ព័ត៌មានថ្មី
លោក​ស្វាយ ​សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌល​គិរី និងលោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថាន. លោក​ អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌរដ្ឋ​បាល ​ព្រៃ​ឈើព្រៃឈើ តំ​បន់ដែនជ​ម្រក សត្វ​ព្រៃភ្នំព្រេ​ចឃុប ​ឃិតជាមួ​យឈ្មួ​ញ កាប់បំផ្លាញព្រៃឈើ! @ បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប! @ ផ្ទះធំដ៍ស្កឹមស្កៃមួយកន្លែង ក្លាយជាចំណីអគ្គីភ័យ! @ មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​! @ កម្មករកម្មការនី រោងចក្រកាត់ដេរ យីហោ(JU LI) ផ្ទុះការតវ៉ាបិទផ្លូវ! @ លោកស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិង ដឹកជញ្ជូនបន្តការងារ ដោយចុះមើលការដ្ឋាន ជួសជុលកំណាត់ផ្លូវ ជាតិលេខ៤១លេខ ៣និងលេខ៣៣! @ លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី! @ លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត ! @ លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង! @ ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា!
Comments Off

អធិការដ្ឋាននគរ បាលស្រុក. ក្រុង.ទាំង៦ត្រូវ ទទួលបានរថយន្ត សុីរ៉ែន៦គ្រឿង ពីស្នងការខេត្ត!

 

 

i180726a1ខេត្ត​ក្រចេះ​៖ស្នងការនគរបាលខេត្តក្រចេះប្រគល់រថយន្តស៊ីរ៉ែន ចំនួន6គ្រឿងដល់អធិការរដ្ឋានស្រុកក្រុងទាំងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធអគ្គស្នងការរងតំណាង​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសា វឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមវ៉ាថនអភិបាលនៃគណៈ​ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2018​។​
លោកឧត្តមសេនីយ៍ទោលន់សុផាតស្នងការនគរបាលខេត្តក្រចេះ បានមានមតិស្វាគមន៍លើកឡើងថាដោយមានការយកចិត្តទុកដាក់​ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនកន្លង មកឯកឧត្តមបានផ្ដល់ជូននូវសម្ភារៈសម្រាប់ការពារដល់កងកម្លាំង អន្តរាគមន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ជាពិសេសនៅថ្ងៃទី2នេះស្នង ការដ្ឋាននគរបាលខេត្តក្រចេះទទួលបានរថយន្តស៊ីរ៉ែនចំនួន6គ្រឿង​សម្រាប់ដល់កិច្ចប្រតិបត្តិការការពារសន្តិសុខសុវត្តិភាពនិងសន្តិសុខ​សណ្តាប់ធ្នាប់សង្គមនិងសន្តិសុខនយោបាយនិងសន្តិសុខសណ្តាប់ ធ្នាប់់សាធារណៈក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗនិងកិច្ចប្រតិ បត្តិការជួយសង្គ្រោះនៅឧបទ្ទេវហេតុដែលកើតឡើងជាយថាហេតុ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ដែល​ទទួលខុសត្រូវ​។​
លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថានៅសល់តែរយៈពេល 3​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី6នឹងឈានចូល​មកដល់ហើយស្នងការដ្ឋាននគរបាលខេត្តក្រចេះបានត្រៀមកម្លាំង​អន្តរាគមន៍ចំនួន2នាក់និងកម្លាំងសម្រាប់ការពារការិយាល័យបោះ ឆ្នោត ទាំង 555 ការិយាល័យ​មាន​ចំនួន​1,284​នាក់​។ ដោយឡែកសម្រាប់កម្លាំងប្រជាការពារដែលត្រៀមអន្តរាគមន៍នៅ តាម​បណ្ដា​ស្រុក​ក្រុងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលមានចំនួន744នាក់នឹងបានសិក្សាអំពីច្បាប់ក្រមសីលធម៌និងនីតិវិធីនៃការបោះ ឆ្នោត​ផងដែរ​។​
ឯកឧត្តមនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធអគ្គស្នងការរងបានមាន ប្រសាសន៍សំណេះសំណាលនិងណែនាំដល់កងកម្លាំងទាំងអស់ ត្រូវលើកកំពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការត្រៀមអន្តរាគមន៍​ទប់ស្កាត់បង្ក្រាបបានទាន់ពេលនិងប្រកបដោយប្រសិទ្ធភាពចំពោះ​សកម្មភាពក្រុមប្រឆាំងខុសច្បាប់និងពួកអមិត្តដែលប៉ុនប៉ងឬបង្ក​ភាពចលាចលតាមគ្រប់រូបភាពពិសេសការកៀងគរប្រមូលកម្លាំង​ធ្វើបាតុកម្មខុសច្បាប់អំពើហិង្សាក្នុងឧបាយកលបំផ្លិចបំផ្លាញការបោះ ឆ្នោត ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថាកងកម្លាំងទាំងអស់ត្រូវមាន​វត្តមានប្រចាំការនៅក្នុងអង្គភាព២៤ម៉ោងលើ២៤ម៉ោងដោយផ្លាស់ប្ដូរ​គ្នាទៅបោះឆ្នោតនិងត្រូវគ្រប់គ្រងថែរក្សាត្រួតពិនិត្យមធ្យោបាយយាន យន្តអាវុធគ្រាប់រំសេវគ្រឿងសម្ភារបរិក្ខារគ្រឿងបំពាក់ធានាបានគុណ ភាព​ក្នុង​កិច្ច​ប្រតិបត្តិការ ។ ក្រោយចប់ការបោះឆ្នោតកម្លាំងដែលការពារការិយាល័យបោះឆ្នោត​ត្រូវប្រញាប់ប្រញាល់វិលត្រឡប់មកកាន់អង្គភាពវិញដើម្បីត្រៀមអន្តរាគ មន៍ទ្រោលសភាពការណ៍រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោត​ជា​ផ្លូវការ​បាន​ចប់សព្វគ្រប់​៕

i180726a3

i180726a2

i180726a4

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!