ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.!
Comments Off on រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.!

រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.!

 

36721135_487673584997526_7642567404681166848_nខេត្តរតនគិរី ៖ លោក ណុប ណាក់ ហៅ (ណាក់ក្បាលធំ)ត្រូវបានគេស្គាល់ថាជាមន្រ្តីកងរាជអាវុធហត្ថមានឥទ្ធិពលម្នាក់និងជា​មេឈ្មួញឈើខ្នាតយក្សឆ្លងដែនលាក់មុខដុះស្លែរប្រចាំខេត្តរតនគិរី បានប្រើមធ្យោបាយក្លែងគ្រប់រូបភាពដើម្បីបំភាន់ភ្នែកប្រមុខថ្នាក់ដឹក នាំកំពូលៗជាពិសេសបំភាន់ភ្នែកក្រុមសារព័ត៌មានឆ្លុះកង្កែបក្នុងស្រុក ដើម្បីដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅវៀតណាមទាំងថ្ងៃទាំងយប់ ដោយត្រូវបានមហាជនជាច្រើនដាក់ការសង្ស័យថាអាចនិងមានការ ឃុបឃិតជាលក្ខណះប្រព័ន្ធទើបបានជាក្បួនរថយន្តដឹកឈើខុសច្បាប់ របស់លោកណុបណាក់អាចដំណើរការរលូនមកដល់សព្វថ្ងៃនេះ។ ​ សូមបញ្ជាក់ផងដែរថាគ្រប់រូបភាពនៃការដឹកជញ្ជូនឈើខុសច្បាប់ឆ្លង ដែនគឺត្រូវបានផ្លាស់ប្តូររូបភាពពីការដឹកជញ្ជូនរថយន្តយីឌុកមិនតិចជាង ១០គ្រឿងមកជាការដឹកជញ្ជូនតាមរថយន្តសាំយ៉ុងរាប់សិបគ្រឿងវិញម្តង ទាំងថ្ងៃទាំងយប់ដូចកណ្តៀរពូនដីបានជាដំបូក។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅខេត្តរតនគិរីបានលួចខ្សឹបប្រាប់ សារព័ត៌មានយើងដឹងថាលោកណុបណាក់ហៅណាក់ក្បាលធំជាអ្នករត់ ការខាងសមត្ថកិច្ចទាំងថ្នាក់លើនិងថ្នាក់ក្រោមនិងជាអ្នកនៅពីក្រោយខ្នង ក្នុងការសម្រេចលើការសម្រួលលើក្រុមសារព័ត៌មានដើម្បីបំបិទព័ត៌មាន របស់ខ្លួនពីការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះការចេញមុខដោះស្រាយផ្ទាល់ជាមួយក្រុមសារព័ត៌មានដឹងរឿង ដោយលោកណុបណាក់ហៅណាក់ក្បាលធំបានចាត់តាំងឈ្មោះទូច ជាអ្នករត់ការខាងសារព័ត៌មានក្នុងខេត្តរតនគិរី។ តាមប្រភពពីអ្នកសារព័ត៌មានម្នាក់ដែលបានចុះយកព័ត៌មានផ្ទាល់ក្នុង ខេត្តរតនគិរីបានប្រាប់ថាលោកបានជួបក្បួនរថយន្តសាំយ៉ុងរបស់លោក ណុបណាក់ហៅណាក់ក្បាលធំហើយលោកណាក់បានប្រាប់អោយជួប លោក ទូច ដែលជាអ្នករត់ការខាងសារព័ត៌មាន។ គួរបញ្ជាក់ផងដែរថាទាំងថ្ងៃទាំងយប់់គឺមានរថយន្តសាំយ៉ុងរាប់សិបគ្រឿង បានចរាចរដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យឆ្លងដែនទៅប្រទេសវៀត ណាមបានយ៉ាងរលូនដោយថ្នូរនិងការបែងចែកលាភសក្ការះតាមឋានះ និងតួនាទីទើបបានជាគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ហ៊ានចេញមុខយកតួនាទីមកបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើឆ្លង