទី៤. លោក ប៉ែន បញ្ញា និងទី៥. លោក ពេជ្រ គឹម ស្រ៊ាង។                                                    ក្រៅពីសមាជិកសភាវ័យចាស់សម្រាប់អាណត្តិទី៦នៃរដ្ឋសភានេះ ក៏មានសមាជិកសភាអាយុវ័យក្មេងជាងគេចំនួន៥រូបដែរគឺទី១. លោក យឹម លាត, ទី២. លោក នង វាសនា, ទី៣. លោក      សុខ សូកាន, ទី៤. លោក ហ៊ុន ម៉ានីនិងទី៥.លោកសសុខា៕

photo_2018-09-05_13-47-04

photo_2018-09-05_13-47-07

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!