ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា!

 

IMG-20180726-WA0138

ភ្នំពេញ:អ្នករស់នៅភូមិអន្លង់គងជាង៣០០នាក់ប្ដេជ្ញាទៅបោះឆ្នោត ថ្ងៃទី២៩កក្តដានេះខណៈដែលអភិបាលរាជធានីភ្នំពេញសន្យាធ្វើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍អន្លង់គងស្ថិតក្នុងភូមិអន្លង់ គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានសន្យាបែបនេះខណៈ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍ កាលពីព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨នេះ។
ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវនិងលូនេះដែរលោកឃួងស្រេង បានសន្យាថានឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូន ប្រជាពលរដ្ឋក្នុងភូមិអន្លង់គងថ្មីដើម្បីជួយសម្រួលដល់ការរស់នៅ និងប្រកបអាជីកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសហ គមន៍នេះ ។
លោកអភិបាលរាជធានីបានគូសបញ្ជាក់ថាក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយទៀតគឺចលនាប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនៅថ្ងៃ ទៅ២៩ខែកក្កដាខាងមុខនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុង សហគមន៍អន្លង់គងទៅបោះឆ្នោតទាំងអស់គ្នាសូមកុំជឿគេថាការ បោះឆ្នោតមានរយៈពេល៣ថ្ងៃគឺមានតែ១ថ្ងៃគត់ ។ ប្រសិនបើក្រោយថ្ងៃបោះឆ្នោតប្រជាពលរដ្ឋនៅភូមិអន្លង់គង់ថ្មីមាន ស្នាមប្រឡាក់ទឹកម្រាមដៃបានគ្រប់ៗគ្នាដែលបញ្ជាក់ពីការចូលរួមបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះរដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ៣ខ្សែនេះជាផ្លូវបេតុងជូនភ្លាមរួមនិងការដាក់លូទំហំ៨តឹក ឲ្យបន្ថែមទៀត ។ក្នុងឱកាសនោះលោកអភិបាលបានណែនាំដល់ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញបញ្ជូនមន្ត្រីជំនាញចុះបាញ់ថ្នាំមូសខណៈដែលផ្ទះប្រជា ពលរដ្ឋមួយចំនួនហំព័ន្ធដោយព្រៃនិងទឹកដក់ដែលជាជំរកសត្វមូសខ្លា រស់នៅ ។
ជាមួយនិងការសន្យារបស់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញខាងលើ នេះដែរលោកសៀងសុផាតវ័យ៥៨ឆ្នាំលោកថាចសាឡនវ័យ៤៤ឆ្នាំនិង លោកយាយកេងវ័យ៦៤ឆ្នាំដែលជាប្រជាពលរដ្ឋរស់នៅសហគមន អន្លង់គងក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃសតំណាងប្រជាពលរដ្ឋក្នុង សហគមន៍បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញបានផ្តល់នូវអី្វដែលជាតម្រូវការចាំបាច់របស់ ពលរដ្ឋ ក្នុងសហគមន៍នេះ ។
ពួគគាត់បានលើកឡើងស្រដៀងគ្នាថា(យើងខ្ញុំទាំងអស់គ្នាពិតជា រីករាយណាស់ដែលបានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចុះមកសួរសុខទុក្ខនិងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ក្នុងភូមិអន្លង់គងថ្មីដូចជាផ្លូវលូទឹកភ្លើងអគ្គិសនីជូនពួកគាត់ដើម្បី កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុភូមិដ៏តូចមួយនេះ។ ពីថ្ងៃនេះទៅសហគមន៍របស់ពួកខ្ញុំលែងទទួលរងការលិចលង់ដោយ ជំនន់ទឹកភ្លៀងទៀតហើយសូមអរគុណលោកឃួងស្រេងដែលបាន អិតគូពីសុខទុក្ខប្រជាពលរដ្ឋយើងខ្ញុំទាំងអស់គ្នា) ។
ប្រជាពលរដ្ឋក៏បានសន្យាថាទៅបោះឆ្នោតនាថ្ងៃទី២៩ខែកក្លដាឆ្នាំ២០ ១៨ទាំងអស់គ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិនិងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ដើម្បីគាំទ្រ ម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងបន្តការអភិវឌ្ឍ ប្រទេសជាតិឲ្យរីកចំរើនតទៅមុខទៀត ។ សូមជម្រាប់ថាតាមរបាយការណ៍របស់មន្ត្រីរដ្ឋបាលខណ្ឌដង្កោបាន ឲ្យដឹងថាសហគមនអន្លង់គងមានផ្ទៃដីជិត១០ហិកតានិងមាន ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃជិត៣០០គ្រួសារនិងអ្នកមានឈ្មោះ ទៅបោះឆ្នោតប្រមាណ៧០០នាក់ផងដែរ ៕

IMG-20180726-WA0132

IMG-20180726-WA0136

 

IMG-20180726-WA0134

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!