ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន!

 

 

12-07-2018-01កំពង់ធំ៖ប្រភពពីប្រជានេសាទក្នុងភូមិសាស្ដ្រឃុំផាត់សណ្ដាយស្រុក កំពង់ស្វាយខេត្តកំពង់ធំបានប្រាប់ឲ្យសារព័ត៌មានឲ្យដឹងថាលោកចាន់ វិចិត្តជាមន្ត្រីរដ្ឋបាលជលផលអធិការដ្ឋានខាងជើងបឹងទន្លេសាបតែង តែប្រើប្រាស់តួនាទីរបស់ខ្លួនដើរជម្រិតយកប្រាក់ពីអ្នកនេសាទតាម ដងទន្លេសាប ក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង ។សកម្មភាពបែបហើយនេះធ្វើអោយមជ្ឈដ្ឋានទូទៅមានការរិះគន់យ៉ាង ខ្លាំងៗទៅលើមន្ត្រីរដ្ឋបាលជលផលអធិការដ្ឋានខាងជើងបឹងទន្លេសាប ប្រភពឲ្យដឹងថាលោកចាន់វិចិត្តដើម្បីតែលាភសក្ការៈនិងផលប្រយោជន៍ បានប្រើប្រាស់តួនាទីដែលថ្នាក់លើប្រគល់អោយធ្វើជាខែលដើម្បីស្វែង រកលាភសក្ការៈហើយមិនដឹងថាតើថ្នាក់លើរបស់លោកចាន់វិចិត្តបាន ដឹងដែរឺទេពីសកម្មភាពរបស់មន្ត្រីរដ្ឋបាលជលផលអធិការដ្ឋានខាងជើង បឹងទន្លេសាបរូបនេះដែរឬអត់។ ប្រភពខាងលើបានបន្តអោយដឹងទៀតថាជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែកក្ដដាឆ្នាំ២០១៨នេះលោកចាន់វិចិត្តនិងមន្ត្រីជលផលកិច្ចសន្យា ២នាក់ផ្សេងទៀតបានបើកកាណូតជំរិតទាលុយពីអ្នកនេសាទនៅ ចំណុចក្បាលកោះតា(ប)និងចំណុចផ្សោត ខណះនៅចំណុច ខាងលើនោះពោពេញទៅដោយបទល្មើសរបាំង(ណរ៉ា) សាច់ អួនក្រឡាញឹករាប់រយខ្សែនោះទៅដល់ហើយឃើញហេតុអ្វីមិនបង្ក្រាប គិតតែជម្រិតទារប្រាក់យ៉ាងសប្បាយចិត្តភ្លេចពីតួនាទីរបស់ខ្លួនថាត្រូវ ធ្វើអ្វីនោះឡើយ ។ ប្រភពមួយផ្សេងទៀតពីអ្នកនេសាទនៅឃុំឆ្នុកទ្រូបានប្រាប់ឲ្យដឹងទៀត ថាមន្ត្រីជលផលរូបនេះតែងតែបើកកាណូតជំរិតទាប្រាក់ពីពួកគាត់មិន ថារដូវបើកឬរដូវបិតនេសាទនោះឡើយមានពេលខ្លះយកលុយពួកគាត់ រួចហើយនាំគ្នាមកចាប់ទារលុយម្ដងទៀតបើគ្មានលុយឲ្យមន្ត្រីជលផល លោកចាន់វិចិត្តរូបនេះនឹងធ្វើការបញ្ចេញសាច់ដុំបង្ក្រាបមិនត្រាប្រណី ឡើយ របៀប(អារ-កមាន់គម្រាមសត្វស្វា)។ មិនតែប៉ុណ្ណោះការចុះបង្ក្រាបបទល្មើសនេសាទរបស់លោកចាន់វិចិត្ត តែងតែធ្វើឡើងដោយគ្មានកិច្ចសហការជាមួយជំនាញនិងកម្លាំងចម្រុះ អោយមានតម្លាភាពឡើយគឺធ្វើឡើងតាមតែចិត្តនឹកឃើញមិនចង់អោ យគេដឹងពីសកម្មភាពរបស់ខ្លួនខណៈបង្ក្រាបពេលទារប្រាក់មិនបាន ដូចចិត្តប្រាថ្នា គឺចាប់។

