ព័ត៌មានថ្មី
លោក​ស្វាយ ​សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌល​គិរី និងលោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថាន. លោក​ អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌរដ្ឋ​បាល ​ព្រៃ​ឈើព្រៃឈើ តំ​បន់ដែនជ​ម្រក សត្វ​ព្រៃភ្នំព្រេ​ចឃុប ​ឃិតជាមួ​យឈ្មួ​ញ កាប់បំផ្លាញព្រៃឈើ! @ បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប! @ ផ្ទះធំដ៍ស្កឹមស្កៃមួយកន្លែង ក្លាយជាចំណីអគ្គីភ័យ! @ មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​! @ កម្មករកម្មការនី រោងចក្រកាត់ដេរ យីហោ(JU LI) ផ្ទុះការតវ៉ាបិទផ្លូវ! @ លោកស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិង ដឹកជញ្ជូនបន្តការងារ ដោយចុះមើលការដ្ឋាន ជួសជុលកំណាត់ផ្លូវ ជាតិលេខ៤១លេខ ៣និងលេខ៣៣! @ លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី! @ លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត ! @ លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង! @ ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា!
Comments Off

លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង!

 

IMG-20180728-WA0000

ខេត្តត្បូងឃ្មុំ៖តាមប្រភពពីកមន្ត្រីគយតូចតាចនិងឈ្មួញមួយចំនួន​ដែលរកស៊ីដឹកទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ដែលដឹកបទល្មើស​ព្រៃឈើកំប៉ិចកំប៉ុកបានទម្លាយឲ្យបានបង្ហើបប្រាប់អង្គភាពសារព័ត៌ មានយើងដឹងថាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារដូង៧​ដើមអតីតដែលទើបផ្លាស់មកកាន់ជាមេសាខាគយខេត្តត្បូងឃ្មុំនោះ ហាក់កំពុងត្រូវប៉ាន់ឡើងយីអ៊ុនបំផុតដែលករណីប្រព្រឹត្តអំពើពុក រលួយរបស់គាត់គឺកំពុងតែល្បីល្បាញតែខាងគាបជម្រិតឲ្យក្រុម ឈ្មួញបទល្មើសសេដ្ឋកិច្ចនិងមេឈ្មួញបទល្មើសព្រៃឈើចូលបង់ លុយជើងលុយខែមួយចំនួនយ៉ាងគ្រប់ទឹកបំផុតមិនគួរអង្គភាព ប្រឆាំងអំពើ ពុករលួយ​មើលរំលង​នោះទេ ។​
គួរបញ្ជាក់ថា:ចាប់តាំងពីលោកនូស៊ីថាអតីតជាឈ្មួញរកសុីឈើជា​មេគយប្រចាំច្រកដូង៧ដើមបានរត់ការឡើងធ្វើជាប្រធានសាខា គយ និង​រដ្ឋាករ​ប្រចាំ​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ ជា​តំបន់​សេដ្ឋកិច្ច​ពេលណាមកគឺក្រុមឈ្មួញទាំងអស់បានប្រមូលគ្នាមកដឹកជញ្ជូន​បទល្មើសសេដ្ឋកិច្ចនៅតាមច្រករបៀងនិងតាមច្រកអន្តរជាតិក្នុង ខេត្ត​នេះ​យ៉ាង​គគ្រឹកគគ្រេងបំផុត ។​
ប្រភពព័ត៌មានថ្មីៗនេះមានការដឹកជញ្ជូនឈើខុសច្បាប់និងការហូរ​ចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ដែលគេសង្កេតឃើញលោក នូវស៊ីថាបានប្រើឥទ្ធិពលរបស់ខ្លួនប្រៀបបាននឹងស្តេចត្រាញ់ក្តោប ប្រភពចំណូលសេដ្ឋកិច្ចយ៉ាងណែនពេញដៃមិនដែលក្រែងញញើត​ពី​ការ​រឹតបន្តឹង​របស់​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ​នោះ ទេ ។ ហើយឈ្មួញទាំងតូចទាំងធំសុទ្ធតែញាក់សាច់គ្រប់ៗគ្នាមិនសូវហ៊ាន​ក្អកជាមួយលោកនូវស៊ីថាឡើយសូមបញ្ជាក់ថា:ជាមេគយដ៏មហិមា ប្រចាំខេត្តត្បូងឃ្មុំនេះដោយខ្លាចគាត់គាបលែងយល់យោគឃុបឃិត​ជាមួយ​នោះ ។​
