ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត !

 

omyentiengmorkpicrith​បាត់ដំបង៖ប្រភពថ្មីៗពីក្រុមឈ្មួញនិងមន្ត្រីនៅតាមច្រកអន្តរជាតិ និងតាមច្រករបៀងជាច្រើនទៀតនៅខេត្តបាត់ដំបងបានឲ្យដឹងថា​លោកហាក់សារិនដែលជាប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង​បានកំពង់តែធ្វើសកម្មភាពបើកដៃឲ្យបក្សពួកជំនិតៗរបស់ខ្លួនធ្វើ​សកម្មភាពគំរាមកំហែងដាក់កំហិតជំរិតគៀបទារយកលុយពីបង ប្អូនប្រជាពលរដ្ឋអាជីវករខ្មែរដែលគាត់រកស៊ីទទួលទានបន្តិចបន្តួច​នៅតាមមាត់ច្រកទ្វារអន្តរជាតិនិងច្រករបៀងផ្សេងៗទៀតក្នុងអា ណាចក្រខេត្តបាត់ដំបងដោយគ្មានការយោគយល់ដល់អ្នករកស៊ី​តូចតាច​នោះ​ឡើយ​។​
​មិនតែប៉ុណ្ណោះ​តាមការកត់សម្គាល់ពីសកម្មភាពមកដល់ពេលនេះពោលគឺគាត់ ជាន់កដកស្លាបប្រជាពលរដ្ឋដោយគ្មានការយោគយល់តែម្តងហើយ​បែរជារក្សាទុកតែបក្ខពួកក្រុមឈ្មួញធំៗដែលរកស៊ីខុសច្បាប់នោះ​ទុកបំប៉នហោប៉ៅរបស់ខ្លួននិងបក្សពួកយ៉ាងត្រេកត្រអាលបំផុតមិន គួរបើលោកអគ្គនាយកដ្ឋានកាំកុងត្រូលមើលរំលងពីទង្វើនិងសក ម្មភាព​ជិះសេះ​លែងដៃ​របស់គាត់​នោះទេ ។​
ប្រភពខាងលើបានឲ្យដឹងទៀតថា៖ក្នុងតួនាទីលោកហាក់សារិនជា​ប្រធានកាំកុងត្រូលខេត្តបាត់ដំបងមិនមានវិធានការទប់ស្កាត់បទ ល្មើសឲ្យមានប្រសិទ្ធភាពខ្ពស់នោះទេផ្ទុយទៅវិញបែរជាយកតួនាទី​ទៅឃុបឃិតគ្នាជាមួយនិងបក្សពួករបស់ខ្លួនមិនចេញវិក័យប័ត្រនៅ​ពេលចាប់ទំនិញម្ដងៗដែលនាំចូលមកពីប្រទេសថៃយ៉ាងរំភើយដោយ​មិនគិតពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋសាធារណះនោះឡើយ។​
ប្រភពដដែលបានលើកឡើងថា៖ទោះបីជាដឹងថាទំនិញជាច្រើនខូច​គុណភាពនិងហួសដឺឡេក៍ដោយគឺលោកហាក់សារិនប្រធានកាំកុង ត្រូលខេត្តបាត់ដំបងនិងបក្សពួកឥតខ្វល់នឹងបែរជាបានបណ្ដែតប ណ្ដោយឃុបឃិតគ្នាយ៉ាងរលូនដោយបើកភ្លើងខៀវអោយក្រុមឈ្មួញ​ធំៗនាំទំនិញគេចពន្ឋពីប្រទេសថៃចូលទឹកដីកម្ពុជាទាំងកុងតឺន័រៗ ក្រោមរូបភាព​មិន​ចេញ​វិក័យប័ត្រ​ឫ​បង់ពន្ធ​ក្នុង​រូបភាព​១០%​ទៅ​២០%​ប៉ុណ្ណោះ​សម្រាប់​ចូល​កេះថវិការរដ្ឋ ។​
