ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​!

 

 

m180807a1ខេត្តក្រចេះ៖យោងតាមប្រភពបានឲ្យដឹងថាចាប់តាំងពីពេលបោះ ឆ្នោតរួចហើយភ្លាមៗមកការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅ យួននៅតែបន្តកើតមានជាប្រចាំតាមច្រករបៀងដេ៣និងដេ៤ដែល​ជាកម្មសិទ្ទិឯកជនផ្តាច់មុខរបស់ឧកញ៉ាគង់ក្រឹងដ៏ល្បីឈ្មោះប្រចាំ​ស្រុកស្នួលខេត្តក្រចេះនិងពូកែខាងសម្តែងតួជាសប្បុរសជនតាម រយៈលុយកាក់ដែលប្រមូលបានពីរបរទុច្ចរឹតកាប់បំផ្លាញព្រៃឈើ។​
ប្រភពបានឲ្យដឹងទៀតថាក្នុងមួយយប់ៗឈើគ្រប់ប្រភេទដូចជាឈើ​ប្រណីតប្រភេទឈើធ្នង់ស្រឡៅសុក្រំកកោះនិងឈើឈ្លីករាប់រយ​ម៉ែត្រគូបដឹកតាមរថយន្តសាមយ៉ុងនិងម៉ូតូមកស្តុកទុកក្បែផ្ទះចំនុច​ភូមិត្រពាំងស្រែរួចបន្តដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេស​វៀតណាមតាមច្រករបៀងដេ៣និងដេ៤ដោយមានកម្លាំងប្រដាប់ ដោយអាវុធក្រោមឱវ៉ាទលោកឧកញ៉ាគង់ក្រឹងចាំកាងការពារសុវត្ថិភាព​ឲ្យ​ទៀតផង​ដែរ។

m180807a3

ឈើទាំងនេះត្រូវបានក្រុមឈ្មួញដឹកតាមរថយន្តប្រភេទយីឌុបប្រភេទ​រថយន្តវេអងរថយន្តសាំយ៉ុងនិងមួយចំនួនទៀតដឹកតាមម៉ូតូរាប់រយ​គ្រឿងមកលក់ឲ្យឈ្មួញជនជាតិយួនក្រោយបន្ទាយយោធាវរៈសេនា​តូចលេខ២០៤ដោយប្រេីរហស្សនាមមេឈ្មួញឧកញ៉ាគង់ក្រឹងចាំ​កាងការពារជាចំហនិងចាំដកតុងយកលុយបង់ឲ្យសមត្ថកិច្ចគ្រប់​ជំនាញ និង​អ្នកមាន​អំណាច​រហូតដល់​ថ្នាក់​ជាតិ​ទៀត​ផង​។​
ប្រភពពីអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថាបន្ទាប់ពីទទួល បានគោរម្យងារជាឧកញ៉ាមេជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេស​វៀតណាមរួចមកឧកញ៉ាគង់ក្រឹងកាន់តែរីកធំធាត់ជាលំដាប់ដោយ​មានឧត្តមសេនីយ៍ជឿនសុវណ្ណថាចាំកាងនិងកាន់តែមានអំណាច រហូតហ៊ានឈួសឆាយដីព្រៃរបស់រដ្ឋចាក់ដីក្រហមធ្វើផ្លូវកម្មសិទ្ធិ​ឯកជនចំនួនពីរខ្សែសម្រាប់ឲ្យរថយន្តប្រភេទយីឌុបនិងរថយន្តប្រភេទ​វេអងអាចដឹកឈើចំណុះពី៥៥ទៅ៦០ម៉ែត្រគូបឆ្លងដែនទៅប្រទស យួនបាន​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​
ប្រភពពីអ្នករកស៊ីឈើបានលួចខ្សិបប្រាប់ថាឈើធ្នង់ត្រូវបង់ប្រាក់​ចំនួន១៥០០រៀលក្នុងមួយគីឡូក្រាមឲ្យទៅឧកញ៉ាគង់ក្រឹងឯឈើ​ប្រភេទផ្សេងៗទៀតត្រូវបង់ចាប់ពី៨០០០ដល់១២០០០ដុល្លារ​អាមេរិកក្នុងមួយរថយន្តយីឌុបឫុរថយន្តវេអងទេីបអាចដឹកឈើឆ្លង​ដែនតាម​ច្រករបៀង​ដេ​៣​និង​ដេ​៤​បាន​។

IMG-20180808-WA0000

តាមតួលេខនេះបញ្ជាក់ថាឧកញ៉ាគង់ក្រឹងនឹងទទួលបានចំណូល​រាប់ម៉ឺនដុល្លារក្នងមួយថ្ងៃៗពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដោយ​មិនទាន់គិតបញ្ចូលប្រាក់ចំណេញពីឈើខុសច្បាប់ដែលឧកញ៉ារូប​នេះ​ប្រមូល​ទិញ​ខ្លួនឯង​ទៀតផង​។​
ជាក់ស្តែងដោយសារតែអំណាចលុយដែលទទួលបានពីរបរជំនួញ​ឈើខុសច្បាប់យ៉ាងមហាសាលនេះនិងដោយមានបុគ្គលមានអំណាច​ងារជាឧត្តមសេនីយ៍ជាប់ឈ្មោះបញ្ជីខ្មៅអាមេរិកជាខ្នងបង្អែកយ៉ាង​រឹងមាំផងនោះឧកញ៉ាគង់ក្រឹងត្រូវបានគេរៀបចំឲ្យមានការជួបផ្ទាល់​ជា​មួយត្រ​កូល​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ។ ហើយសកម្មភាពជំនួញឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេស​វៀតណាមរបស់ឧកញ៉ាគង់ក្រឹងកាន់តែរឹងមាំនិងកាន់តែរីកធំឡើង ៗរីឯសមត្ថកិច្ចពាក់ព័ន្ធកាន់តែខ្លាចអំណាចមេឈ្មួញរូបនេះដោយ សម្ងំសុខចាំទទួលតែលុយសំណូកជាថ្នូរនឹងការមិនអនុវត្តច្បាប់ទប់ ស្កាត់និង​មិនបង្ក្រាប​ឡើយ ។

m180807a4

ចំពោះសកម្មភាពផ្គើននឹងបទបញ្ជាលេខ០១របស់រដ្ឋាភិបាលពីសំ ណាក់ឧកញ៉ាដ៍ហិមាដែលចូលចិត្តសម្តែងតួជាសប្បុរសជនគេមិន​ទាន់ដឹងថាថ្នាក់ដឹកនាំជាតិបានដឹងពីរបរទុច្ចរឹតបំផ្លាញព្រៃឈើខ្មែរ ដែលឧកញ៉ារូបនេះកំពុងធ្វើសកម្មភាពកក្រើកទូទាំងខេត្តក្រចេះនេះ​ដែរ​ឬទេ​?​។​
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះអង្គភាពយើងមិនអាចសុំការពន្យល់ បកស្រាយពីសាមីពាក់ពន្ធ័ខាងលើបានទេជាពិសេសលោកឧកញ៉ា គង់ ក្រឹ​ងបាននោះទេ៕

Im180807a5

m180807a7

m180807a8

 

m180807a9

 

m180807a6

Filed in: សង្គម

Recent Posts

Bookmark and Promote!