ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្ត ក្រចេះបានអញ្ជើញ ចុះសួរសុខទុក្ខប្រ ជាពលរដ្ឋដែលរង គ្រោះដោយសារ ពុល ស្រា ស សម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកស្នួល!

 

 

k180717a1ក្រចេះ៖ឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះបាន​អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែល​រងគ្រោះដោយសារពុលស្រាសនិងអ្នកជំងឺទូទៅជាពិសេសស្ត្រីទើប​សម្រាលកូន​រួច សរុប​ប្រមាណជា36នាក់នៅមន្ទីរពេទ្យប ង្អែក ស្រុក​ស្នួល នា​រសៀល​ថ្ងៃ​ទី​16 ខែកក្កដា ឆ្នាំ 2018​។​
នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍​សួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹត្តិបណ្ឌិតប៊ុនរ៉ានី​ហ៊ុន សែន ដែល​ជានិច្ចកាល សម្ដេច​ទាំង 2 តែងតែគិតគូយក ចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់​បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់នូវនិន្នាការនយោបាយឡើយ​។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យា បាល ។ឯកឧត្តមអភិបាលខេត្តក្រចេះក៍បានអំពាវនាវដល់ប្រជាពលរដ្ឋពេល​ត្រឡប់ទៅលំនៅឋានវិញសុំឲ្យផ្អាកការទទួលទានស្រាសជាបណ្ដោះ អាសន្នមួយរយៈសិនដើម្បីសុខភាពបងប្អូនប្រជាពរដ្ឋទាំងអស់គ្នា និងសូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពរដ្ឋដទៃទៀតមុនពិសារ​ស្រាសត្រូវឲ្យដឹងនិងមានប្រភពច្បាស់លាស់ជៀសវាងធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ​ផងដែរ។​
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបាននាំយកនូវអំណោយ មួយចំនួនជូនដល់ជនរងគ្រោះដោយសារពុលស្រាសនិងមានជំងឺ​ទូទៅ ជា​ពិសេស​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច​សរុប 36​នាក់​។ ជាមួយគ្នានោះដែរឯកឧត្តមបានលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ ដោយ ឯកឧត្តម​បាន​លើកឡើង​ថា​នៅ​ឆ្នាំ 2019ក្នុងគោល នយោបាយក៏ដូចជាការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជានៅ ក្នុង​ឆ្នាំ 2019​គឺ​បញ្ចុះ​ថ្លៃ​ភ្លើង​ឲ្យនៅ​ត្រឹម 610រៀលក្នុងមួយ គីឡូ​ដែល​បច្ចុប្បន្ន​នេះ​ភ្លើង​មានតម្លៃ​750 រៀល ដែល​ជា​ការរួម ចំណែក​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ។​
ព្រមទាំងមានការផ្ដល់ឲ្យប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រទទួលការ ព្យាបាលដោយមិនយកលុយមិនតែប៉ុណ្ណោះក៏មានការថែមលុយចំនួន 4ម៉ឺនរៀលសម្រាប់ការពិនិត្យផ្ទៃពោះម្ដងសម្រាប់ពេលឆ្លងទន្លេមួយ20 ម៉ឺន​រៀល ពេល​ឆ្លងទន្លេ​រួច​យក​ទៅ​បន្តក់ថ្នាំ​ចំនួន​10 លើកក្នុង មួយ​លើក​ផ្តល់ជូន​ចំនួន 4 ម៉ឺន​រៀល សរុប​ចំនួន​76​ម៉ឺន​រៀល​ផងដែរ។​
សូមបញ្ជាក់ផងដែរថាចាប់តាំងពីឯកឧត្តមវ៉ាថនឡើងកាន់តំណែង​ជាអភិបាលខេត្តក្រចេះបានយកចិត្តទុកដាក់ចំពោះសុខទុកប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្តក្រចេះជាពិសេសនៅក្នុងខែឧសភាគឺ​មានការផ្ទុះបាតុភាពពុលស្រាសដែលមានប្រជាពលរដ្ឋប្រមាណជា 13 នាក់ និង​ជាង 200នាក់ដែលរងគ្រោះនៅ ក្នុងហេតុការណ៍ នោះនៅស្រុកចិត្របុរីកន្លងទៅថ្មីៗនិងបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់​ខ្លួនមួយចំនួនជូនដល់កាកបាទក្រហមកម្ពុជានិងបានជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដទៃទៀតនាពេលថ្មីៗកន្លង​ទៅ​នេះ​៕

k180717a9

k180717a3

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!