បើតាមប្រភពប្រជាពលរដ្ឋជាឈ្មួញវិញបានឲ្យសារព័ត៌មានយើង​ដឹងផងដែរថារាល់ទំនិញគេចពន្ធជាច្រើនប្រភេទដែលក្រុមមេឈ្មួញ​កំពង់តែសម្រុកនាំចូលពីតាមច្រកអន្តរជាតិនិងតាមច្រករបៀងមួយ ចំនួនរួមមានណែមសាច់មាន់ប្រហិតសាច់មាន់ប្រហិតសាច់គោជ្រូក ជង្គន់មាន់ស្លាបមាន់ត្រូវមីននិងគ្រឿងទេសគ្រឿងកំប៉ុងគ្រឿងហូប ចុក និង​បន្លែ បង្ការ​ផ្សេងៗ​ទៀត​ជាច្រើន​។​ល​។​និង​។​ល​។ ហើយដែលក្រុមមេឈ្មួញទាំងនោះកំពង់សម្រុកដឹកនាំចូលយ៉ាង​សកម្មទាំងយប់ទាំងថ្ងៃមកក្នុងប្រទេសកម្ពុជាក្រោមការបើកភ្លើង​ខៀវដេកចាំប្រមូលយកលុយពីសំណាក់ប្រធានសាខាកាំកុងត្រូល លោកហាក់សារិនយ៉ាងសកម្មបំផុតមិនគួរណាបើគេមើលរំលងនោះទេ។​
ពាក់ព័ន្ធនឹងការចោទប្រកាន់ពុករលួយនិងអសមត្ថភាពរបស់បុគ្គ​លហាក់សារិនព្រោះតែគាត់បានចាត់ទុករាល់ទំនិញបទល្មើសដែល​ក្រុមឈ្មួញកំពង់តែសម្រុកនាំចូលទាំងនោះចាត់ទុកជាឆ្នាំងបាយ​មាសឆ្នាំងបាយប្រាក់របស់លោកហាក់សារិននិងបក្សពួកសម្រាប់ធ្វើ​មានបានដូច្នេះហើយបានជាបុគ្គលហាក់សារិននិងបក្ខពួកកំពុងតែ​ធ្វើសកម្មភាពបណ្ដោយអោយទំនិញបទល្មើសឬទំនិញច្បាប់ហាម ឃាត់ហូរចូលមកក្នុងទឹកដីប្រទេសកម្ពុជាតាមតែអំពើចិត្តរបស់ក្រុម​ឈ្មួញ​ទាំងនោះ ។​
ដោយឡែកពាក់ព័ន្ធនិងការអសមត្ថរបស់បុគ្គលហាក់សារិននេះគេ​ពុំដឹងថា៖តើថ្នាក់លើអគ្គនាយកដ្ឋានកាំកុងត្រូលថ្នាក់ជាតិក្រោមការ ដឹកនាំរបស់លោកម៉ក់ពេជ្ជរិទ្ធតើគួរតែមានវិធានការបែបណាទៅលើ ភាពអសកម្មរបស់បុគ្គលនេះដែលកំពង់តែបណ្ដោយអោយរាល់ទំនិញ​បទល្មើសហូរចូលមកបំផ្លាញសុខភាពសាធារណ:ប្រជាពលរដ្ឋតាម​តែទំនើងចិត្តហើយសម្ងំកើបលុយធ្វើមានធ្វើបានជាមួយក្រុមឈ្មួញ​យ៉ាង​ត្រេកត្រអាល​ដូច្នេះ ។ពាក់ពន្ធ័និងចោទប្រកាន់ខាងលើសារព័ត៌មានយើងមិនអាចសុំការ ពន្យល់បកស្រាយពីលោកហាក់សារិនប្រធានសាខាខេត្តបាត់ដំបង បាននោះទេ៕

kamcoltrolpp

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!