ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី!

 

 

FB_IMG_1532958078591ព្រះសីហនុ៖លោកឧកញ៉ាទៀវិចិត្រដែលអ្នកខេត្តសីហនុស្គាល់ថា ជាឈ្មួញជើងខ្លាំខាងនាំចូលប្រេងគេចពន្ធតាផ្ទៃសមុទ្រត្រូវបានមន្ត្រី​ជលផលចាត់ទុកថាជាបុគ្គលទ១នខេត្ព្រះសីហនុដែលបានទទួល​លិខិតសរសើរពីលោកអេជាសាន្តមេរដ្ឋបាជលផលទូទាំងប្រទេស ក្រោមលេសថាលោកឧកញ៉ាវ័យក្មេងរូបនេះបានជួយសង្គ្រោះសត្វ​អណ្ដើក​ចំនួន​១៣​ក្បាល​ឲ្យទៅ​រស់​ក្នុង​សមុទ្រ​ធម្មជាតិ​។​​លោកនេនចំរើនមេជលផលខេត្តព្រះសីហនុបានចាត់ទុកលោកឧក ញ៉ាទៀវិចិត្រថាជាបុគ្គលឆ្នើមព្រោះបានស្រឡាញ់ធម្មជាតិការថែរក្សា​អភិរក្សមច្ឆាសមុទ្រដោយជួយសង្គ្រោះព្រលែងសត្វអណ្ដើរដែល​ស្ទើរតែផុតពូជទៅហើយនោះចំនួន១៣ក្បាលទៅក្នុងសមុទ្រធម្ម ជាតិ​វិញ​។​ទោះជាយ៉ាងណាមេជលផលខេត្តព្រះសីហនុមួយនេះមិនបាននិ យាយឲ្យដឹងទេថាតើលោកទៀវិចិត្របានអណ្តើកសមុទ្រពីណាយក​ទៅ​លែង​នោះឡើយ​?​។​ប្រការដែលគួរឲ្យសសើរចំពោះរដ្ឋបាលជលផលដែលគោរពស្រ លាញ់លោកឧកញ៉ទៀវិចិត្រដែលជាឈ្មួញមានលុយពេកនោះកាល ពេលថ្មីៗកន្លងទៅលោកអ៊ុកវិបុលប្រធាននាយកដ្ឋានអភិរក្សជល ផលនិងមន្ត្រីអមដំណើរបាននាំគ្នាជិះឡានពីភ្នំពេញនាំយកលិខិត សរសើរមួយសន្លឹករបស់លោកអេងជាសាន្តប្រតិភូរាជរដ្ឋាភិបាលទ ទួលបន្ទុកប្រធានរដ្ឋបាលជលផលមកជូនលោកឧកញ៉ាទៀវិចិត្រ​ដល់ផ្ទះ​។​​ក្រៅពីមេជលផលជួយឡង់សេលុបបំបាត់ភាពស្អុយឈ្មោះដែលជា​ឈ្មួញរកស៊ីនាំប្រេងគេចពន្ធថ្មីៗនេះទៀតប្រភពពីបណ្តាញសង្គម​ក៏បានបង្ហាញឲ្យដឹងថា៖លោកឧកញ៉ាវ័យក្មេងឈ្មោះទៀវិចិត្រដែល មានសាច់ញាតិសុទ្ធតែជាអ្នកមានអំណាចលើផ្ទៃសមុទ្រដូចអារក្ស័ ទឹកទទួលបានការតែងតាំងមួយថ្មីទៀតពីសម្តេចសាយឈុំអនុប្រ ធានគណបក្សប្រជាជនកម្ពុជាតាមការឯកភាពរបស់លោកនាយឧ ត្តមសេនីយ៍ទៀបាញ់ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជា​ជនកម្ពុជាជួយខេត្តកោះកុងឲ្យធ្វើជាសមាជិកក្រុមការងារចេញលុយ​ចុះ​ជួយ​ខេត្ត​កោះកុង​ផងដែរ​។​​ឧកញ៉ាវ័យក្មេងទៀវិចិត្រក្រៅពីជាឈ្មួញប្រេងគេចពន្ធគាត់ក៏ជាប្រធាន​គមនាគមន៍​គ្រួសារ​មនុស្សធម៌​អូរ​(៣) ដែល​ជានិច្ចកាល​គេ​តែងតែសង្កេតឃើញជួយឧបត្ថម្ភជាថវិកាជាសម្ភារៈដល់ជនក្រីក្រជន​គ្មានទីជម្រកចាស់ជរាក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ​និងគ្រោះធម្មជាតិផ្សេងៗដូចជាព្រះវេសន្តរក្នុងរឿងពុទ្ធិជាតកចឹងដែរ។​ប្រការគួរកត់សម្គាល់ការឲ្យលិខិតសសើរនិងការតែតាំងឧកញ៉ាក្មេង