ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

លោក​ស្វាយ ​សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌល​គិរី និងលោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថាន. លោក​ អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌរដ្ឋ​បាល ​ព្រៃ​ឈើព្រៃឈើ តំ​បន់ដែនជ​ម្រក សត្វ​ព្រៃភ្នំព្រេ​ចឃុប ​ឃិតជាមួ​យឈ្មួ​ញ កាប់បំផ្លាញព្រៃឈើ!

 

 

39162674_1019792438145598_6949772369334370304_nមណ្ឌគីរី:ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមួយចំនួន​បានឲ្យដឹងថាការដែលមេឈ្មួញទាំង៣នាក់កាប់ឈើនិងដឹកជញ្ជូន​ ឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចយ៉ាងមហន្តរាយគឺមាន​ការឃុបឃិតបើកដៃពីលោកកែវសុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តម ណ្ឌលគិរីលោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីនិងលោកអ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រ ដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្នបទល្មើសបំផ្លាញព្រៃឈើកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅ ក្នុងព្រៃដែនជម្រកសត្វព្រៃភ្នំព្រេចព្រមទាំងតំបន់ក្បែរៗនោះព្រោះ​មន្ត្រីបរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅហើយទុកឲ្យឈ្មួញទាំង៣នាក់​នោះ​បំផ្លាញ​ព្រៃឈើ​ឲ្យ​វិនាស​សាបសូន្យ​។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាមួយរយៈកន្លងទៅនេះមេ​ឈ្មួញទាំង៣នាក់បានប្រើប្រាស់រថយន្តយីឌុបធំៗដឹកជញ្ជូនឈើ​អារច្រៀករួចចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចឆ្លងកាត់ស្រុក​កែវសីមាខេត្តមណ្ឌលគិរីហើយចេញទៅស្រុកយួនតាមច្រកត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែកខេត្តម ណ្ឌលគិរីបានឲ្យដឹងថារយៈពេលមួយសប្ដាហ៍កន្លងទៅថ្មីៗនេះឈ្មួញ​ធំៗ៣នាក់គឺឧកញ៉ាតុបវីដាឧកញ៉ាសឹងសំអុលនិងឧកញ៉ាប៉ោសំអឿន កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពីប្រជាសហគមន៍បានឲ្យដឹងទៀតថាឈ្មួញទាំង៣នាក់នេះ​បានប្រើប្រាស់រថយន្តបង្កុងរថយន្តកែច្នៃនិងត្រាក់ទ័រមិនតិចជាង២០០​គ្រឿងសម្រាប់កាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនិង​តំបន់​ក្បែរៗ​នោះ​យ៉ាង​មហន្តរាយ​។ ទន្ទឹមនឹងនេះពួកឈ្មួញបានប្រើប្រាស់គោយន្តប្រភេទកាឡេថងមិន តិចជាង៥០០គ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងគគ្រឹកគគ្រេង​ដោយសារមានការឃុបឃិតបើកដៃពីមន្ត្រីបរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។
តាមប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុង​ខេត្តមណ្ឌលគិរីបានឲ្យដឹងថាកាលពីថ្ងៃទី១២និងថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៨ឈ្មួញធំៗទាំង៣នាក់នោះបានប្រើប្រាស់រថយន្តបង្កុង រថយន្តកែច្នៃប្រមាណ២០០គ្រឿងសម្រាប់កាប់ឈើនិងដឹកជញ្ជូន​ឈើខុសច្បាប់ហើយមានត្រាក់ទ័រសម្រាប់អូសឈើចំនួន៤០គ្រឿង ព្រមទាំងគោយន្តប្រមាណ៥០០គ្រឿងដើម្បីដឹកជញ្ជូនឈើចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​អនាធិបតេយ្យ​បំផុត​។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញសឹងសំអុលមេឈ្មួញប៉ោសំអឿន និងមេឈ្មួញតុបវីដាក៏បានប្រើប្រាស់រថយន្តធំៗដឹកឈើចេញពីតំបន់​ដែនជម្រកសត្វព្រៃភ្នំព្រេចចូលទៅស្រុកកែវសីមាយ៉ាងពេញបន្ទុកហើយ​គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ៕

39104611_705161499822293_9214810981622874112_n

39119375_277798959679298_6524867423630262272_n

Filed in: សង្គម

Recent Posts

Bookmark and Promote!