ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ!

 

fn-2018-07-07-14-55-27-0ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី០៧ខែកក្ដដាឆ្នាំ២០១៨នេះលោកហ៊ុនម៉ាណែត អនុប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំនិងកំពង់ចាមនិងជាប្រធាន ក្រុមការងារយុវជនបានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជន កម្ពុជា១៣០០០នាក់មកពីឃុំចំនួន១៤នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ជួបជុំគ្នាដើម្បីបើកការឃោសនាស្វែងរកសំឡេងឆ្នោតនាថ្ងៃដំបូងនៅ ស្នាក់ការគណបក្សប្រជាជន ស្រុកមេមត់។
មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់បានជួបជុំគ្នាដើម្បីស្តាប់សេចក្តី ថ្លែងការណ៍របស់សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយនិងប្រកាសពីគោលនយោបាយរបស់បក្ស ជូនជនរួមជាតិនាព្រឹកមិញនេះ សម្រាប់អាណត្តិទី៦នេះ។
សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសជូន ជនរួមជាតិនិងសុំការគាំទ្រពីជនរួមជាតិលើ(កម្មវិធីនយោបាយសម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០១៩)ដែល ជា ត្រី វិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្សក្នុងការបន្តបំពេញភារ កិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះបានកំណត់គោលដៅធំៗជាយុទ្ធសាស្ត្រដូចខាងក្រោម៖
ទី១៖គោរពនិងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការពាររបបរា ជានិយមនិងរាល់សមិទ្ធផលរបស់ជាតិឲ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្ស។
ទី២៖ការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងសន្តិភាពយ៉ាយរឹងមាំ មិនឲ្យកម្លាំងណាមួយមករំលោភបំពាននិងបំផ្លាញបានឡើយប្រឆាំងដាច់ ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋដ៏រឹងមាំនិងជឿនលឿនដោយ ផ្អែកលើច្បាប់ធានាការអនុវត្តច្បាប់ដោយសិទ្ធសេរីភាពសម្រាប់ពលរដ្ឋគ្រប់ រូបពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញនិងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុង ការកសាង និងការពារមាតុភូមិ។
ទី៤៖បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែរីកចម្រើនខ្លាំងក្លានិងកាន់តែ មានមូលដ្ឋានរឹងមាំដែលធានាឲ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរដោយចាកផុតពីភាពក្រីក្រពីគ្រោះអវិជ្ជាពីជំងឺតម្កាត់នានាពីការកេង ប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយគ្រប់ប្រទេសនិងអង្គការអន្តរជាតិ នានាដើម្បីជម្រុញការអភិវឌ្ឍប្រទេសនិងបង្កើនការចូលរួមយ៉ាងសកម្មរប ស់កម្ពុជាក្នុងបុព្វហេតុសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុង តំបន់ និងភពលោក។
សូមបញ្ជាក់ថាយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា។ ក្រៅពីការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតគណបក្សប្រជាជន កម្ពុជានៅថ្ងៃនេះក៏នឹងធ្វើពិធីអបអរសាទរខួប៦៧ថ្ងៃកំណើតរបស់ ខ្លួនផងដែរ។ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា (បក្សប្រជាជនបដិវត្ដន៍ខ្មែរ)បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ខែ មិថុនាឆ្នាំ១៩៥១ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ ខ្ជាប់ជានិច្ចនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជា ជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរាដើម្បីកម្ពុជាឯករាជ្យសន្ដិភាពសេរីភាពប្រជា ធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យ ពូជសាសន៍ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីបំផុសនិងដឹក នាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ៕

fn-2018-07-07-14-55-39-9

fn-2018-07-07-14-55-38-5

fn-2018-07-07-14-55-38-8

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!