ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

លោក យូរ សុធា មេនគរ បាលអន្តោប្រវេសន៍ ច្រកដាក់ដាំរងការចោទ ប្រកាន់ថា បើកបារ៉ាស់ ឲ្យឈ្មួញខ្មែរ.យួន ដឹកជញ្ជូញឈើឆ្លង ដែនទៅយួន អាង លោកឧ​ត្ត​ម​សេនីយ៍​ត្រី ម្នាក់រងស្នងការ!

 

pmhs(1)ចេញផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨
សកម្មភាពកាប់ដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគិរីគេនៅ តែសង្កេតឃើញរថយន្តតូចធំធ្វើការដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ សម្រុកចេញតាមច្រកដាក់ដាំដោយមានមន្ត្រីនគរបានអន្ដោប្រវេសន៍ ឈរចាំបើកបារ៉ាស់ឲ្យក្បួនឡានរបស់ឈ្មួញដឹកឈើឆ្ពោះទៅក្នុងទឹក ដីវៀតណាមបានយ៉ាងរលូនជាថ្នូរនឹងផលប្រយោជន៍មិនមានការ ទប់ស្កាត់បង្រ្កាបទេ។                                                  ប្រភពខាងលើនេះប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីបានលើកឡើង នឹងរិះគន់ថា៖សកម្មភាពឈ្មួញដឹកជញ្ជូញឈើយ៉ាងអនាធិបតេយ្យ បែបនេះគឺកើតមានឡើងបានដោយសារមានការឃុបឃិគ្នាជាប្រព័ន្ធ ផ្ទុយទៅនឹងរដ្ឋបាលខេត្តដែលមានលោកស្វាយសំអ៊ាងជាអភិបាល ខេត្តដែលធ្លាប់បានចេញសេចក្ដីប្រកាសពីចំណាត់ការយ៉ាងម៉ឺងម៉ាត់ លើការទប់ស្កាត់បទល្មើសព្រៃឈើឲ្យខាងតែបាននឹងបានដាក់បទបញ្ជា ដល់អង្គភាពនិងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាជាធ្លុងមួយ ធ្វើយ៉ាងណារាំងខ្ទប់នៃការនាំចេញឈើនិងរត់ពន្ធឈើនៅក្នុងខេត្ត នឹងមិនធ្វើឲ្យមានការប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលទៀតផង។
ប្រភពខាងលើបន្តលើកឡើងថា៖ចំណាត់ការនោះមានតែក្នុងក្រដាស់ តែមនុស្សមិនអនុវត្តន៍ ។                                             ហើយករណីនេះប្រសិនបើថ្នាក់ដឹកនាំខេត្តដែលមានលោកស្វាយ សំអ៊ាងជាអភិបាលខេត្តនឹងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើសនឹងការពារធនធានធម៌ជាតិពិតៗមែនហើយ កំមើលឃើញប្រយោជន៍ជាធំនោះគឺឈ្មួញទាំងនោះមិនហ៊ានប្រព្រឹត្តប ទល្មើសនិងដឹកជញ្ជូនឈើយ៉ាងគឃ្លើនដូចបច្ចុប្បន្ននេះឡើយនេះហើយ មិនខុសពីពាក្យបុរាណមួយឃ្លាបានលោកពោលថា:ឆ្កែចេះតែព្រុះ មនុស្សនៅដើរ។
ប្រភពខាងលើនេះត្រូវបានគេមើលឃើញថាលោកយូសុធាមេនគរបាល​អន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំស្រុកអូររាំងខេត្តមណ្ឌលគិរីគឺជាអ្នកបើក បារ៉ាស់ឲ្យឈ្មួញខ្មែរនិងឈ្មួញយួនសម្រុកដឹកជញ្ជូនឈើចេញទៅស្រុក​យួន​ យ៉ាង​គគ្រឹកគគ្រេង? ​។                                         ហើយការដែលលោកយូសុធាមេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រក​ដាក់ដាំហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោកឧត្តម​សេនីយ៍ត្រីទៀងសៅរតន៍ស្នងការរងនគរបាលខេត្តមណ្ឌលគិរីទទួល បន្ទុកអន្តោប្រវេសន៍គឺជាបង្អែកដ៍រឹងមាំមានការបែងចែកផលប្រយោ
ជន៍​គ្នា យ៉ាង​សុខ​ស្រួល?​ ។                                          ហើយសូម្បីតែលោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរីនិងលោក ឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីក៍រក្សាភាពស្ងៀមស្ងាត់​ដែរក្នុងខណៈដែលឈ្មួញខ្មែរនិងឈ្មួញយួនសម្រុកដឹកជញ្ជូនឈើ​ ចេញទៅ​ស្រុក​យួន ​តាម​ច្រក​ដាក់​ដាំ កាន់តែ​ច្រើនឡើងៗ​ ។
