ស្ទឹងត្រែង:លោកអភិបាលខេត្តដឹកនាំក្រុមការងារកោះអញ្ចើញក្រុម
ការងារថ្នាក់ខេត្តនឹងស្រុកក្រុងប្រជុំទាំងយប់ដើម្បីរៀបចំកម្លាំងទប់ ស្កាត់នឹងជួយដល់ពលរដ្ឋរស់នៅតាមដងទន្លេសេកុងសេសាននឹង មេគង្គក្រោយពីការកោះប្រជុំក៍ដូចប្រកាសអាសន្នដើម្បីត្រៀមលក្ខ ណៈគ្រប់គ្រាន់ដើម្បីជួយដល់ពួកគាត់ងាយរងគ្រោះដោយសារទឹក ជំនន់នេះទើបលោកអភិបាលអញ្ចើញចុះទៅកាន់ស្រុកស្រុកសៀម ប៉ាងទាំងយប់ខណៈភាគីឡាវកំពង់តែរងគ្រោះដោយសារទឹកជន់លិច ដែលបាក់ទំនប់នៅខេត្តអត្តពឺប្រទេសឡាវនាយប់ថ្ងៃអង្គា១២រោច ខែទុតិយាសាឍ ឆ្នាំ ចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារក្នុងស្រុកសៀម ប៉ាងត្រូវបានអាជ្ញាធរខេត្តចុះជួយជំលៀសទៅកាន់ទីទួលសុវត្ថភាព បានទាន់ពេលវេលា។
បន្ទាប់ពីទទួលព័ត៌មានជាផ្លូវការណ៏មកថានៅប្រទេសឡាវឋិតក្នុងខេត្ត
អត្តពឺចម្ងាយជាង៧០គីឡូម៉ែត្រប្រទេសកម្ពុជាយើងពីភាគីឡាវបាន រងគ្រោះដោយសារទឹកជំនន់នេះជំវិញការបាក់ទំនប់វារីអគ្គីសនីសេពាន និងទំនប់សេណាមណយក្នុងខេត្តអត្តពឺប្រទេសឡាវកាលពីថ្ងៃទី២៤ កក្កដាឆ្នាំ២០១៨ថ្នាក់ដឹកនាំខេត្តបានបើកកិច្ចប្រជុំជាបន្ទាន់មួយនៅ សាលាខេត្តដើម្បីរៀបឲ្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយចុះ ជួយដល់ពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបនិងដងទន្លេសេកុង ក្នុងស្រុកសៀមប៉ាងជាស្រុកជាប់ព្រុំប្រទល់ជួបបញ្ហារទទួលរងការលិច លុង ដោយ គ្រោះធម្មជាតិនៃទឹកជំនន់។
ជុំវិញរឿងនេះលោកម៉ែនគង់អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងថា ឯកឧត្តមម៉ុមសារឿនអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំកង កម្លាំងសមត្ថកិច្ចនិងមន្ត្រីតាមមន្ទីរគ្រប់ស្ថាប័នពាក់ព័ន្ធនាំយកសម្ភារៈ ប្រើប្រាស់ស្បៀងអាហារបរិភោគឧបភោគនឹងថ្នាំពេទ្យមួយចំនួនជូន ដល់បងប្អូននឹងជួយដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ទាំងយប់ ដោយមិនឲ្យពលរដ្ឋណាម្នាក់មានបញ្ហារឡើយ។
លោកបន្តថាស្ថានភាពទឹកនៅដងទន្លេសេកុងមានការហក់ឡើង០, ៤៤ប៉ុណ្ណោះទោះបីទឹកនៅប៉ែកខាងប្រទេសឡាវមានការជនលិចបំផ្លិច បំផ្លាញទ្រព្យសម្បត្តិផលដំណាំផ្ទះសំបែងសត្វនឹងបាត់បង់អាយុជីវិត និងបាត់ខ្លួនមនុស្សជាច្រើនរយនាក់នៅក្នុងប្រទេសឡាវយ៉ាងណាក៍ ដោយក៏ស្ថានភាពទឹកនៅស្រុកសៀមប៉ាងមិនទាន់ទទួលរងការគ្រោះ ធ្ងន់ធ្ងរណាមួយកើតឡើងទេ។
ចំណែកលោកសុិនឆាំប្រធានជលសាស្ត្រប្រចាំខេត្តស្ទឹងត្រែងបានឲ្យ ដឹងថាការហក់ឡើងនៃកម្ពស់ទឹកសារជាថ្មីនេះសម្រាប់នៅព្រឹកថ្ងៃទី២៥ ខែកក្កដា២០១៨នេះទឹកនៅទន្លេមេគង្គបានឡើងដល៩ម៉ែត្រ៦១ហើយ និងទន្លេសេកុងបានឡើងដល់១១ម៉ែត្រ២០ហើយលោកបញ្ជាក់ថា ទឹកនៅបន្ដឡើងប្រសិនបើអាកាសធាតុនៅតែមានភ្លៀងធ្លាក់បន្តបន្តាប់នោះ។
សូមបញ្ជាក់ថាការជន់លិចភូមិមួយចំនួននិងតាមដងផ្លូវខ្លះៗនៅក្នុងស្រុក
សៀមប៉ាងនេះទឹកក៏បានហូរចូលទៅបំផ្លិចបំផ្លាញផលដំណាំកសិករអស់ជា
ច្រើនកន្លែងផងដែរប៉ុន្តែរហូតមកដល់ពេលនេះយើងនៅមិនទាន់ទទួល របាយការណ៍ជាក់លាក់ពិតប្រាកដពីមន្ត្រីជំនាញច្បាស់នៅឡើយទេ ក៍ប៉ុន្តែទឹកនៅតែបន្តឡើងលិចជាបន្តបន្ទាប់ទៀត ដល់ខេត្ត ។នឹងខេត្តមួយចំនួនទៀតនៅតាមដងទន្លេនឹងវាលទំនាបទឹកនឹងហូរចូល ជាបន្តបន្ទាប់៕