ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ!

 

nkd04(2)ភ្នំពេញ៖គ្រោះអគ្គិភ័យដ៏អាក្រក់ដែលបានកើតឡើងកាលពីទៀបភ្លឺ ថ្ងៃអង្គារទី១០ខែកក្កដាឆ្នាំ២០១៨នៅភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវថាគឺបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់៦៤ខ្នង ដែលមានមនុស្សរស់នៅ៦៤គ្រួសារ ។ ក្នុងនោះកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង រថយន្តស្នងការនគរបាលរាជធានីភ្នំពេញចំនួន២២គ្រឿងរថយន្តរប ស់សាលាខណ្ឌជ្រោយចង្វារចំនួន៦គ្រឿងរថយន្តរបស់សាលា ខណ្ឌឬស្សីកែវ១គ្រឿងរថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿងនិងម៉ារិន ចរាចរណ៍ផ្លូវទឹកចំនួន២គ្រឿង ។
របាយការណ៍អាជ្ញាធរថា(ផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងដែលសង់ជាប់ ៗគ្នានៅតាមជួរមាត់ទន្លេហួសពីស្ពានបាឡេប្រហែល៥០ម៉ែត្រស្ថិត ក្នុងភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវត្រូវបានអគ្គិភ័យឆាប ឆេះអស់ទាំងស្រុងដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួម ទាំងសមត្ថកិច្ចនិងអាជ្ញាធរកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃអង្គារ១៣រោចខែបឋមាសាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ ។ ចំណែកទំហំនៃការខូចខាតសរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបាន ឲ្យដឹងថាមុនពេលភ្ញាក់ផ្អើលករណីអគ្គិភ័យនេះពួកគាត់កំពុងដេកលង លក់មិនដឹងថា មានអគ្គិភ័យឆេះផ្ទះរបស់ពួកគាត់នោះទេ។ មួយសន្ទុះក្រោយមកពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយ ចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់រួមជាមួយនឹងប្រជាពលរដ្ឋ មួយចំនួនទៀតបានយកទឹកមកជះពន្លង់ភ្លើងតែភ្លើងឆេះខ្លាំងពេក ធ្វើឲ្យពួកគាត់មិនអាចពន្លត់ដោយខ្លួនឯងបានរហូតមានភ្លើងរាល ដាលឆាបឆេះយ៉ាងសន្ធោសន្ធៅពីផ្ទះមួយទៅផ្ទះមួយអស់ជាច្រើន ខ្នងតែម្ដង ។
សមត្ថកិច្ចថារថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីចូលបាញ់ទឹក ពន្លត់តែដោយសារផ្លូវតូចចង្អៀតនិងផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់សង្ក័សីទើបពិបាកបាញ់ទឹកពន្លត់។ ប៉ុន្តែទោះជាយ៉ាងណាកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យបានខិតខំបាញ់ ទឹកពន្លត់និងប្រើពេលវេលាជាង២ម៉ោងទើបអគ្គិភ័យបានរលត់ជា ស្ថាពរ៕

nkd01(2)

nkd04

nkd01

nkd06

Filed in: សង្គម

Recent Posts

Bookmark and Promote!