ប្រភពពីមន្ត្រីតូចតាចនៅក្នុងខេត្តបានបង្ហើបឲ្យដឹងទៀតថា:កាលពី មុនពួកគេអាចរកចំណូលពីការងារកំប៉ិកកំប៉ុកតាមរយៈការបន្តក់ពី ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើនិងឈ្មួញនាំចូលទំនិញបង់ពន្ធមិន គ្រប់គ្រាន់រួចថ្លៃបាយឬទុកផ្ញើឲ្យប្រពន្ធកូនរៀងរាល់ពេលដាច់ខែបានខ្លះៗ។​
ផ្ទុយទៅវិញចាប់តាំងពីពេលដែលរាជរដ្ឋាភិបាលប្រកាសបង្កើតខេត្ត​ត្បូងឃ្មុំហើយលោកនូវស៊ីថាក៏បានចាយលុយតូរត់ការឡើងធ្វើជា​ប្រធានសាខាគយខេត្តត្បូងឃ្មុំថ្មីនេះមកដែលគេដឹងថាជាប្រភពចំ ណូលគ្រប់បែបយ៉ាងមិនចេះរីងស្ងួតនិងត្រូវលោកនូវស៊ីថាក្តោបយ៉ាង​ណែនពេញដៃមិនឲ្យហៀរឺរបូតដល់ដៃមន្ត្រីតូចតាចនោះទេហើយ​ជាធម្មតាលោកនូវស៊ីថាបានប្រើប្រាស់លោកយឹមវណ្ណៈជាមេគយ ច្រកដូង៧ដើមជានឹងមេគយច្រកទ្វារត្រពាំងផ្លុងលោកអ៊ួនសុវណ្ណរ៉ា សេនាធិការឲ្យកាន់ការងារសេដ្ឋកិច្ចប្រមូលលុយយកទៅចែកគ្នាធ្វើ​មាន​ធ្វើ បាន​យ៉ាង​ក្រអឺតក្រទម​បំផុត ។​ជាងនេះទៅទៀតបើតាមក្រុមអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់មួយ ចំនួនបានឲ្យដឹងថាលោកនូវស៊ីថាបានតាំងខ្លួនជាស្តេចត្រាញ់ដ៏មាន​ឥទ្ធិពលប្រចាំច្រកដូង៧ដើមយ៉ាងល្បីខាងគោះគាបជំរិតលើខ្នងអាជី វករ ក្រុម​ឈ្មួញ​និង​គៃបំបាត់​ពន្ធ​រដ្ឋ​ជា​យូរ​ឆ្នាំ​មកហើយ ។​
ប្រភពមន្ត្រីគយតូចតាចបានបង្ហើបឲ្យដឹងថា:ដើម្បីទប់ស្កាត់ការបែក ធ្លាយបែកធ្លាយព័ត៌មានអាស្រូវនោះលោកនូវស៊ីថាក៏បានពង្រីកអំណាច​កាន់តែខ្លាំងបន្ទាប់ពីឡើងតំណែងជាមេគយខេត្តត្បូងឃ្មុំពេញដៃហើយ​នោះគឺលោកនូវស៊ីថាដែលជាអតីតជាឈ្មួញរកស៊ីឈើនិងមានខ្នង បង្អែកក្រាស់ពីឧកញ៉ាលឹមប៊ុនណាហៅខ្នាដែលជាឈ្មួញរកស៊ីឈើ​ធំជាងគេប្រចាំភូមិភាគឦសានផងនោះបានប្រើប្រាស់មេច្រកអន្តរ ជាតិនិងច្រករបៀងជាសេនាធិការឲ្យគៀងគរគាបជម្រិតជាន់.កឈ្មួញ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដូចជាមេគយប៉ុស្តិ៍ត្រពាំងផ្លុង ជាដើម។
ប្រភពបានបង្ហើបប្រាប់អង្គភាពសារព័ត៌មានដឹងថា:ក្រៅពីប្រើជំនាញ​គាបគោះទៅលើក្រុមឈ្មួញយ៉ាងស្ទាត់ជំនាញហើយនោះគឺនូវស៊ីថា ក៏បានគៀងគរហៅក្រុមឈ្មួញបទល្មើសព្រៃឈើនិងបទល្មើសសេ ដ្ឋកិច្ចស្ទើរគ្រប់ប្រភេទឲ្យមកចូលតាមច្រករបស់ខ្លួនងាយស្រួលឲ្យ ខ្លួនក្នុងការកើបយកចំណូលបទល្មើសសេដ្ឋកិច្ចទៅធ្វើមានបានផ្ទាល់ ខ្លួនយ៉ាងត្រេកត្រអាលបំផុតមិនគួរឯកឧត្តមបណ្ដិតអូនព័ន្ធមុនីរ័ត្ន និងឯកឧត្តមគុណញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរ បណ្ដែតបណ្ដោយឲ្យមេគយខេត្តក្បូងឃ្មុំធ្វើតាមតែអំពើលចិត្តទៅ វិញនោះទេហើយមិនគួរមើលរំលងនៅទង្វើសកម្មភាពរបស់គាត់​បានឡើយ ។​
ពាក់ពន្ធ័និងការចោទប្រកាន់ខាងសារព័ត៌មានយើងមិនអាចសុំការ ពន្យល់បកស្រាយពីលោកនូវសុីថាប្រធានសាខាគយនិងរដ្ឋាករ ខេត្តត្បូងឃ្មុំបាននោះទេ៕

IMG-20180728-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!