ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

ក្រសួងធនធាន ទឹកនិងឧត្តុនិយមជូន ដំណឹងដល់ពលរដ្ឋឲ្យប្រុង ប្រយ័ត្នជំនន់ស្ទឹងព្រែកត្នោតនឹង មកដល់ភ្នំពេញនៅវេលាម៉ោង ប្រមាណ២រំលងអាធ្រាតនេះ ,ក្រសួងត្រៀមគ្រឿងចក្រជាង ២០គ្រឿងជួយអន្តរាគមន៍!

 

52220167-C395-4996-87B3-1FCF12D07A24 ភ្នំពេញ:កាលបរិច្ឆេទ ថ្ងៃទី 20 ខែ សីហា ឆ្នាំ 2018 1,367 ទឹកភ្លៀងដែលបានធ្លាក់ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចនិងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺប្រមាណ២០០មីល្លីម៉ែត្រត្រូវបានហូរចូលតាមព្រែក អូរតូចៗចាក់ចូលមកក្នុងស្ទឹងព្រែកត្នោតរួចបន្តហូរមកខាងក្រោម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាលមុននឹងហូរចាក់ចូល ទន្លេបាសាក់។                                                         នេះជាការបញ្ជាក់របស់លោកចាន់យុត្ថាអ្នកនាំពាក្យក្រសួងធនធាន ទឹកនិងឧតុនិយមបាននិយាយនៅយប់ថ្ងៃទី២០ខែសីហា.ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាជំនន់ស្ទឹងព្រែកត្នោតនឹងមកដល់ ភូមិសាស្រ្តរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រនេះ ប៉ុន្តែក្រសួងបាននិងកំពុងជួយអន្តរាគមន៍ហើយ។
លោកចាន់យុត្ថាបានបញ្ជាក់ថា(ប៉ុន្តែមុននឹងហូរចូលទៅកាន់ទន្លេបាសាក់ ទឹកជំនន់តែងតែបង្កការគំរាមកំហែងដល់ទំនប់សណ្តរស្ទឹងព្រែកត្នោត ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្ដាល។ ចំពោះមុខបញ្ហានេះលោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ទល់និងស្ថាន ភាពជំនន់នេះ)។
បើតាមអ្នកនាំពាក្យរូបនេះចាប់តាំងពីថ្ងៃទី១៩ខែសីហាម្សិលមិញ មកម្ល៉េះគ្រឿងចក្រធុនធ្ងន់ជាង២០គ្រឿងរួមជាមួយមន្ត្រីបច្ចេកទេស ព្រមទាំងមធ្យោបាយសម្ភារផ្សេងៗដូចជាសំបកការ៉ុងសាច់ដីត្រូវបាន បញ្ជូនទៅកាន់ទីតាំងនឹងដាក់ពង្រាយតាមទំនប់សណ្តរស្ទឹងដើម្បីត្រៀម អន្តរាគមន៍។
លោកចាន់យុត្ថាបានបញ្ជាក់បន្ថែមដោយខ្លីថា(ពួកយើងបានត្រៀមនៅ ទីនេះរួចជាស្រេចតាំងពីម្សិលមិញយើងមិនសូវជាមានការព្រួយបារម្ភប៉ុន្មាន ទេដោយហេតុថាយើងបានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងគ្រឿងចក្រទាំង មន្ត្រីបច្ចេកទេសនិងមធ្យោបាយផ្សេងៗសម្រាប់អន្តរាគមន៍ម្យ៉ាងតួទំនប់ របស់យើងក៏ទើបនឹងទទួលការជួសជុលទ្រង់ទ្រាយធំកាលពីខែកន្លងទៅដែរ)។
នៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នេះលោកនុតពុធដារ៉ា អភិបាលខណ្ឌដង្កោរួមជាមួយអធិការនគរបាលខណ្ឌមេបញ្ជាការកង រាជអាវុធហត្ថខណ្ឌចៅសង្កាត់ពាក់ព័ន្ធមេភូមិមន្ត្រីរាជការខណ្ឌក៏បាន ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនិងត្រៀមដើម្បីចាត់វិធានការ ទាន់ពេលវេលាចំពោះផលប៉ះពាល់ផ្សេងៗដែលអាចបង្កឡើងដោយ សារទឹកជំនន់ដោយសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយម។
លោកអភិបាលខណ្ឌដង្កោបានណែនាំឲ្យកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរ. ពាក់ព័ន្ធត្រូវតែសហការគ្នាដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចេញជួយអន្ដរាគមន៍ពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេល មានគ្រោះថ្នាក់កើតឡើងជាយថាហេតុនិងណែនាំពលរដ្ឋត្រូវតែបង្កើន ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចគ្នាផងដែរ៕

1510006C-11EF-4FB7-8A28-3EF615C6695A

9FBBD865-3C0D-4538-99FB-A0C1F2D2F8AA

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!