ដែនរបស់លោក ណុប ណាក់ ហៅ ណាក់ក្បាលធំឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋប្រាប់ថាឈើដែលលោកណុបណាក់ហៅ ណាក់ក្បាលធំគឺបានមកឈ្មួញល្បីឈ្មោះក្នុងខេត្តស្ទឹងត្រែងគឺឈ្មោះ លឹមកាំងនិងជនជាតិវៀតណាមឈ្មោះទូចឈ្មោះចាយបានដឹកជញ្ជូន ឈើពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងដោយក្នុងមួយយប់ៗមិនតិចជាង ៥០គ្រឿងយកមកលាក់ទុកនៅចំការដូងប្រេងស្រុកលំផាត់ក្នុងក្រុមហ៊ុន អេស ខេ បន្ទាប់មក លោក ណុប ណាក់ ហៅ(ណាក់ក្បាល)  និងឈ្មោះ ទូចជាអ្នករត់ការផ្លូវដើម្បីដឹកឆ្លងទៅវៀតណាមបន្ត។
បើតាមភ្នាក់ងារយើងបានឲ្យដឹងថាទាំងថ្ងៃទាំងយប់សកម្មភាពដឹកជញ្ជូន បទល្មើសព្រៃឈើហាក់ដូចជាមានការកើនឡើងជាលំដាប់ពីមួយថ្ងៃៗត្រូវ ជាលំដាប់។ តាមប្រភពដដែលបានរាយការណ៍ថាដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស ព្រៃឈើខ្នាតយក្សអោយទាន់ពេលវេលាក្នុងខេត្តរតនគិរីគឺមានតែឯកឧត្តមសៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាគណះកម្មាទប់ស្កាត់ បង្រ្កាបធន់ធានធម្មជាតិម្នាក់ទេដែលអាចបង្រ្កាបបានលោកណុបណាក់ ហៅណាក់ក្បាលធំឃ្លបខ្លាច។
តាមប្រភពព័ត៌មានបានប្រាប់អង្គភាពសារព័ត៌មានយើងដឹងថាលោកណុប ណាក់ជាឈ្មួញឈើលាក់មុខជាយូឆ្នាំមកហើយដើម្បីវែកមុខរកគឺវាមិនមែន ជាការងាយនោះទេព្រោះមេឈ្មួញរូបនេះរកស៊ីបទល្មើសព្រៃឈើឆ្លងដែនខ្នាត យក្សពាក់ស្បែកជាមន្រ្តីកងរាជអាវុធហត្ថដ៏មានឥទ្ធិពលនេះបានប្រើគ្រប់រូប ភាពដើម្បីលាក់បាំងមុខជំនួញខុសច្បាប់របស់ខ្លួន។មិនតែប៉ុណ្ណោះលោកណុបណាក់ហៅណាក់ក្បាលធំបាននិងកំពុងយកមុខ ងារនិងតួនាទីមកអនុវត្តផ្គើននិងប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺអភិក្រមទាំងប្រាំរបស់សម្តេច តេជោគឺ១ឆ្លុះកញ្ចក់២ងូតទឹក៣ដុះក្អែល៤ព្យាបាល៥និងវះកាត់។
មហាជននិងរង់ចាំមើលចំណាត់ការរបស់ឯកឧត្តមសៅសុខាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេសថាតើក្នុងចំណោមអភិក្រមទាំងប្រាំរបស់សម្តេច តេជោហ៊ុនសែនតើឯកឧត្តមសៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសជ្រើសរើសអភិក្រមមួយណាមកអនុវត្តលើលោកណុបណាក់ហៅ ណាក់ក្បាលធំដើម្បីអោយមេឈ្មួញពាក់ស្បែកកងរាជអាវុធហត្ថនេះរៀងចាល ជាពិសេសដើម្បីកុំអោយខូចឈ្មោះស្ថាប័នកងរាជអាវុធហត្ថនិងមន្រ្តីកងរាជ អាវុធហត្ថបំរើនិងស្មោះត្រង់និងរាស្រ្ត។
ពាក់ពន្ធការចោទប្រកានខាងលើសារព័ត៌មានយើងមិនអាចសុំការឆ្លើយបំភ្លឺ ពីលោកណុបណាក់ហៅណាក់ក្បាលធំនិងលោកទូចបាននោះឡើយ ៕

 

Filed in: សង្គម

Recent Posts

Bookmark and Promote!