ទៀវិចិត្រនេះបានកើតឡើងជាបន្តបន្ទាប់ក្រោយពេលលេចធ្លាយថា នៅខេត្តព្រះសីហនុលោកឧកញ៉ាវ័យក្មេងឈ្មោះទៀវិចិត្រគឺជាឈ្មួញ​ធំម្នាក់រកស៊ីនាំប្រេងគេចពន្ធពីប្រទេសសៀមតាមផ្ទៃសមុទ្រចូលមក​លក់​ក្នុង​ស្រុក​ខ្មែរ​។​​ប្រភពអ្នករកស៊ីឲ្យដឹងថាដោយសាមានសមត្តកិច្ចប្រដាប់អាវុធដែល​ជាមេអារក្ស័ទឹកសមុទ្រជាខ្នងបង្អែកឧកញ៉ាវ័យក្មេងរូបនេះបានយក​ទីតាំងយោធាមូលដ្ឋានសមុទ្ររៀមធ្វើជាកន្លែងឡើងប្រេងដែលនាំ​យកពីតំបន់លំហរសមុទ្រនិងឡើងតាមទំនប់រលកចាស់ដោយដឹក ជញ្ជូនចេញពីទូកជ្រកក្រោមក្រុមហ៊ុនសូគីម៉ិចដើម្បីចែកចាយតាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រះសីហនុ និង​បន្ត​ទៅ​ខេត្ត​រាជធានី​បន្ថែមទៀត ។​​ប្រភពដដែលអ្នករកស៊ីឲ្យដឹងទៀតថាការដឹកជញ្ជូនប្រេងគេចពន្ធ​របស់ឈ្មួញជាឧកញ៉ាវ័យក្មេងឈ្មោះទៀវិចិត្រអ្នកខេត្តព្រះសីហនុ បានស្គាល់ច្បាស់និងចាត់ទុកថាមេឈ្មួញដ៏មហិមាគ្មានអ្នកប៉ះពាល់ គ្មានអ្នកប្រណាំងប្រជែងនិងជាអ្នកមានមុខមានមាត់ដោយខ្នងបង្អែក​ដ៏រឹងមាំផងនោះត្រូវបានគេរាយការណ៍ថាបាននិងកំពុងពង្រីកឥទ្ធិពល​នាំប្រេងគេចពន្ធរបស់ខ្លួនយ៉ាងអនាធិបតេយ្យមកល់កដូរដែលធ្វើ​ឲ្យឈ្មួញឬអ្នកវិនិយោគរកស៊ីដោយភាពស្មោះត្រង់មានការក្តៅក្រហាយ​ពីការរកស៊ីប្រជែងពាណិជ្ជកម្មមិនស្មោះត្រង់របស់ឧកញ៉ារូបនេះ។​​គេមិនដឹងថាក្រោយពេលបានតែងតាំងជាក្រុមការងារកឧកញ៉ាក្មេង​ទៀវិចិត្រនៅបន្តរកស៊ីនាំប្រេងគេចពន្ធដើម្បីបានលុយមកចុះមូលដ្ឋាន​ឬ​ក៏​ឈប់​នោះ​ទេ​។
ពាក់ព័ន្ធនិងការិះគន់ខាងលើសារព័ត៌មានយើងមិនអាចសុំការពន្យល់​បកស្រាយបានពីសមត្តកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តព្រសីហនុនិង លោកឧញ៉ាវ័យក្មេងទៀវិចិត្របាននោះទេ៕

FB_IMG_1532958289946

FB_IMG_1532958169250

FB_IMG_1532958240279

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!