ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប!

 

IMG_20180809_102058 បន្ទាយមានជ័យ៖គយក្នុងខេត្តបន្ទាយមានជ័យមួយចំនួនបានបង្ឲ្យដឹងថា?លោកអ៉ីឃីមកំពុងរត់ការទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជាដើម្បីលេបថ្នាំkOពន្យារអាយុចូលនិវត្តន៍ហើយរក្សា       តំណែង​ត្រូវ ប៉ាន់​ របស់ខ្លួន​ផងដែរ​។                                ប្រភពបានឲ្យដឹងទៀតថាថ្មីៗនេះថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករបានកោះហៅលោកអ៉ីឃីមឲ្យមកកាន់អគ្គនាយកដ្ឋាន​គយ​ជាបន្ទាន់​ដើម្បី​សម្របសម្រួល​រឿង​ថ្នាំOKពន្យា              ចូលនិវត្តន៍​ទៅតាម​របៀប​ពុករលួយ​គួរ​ឲ្យភ័យនោះ។             ប្រភពបានឲ្យដឹងទៀតថាលោកអ៉ីឃីមអនុប្រធានការិយាល័យគយ​ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវដល់អាយុចូលនិវត្តន៍តាំងពីថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៨មកម្ល៉េះប៉ុន្តែបច្ចុប្បន្នលោកអ៉ីឃីនៅតែបន្តការងារ​ដូច​មុន​ដដែល​។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យមួយចំនួន​បានឲ្យដឹងថាក្នុងតួនាទីជាអនុប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិទទួលបន្ទុកទីលានត្រួតពិនិត្យទំនិញតាមរទេះឬហៅថាផែស្ងួត គឺលោកអ៉ីឃីមអាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។                                    លោកអ៉ីឃីមអនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យទទួលបន្ទុកទីលានត្រួតពិនិត្យទំនិញ​តាមរទេះឬហៅថាផែស្ងួតរត់ការពន្យារអាយុចូលនិវត្តន៍កំពុងធ្វើឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។                                            ទន្ទឹមនឹងនេះមានសេចក្ដីអំពាវនាវឲឯកឧត្តមអូនព័ន្ធមុនីរ័ត្នដែលជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យមើលភាពមិនប្រក្រតីនេះ​ផងដើម្បីកុំឲ្យមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករធ្វើអ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។                                       ដោយហេតុថាការដែលមន្ត្រីគយចាស់ៗដល់អាយុចូលនិវត្តន៍ហើយ បែជារត់ការពន្យារអាយុចូលនិវត្តន៍នោះធ្វើឲ្យមន្ត្រីគយក្មេងៗដែលមាន​ចំណេះនិងជំនាញពិតប្រាកដគ្មានឱកាសធ្វើការងារបម្រើប្រទេសជាតិ​តាម​សមត្ថភាព​របស់​ពួកគេ​នោះ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យមួយចំនួន​បានឲ្យដឹងថាក្នុងតួនាទីជាអនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ​ទទួលបន្ទុកទីលានត្រួតពិនិត្យទំនិញតាមរទេះឬហៅថាផែស្ងួតគឺ​លោកអីុឃីមអាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។                                    ប្រភពបានឲ្យដឹងថាលោកអ៉ីឃីមបានឃុបឃិតឲ្យឈ្មួញធំៗមួយចំនួន​ធ្វើសកម្មភាពនាំចូលទំនិញតាមរទេះយ៉ាងពេញបន្ទុកតែម្តងហើយ​មានការបន្លំពន្ធឬគេចពន្ធស្រេចតែអំពើចិត្តដោយគ្មានញញើតអ្វីទាំង អស់​។                                                                   ហេតុនេះហើយទើបលោកអ៉ីឃីមដល់អាយុៈចូលនិវត្តន៍លោកព្យាយាម​រត់ការពន្យារអាយុៈដើម្បីបន្តតំណែងត្រូវប៉ាន់របស់ខ្លួនឲ្យបានយូរអង្វែង​តទៅទៀត​មិន​ចង់​បាត់បង់​តួនាទី​នេះឡើយ​។                      ដូច្នេះឯកឧត្តមអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុមិនគួរមើលរំលងបញ្ហានេះទេព្រោះករណីនេះលោកអ៉ីឃីម អនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍ហើយ។                                      ពាក់ព័ន្ធនិងការិៈគន់ខាងលើសារព័ត៌មានមិនអាចសុំការពន្យល់បក ស្រាយពីលោក អ៉ី ឃីម បាននោះទេ៕

IMG_20180809_102058

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!