37030044_1955062164779900_3535142011734589440_nយោងតាមប្រភពបែកធ្លាយពីអ្នកនេសាទនៅឃុំផាត់សណ្ដាយបាន អោយដឹងទៀតថាលោកចាន់វិចិត្តជាមន្ត្រីរដ្ឋបាលជលផលរូបនេះ តែងតែប្រើប្រាស់តួនាទីរបស់ខ្លួនដើរជម្រិតយកប្រាក់ពីអ្នកនេសាទ តាមដងទន្លេសាបនាពេលកន្លត្រូវបានប្រជាពលរដ្ឋអត់ទ្រាំមិនបាន បានដាក់ពក្យបណ្តឹងផងដែរតែមិនដឹងថាថ្នាក់លើដោះស្រាយបែប ណាចំពោះការប្រព្រឹត្តរបស់មន្ត្រីរូបនេះទើបមិនព្រមកែប្រែបែជា អនុវត្តផ្គើនមន្ថែមបែបនេះទៅវិញនោះ។ សូមបញ្ជាក់ផងដែរថាយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្តមណៅធួកបានបង្ហោះពាក្យស្លោក(ធ្វើជាមេត្រូវធ្វើជាមេមាន់ ដោយចេះក្រុងកូនពីកំដៅថ្ងៃការពារកូនកុំអោយខ្លែងឆាបកាយរក ចំណីចែកឲ្យកូន) ។ និង(ហើយធ្វើខ្លួនជាគំរូឲ្យគេគោរពស្រលាញ់និងយកតម្រាប់តាម ប៉ុន្តែកំឲ្យគេខ្លាច)ពាក្យស្លោកនេះមានអត្ថន័យជ្រាលជ្រៅក្នុងនោះ ក៏មានការអប់រំផងដែរ។ ផ្ទុយទៅវិញដើម្បីតែប្រយោជន៍និងលាភសក្ការៈផ្ទាល់ខ្លួនបែរជាលោក ចាន់វិចិត្តជាមន្ត្រីរដ្ឋបាលជលផលអធិការដ្ឋានខាងជើងបឹងទន្លេសាប ដែលមានស្នាក់ការនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានឆ្លៀតឱកាសដឹកនាំគូរកនផ្សេងទៀតដែលជាមន្ត្រីជាប់កិច្ចសន្យា បើកកាណូតជំរិតទាប្រាក់ពីអ្នកនេសាទ ថ្នូទៅនឹងមិនបង្ក្រាប។ ករណីមន្ត្រីជលផលរូបនេះជំរិតទាប្រាក់ពីប្រជានេសាទនេះគឺស្រប ពេលនៅសល់តែ១៧ថ្ងៃទៀតគឺបោះឆ្នោតរដ្ឋភានិតិកាលទី៦ហើយ នោះ បែរជា មិនជួយចូកជួយចែវ យកជើងរាទឹកទៅវិញ ។ទង្វើបែបនេះបណ្ដាលឲ្យប្រជានេសាទមានការថ្នាំងថ្នាក់ដែលជាដើម ចមនាំអោយមានការខឹងគោវាយរទេះខណៈពេលដែលថ្នាក់ដឹកនាំបាន ខិតខំអស់ពីកម្លាំងកាយចិត្ត ។ ករណីខាងលើនេះផងដែរប្រជានេសាទសំនូមពរដល់នាយអធិការខាង ជើងបឹងទន្លេសាបជាពិសេសប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាល ជលផលឯកឧត្តមអេងជាសានមិនត្រូវបណ្តែតបណ្តោយនិងមានវិធាន ការអប់រំមន្ត្រីរូបនេះផងដើម្បីអោយបានភ្ញាក់រលឹកពីតួនាទីរបស់ខ្លួនត្រូវ ធ្វើអ្វីនិងមិនត្រូវធ្វើ ។
ពាក់ពន្ធនិងការចោទប្រកាន់ខាងលើសារព័ត៌មានយើងមិនអាចសុំការ ពន្យល់បកស្រាយពីលោកចាន់វិចិត្តជាមន្រ្តីរដ្ឋបាលជលផលអធិកា រដ្ឋានខាងជើងបឹងទន្លេសាបបានទេ៕

36992457_1955057481447035_7723249293049462784_n

36187849_1940349376251179_926551748577853440_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!