ប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីមួយ ចំនួនក៍បានបង្ហើបថាប្រសិនបើគ្មានការបើកភ្លើងខៀវពីលោកអភិបាល ខេត្តមណ្ឌលគិរីនិងលោកស្នងនគរបាលខេត្តមណ្ឌលគិរីព្រមទាំងលោក អ៊ុំវណ្ណសុភគ៌មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីទេនោះគឺគ្មានឈ្មួញ​ណា​ អាច​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ បានឡើយ? ​។
ប្រភពបន្តថាក្នុងចំណោមឈ្មួញដែលលោកយូសុធាមេនគរបាលអន្តោ ប្រវេសន៍ច្រកដាក់ដាំបើកបារ៉ាស់ឲ្យដឹកជញ្ជូនឈើចេញទៅស្រុកយួន​នោះគឺមានទាំងមន្ត្រីនគរបាលដែលជាសាច់ញាតិរបស់លោកអភិបាល ខេត្ត ផងដែរ​?។
ដូច្នេះហើយទើបមានការអំពាវនាវដល់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងឯកឧត្តឧត្តមសេនីយ៍ សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាពិនិត្យមើល ​បញ្ហាខាងលើនេះផងព្រោះករណីស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឡោសុខាហាក់ដូចជាមានការបើកដៃឲ្យមន្ត្រីក្រោមឱវាទឃុបឃិត​ជាមួយបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនគឺធ្វើឲ្យប៉ះពាល់​ ស្ថាប័ន​នគរបាលជាតិ​ ទាំងមូល​។
ប្រភពបន្តថាបើសិនគ្មានការបើកភ្លើងខៀវពីលោកស្វាយសំអ៊ាងអភិបាល ខេត្តនិងលោកឡោសុខាស្នងការនគរបាលខេត្តនឹងលោកទៀងសៅ​រតន៍ស្នងការរងនគរបាលខេត្តមណ្ឌលគិរីទេនោះគឺលោកយូសុធាមេ​នគរបាលអន្តោប្រវេសន៍ប្រចាំច្រកដាក់ដាំមិនហ៊ានធ្វើអ្វីៗតាមអំពើ​ចិត្ត​ របស់ខ្លួន​ឡើយ។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីបានបង្ហើបថាបច្ចុប្បន្នឈ្មួញខ្មែរនិងឈ្មួញយួនជាច្រើន​នាក់កំពុងសម្រុកដឹកជញ្ជូនឈើប្រណីតពីខេត្តមណ្ឌលគិរីចេញទៅ​ស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំយ៉ាងពេញបន្ទុកជាពិសេសនៅពេល​យប់​តែម្តង​។
ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នមានឈ្មួញយួនខ្លះបានយកលុយ ​រាប់សិបម៉ឺនដុល្លារមកឲ្យសមត្ថកិច្ចខ្មែររត់ការចរចាជាមួយមន្ត្រីជាន់ខ្ពស់​ និងមន្ត្រីសមត្ថកិច្ចធំៗនៅក្នុងខេត្តមណ្ឌលគិរីដើម្បីពួកគេអាចធ្វើការ ​ដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំទៅស្រុកយួនយ៉ាងរលូនដោយសារ​ឈ្មួញយួនចំណាយកញ្ចប់លុយយ៉ាងច្រើនឲ្យសមត្ថកិច្ចខ្មែររត់ការបើកផ្លូវ​ ឲ្យពួកគេនោះទើបពួកគេអាចចូលមកប្រមូលទិញឈើក្នុងស្រុកកោះ​ញែកស្រុកកែវសីមានិងស្រុកពេជ្រាដាហើយដឹកជញ្ជូនចេញទៅស្រុក​យួន​ តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង?​។
ពាក់ព័ន្ធនិងចោទប្រកាន់ខាងលើគេហទំព័រwww.krnews.    .comមិនអាចសុំការពន្យល់បក ស្រាយពីរលោកស្វាយ          សំអ៊ាងអភិបាលខេត្តលោកឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរី លោកទៀងសៅរតន៍ស្នងការរងនគរបាលខេត្តមណ្ឌលគិរីនឹងលោកយូ សុធា មេ​នគរបាល​ អន្តោប្រវេសន៍​ ច្រក​ដាក់​ដាំ បាននោះទេ៕

IMG_20180823_124350

Filed in: សង្គម

Recent Posts

Bookmark and Promote!