ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000!

 

img_20180711_162752_8831840566299077223233ស្វាយរៀង:ប្រភពបានទម្លាយឲ្យដឹងថារាលថ្ងៃគយគេតម្រូវឲ្យបង់ លុយដាក់ខែពីរថយន្តកុងតឺន័រដឹកទំនិញគេចពន្ធនិងបង់ពន្ធមិន គ្រប់ដែលដឹកចេញចូលពីប្រទេសវៀតណាមមកប្រទេសខ្មែរនិង ពីប្រទេសខ្មែរទៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិបាវិតនេះ។
ប្រភពបានឲ្យដឹងថាក្នុងខែៗត្រូវបង់ទៅឲ្យលោកគយ$៣០០០ សម្រាប់រថយន្តកុងតឺន័រ១គ្រឿងជាថ្នូក្នុងការបើកភ្លើងខៀវឲ្យទំនិញ គេចពន្ធនិងបង់ពន្ធមិនគ្រប់ ចេញចូលបាន។
ប្រភពបានបង្ហើបទៀតថាមិនត្រឹមតែរថយន្តកុងតឺន័រទេដែលបង់ លុយខែឲ្យគយ ច្រកបាវិតនោះ ទេ។សូម្បីតែរថយន្តក្រុងដែលលួចដឹកទំនិញបង្កប់ពីក្រោមឬតាមដំបូល ខាងលើគេចពន្ធចូលតាមច្រកអន្តរជាតិបាវិតនោះក៏ត្រូវបង់លុយ ដាក់ខែឲ្យគយដូចគ្នានេះដែរក្នុង១ខែៗចាប់ពី$១៥០០ទៅ$២,០០០សម្រាប់រថយន្តក្រុង១គ្រឿងៗ។
ហើយរាល់ថ្ងៃនេះមានទាំងរថយន្តតូចធំគ្រប់ប្រភេទកំពុងសម្រុកដឹក ទំនិញទាំងស្របច្បាប់និងមិនស្របច្បាប់ទំនិញគេចពន្ធនិងបង់ពន្ធ មិនគ្រប់ពីក្រុងហូជីម៉ិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរបាន យ៉ាងរលូន។
ពិព្រោះមានអ្នករត់ការជាមុនបង់លុយឲ្យសមត្ថកិច្ចគ្រប់កន្លែងជាពិ សេសការិយាល័យគយនិងរដ្ឋាករប្រចាំការនៅច្រកទ្វារអន្តរជាតិបាវិត តែម្ដងដែលទទួលផលប្រយោជន៍និងលាភសក្ការៈចែកគ្នាដាក់ហោ ប៉ៅធ្វើមានបានរាងៗខ្លួនធ្វើឲ្យខាត់បង់ចំណូលថវិការដ្ឋក្នុងមួយឆ្នាំៗ រាប់លានដុល្លាឯណ្ណុះ។ សកម្មភាពបែបនេះហើយទើបបណ្ដាលឲ្យចំណូលរដ្ឋកើនឡើងតិច ណាស់គឺមិនសមនិងចំនួនទំនិញដែលដឹកក្នុង១ថ្ងៃៗរាប់សិបតោន នោះឡើយ។
ប្រភពដដែលបានឲ្យដឹងថាទាំងនេះបានធ្វើឲ្យកើនចំណូលបុគ្គល និងបក្ខពួកនិយមខ្សែទុយោមន្ត្រីគយនៅច្រកបាវិតហៅថាត្រីចង្វា ចិញ្ចឹមឆ្ដោរ។ពាក់ពន្ធនិងការចោទប្រកាន់ខាងលើអ្នកសារព័ត៌មានមិនអាចសុំ ការពន្យល់បកស្រាយពីលោកខៀវសារឿនប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិតបាននោះទេ៕មាននៅត

img_20180711_162800_7647507296388113052469

img_20180711_162756_7465041504409139792091

img_20180711_162758_4872986074148025666306

img_20180711_162754_9744648052889188393399

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!