ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

កម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះនៅថ្ងៃទី ២៣មានកម្ពស់ ដល់១៩.៥២ម៉ែត្រ!

 

k180723a2

k180723a3

ក្រចេះ៖បើយោងតាមតារាងនៅស្ថានីយជលសាស្ត្រខេត្តក្រចេះ ស្ថានភាព​កម្រិត​កម្ពស់​ទឹក​ទន្លេមេគង្គ​ខេត្តក្រចេះគិតត្រឹមវេលា​ម៉ោង 7 ព្រឹក នៅ​ព្រឹក​ថ្ងៃទី​23 ខែកក្កដា ឆ្នាំ 2018នេះទឹក ទន្លេមេគង្គ​មាន​កម្ពស់ 19.52​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​22 ម្សិលមិញ កម្ពស់​ទឹក​មាន​ត្រឹមតែ 19.81 ម៉ែត្រ ឃើញថា​មាន​ការ​ស្រក​ចុះ​។​
​ក្នុង​រយៈ​ប៉ុន្មាន​នេះដែរ នៅតាម​បណ្តារ​ឃុំ សង្កាត់ក្នុងស្រុកក្រុង​មួយចំនួន​ទូទាំង​ខេត្ត​ក្រចេះ ក៏​បាន​ទទួល​រង​នៅ​ផល​ប៉ះ​ផងដែរ​។ ក្នុងនោះ​ស្រុក​ចិត្រ​បុរី មាន​ឃុំ​ដារ និង​ឃុំ​បុស​លាវ ដែល​មាន​ភូមិសាស្ត្រនៅជាប់មាត់ទន្លេនិងព្រែកតេបណ្ដាលឲ្យទឹកជនលិច​ផ្លូវ និង​ដំណាំ​កសិកម្ម​ដូចជា ពោតស្រូវជាដើមនិងមានសង្កាត់រ​កា​កណ្ដាល ក្រុង​ក្រចេះទឹកបានជនលិចផ្ទៃដីស្រែប្រាំងប៉ុន្តែមិន​មាន​ផលប៉ះពាល​ធ្ងន់ធ្ងរ​នោះឡើយ​។​
​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោក ហេង រត្ន័​ម៉ូ​នីដា បានបញ្ជាក់​ថាអាជ្ញាធរខេត្តដែលមានមន្ទីរធនធានទឹកនិង​ឧតុនិយម ជា​សេនាធិការបានត្រៀមលក្ខណៈបង្ការរួចជាស្រេច ដើម្បីទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់នៅឆ្នាំនេះហើយលោក​ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ជាពិសេសសហគមន៍​ប្រើប្រាស់ទឹកត្រូវបិទទប់ទឹកក្នុងអាងឲ្យបានគ្រប់គ្រាន់ដើម្បីប្រើ ប្រាស់សម្រាប់ការងារកសិកម្មស្រែប្រាំងហើយក៏សូមជម្រាបដល់​ប្រជានេសាទឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេល​នេសាទនិងហាមឃាត់មិនអោយកុមារតូចៗចុះលេងទឹកជាដាច់ ខាត ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។
គូសបញ្ជាក់ផងដែរថាអាជ្ញាធរខេត្តក្រចេះនឹងធ្វើការប្រកាសអាសន្ន នៅពេល​ទឹកទន្លេ​ឡើង​ដល់​កម្រិត​កម្ពស់​ទឹក 22.00​ម៉ែត្រ​។

k180723a1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!