ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

លោកស្វាយសំ អ៊ាងចៅហ្វាយ ខេត្តនិងលោកឡោ សុខាស្នងការខេត្ត មណ្ឌលគីរីបើកដៃ ឲ្យឈ្មួញដឹកជញ្ជូន ឈើយកទៅលក់នៅ ប្រទេសវៀតណាមយ៉ាង រលូនគ្មានការបង្រ្កាប.!

 

IMG-20180622-WA0000

ខេត្តមណ្ឌលគិរី:ឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិទ្វេរភាគីដាក់ដាំ ខេត្តមណ្ឌលគិរីដែលគ្រប់គ្រងដោយលោកសៀកមុន្នីជាប្រធានច្រក និងជាអភិបាលរងស្រុកអូររាំងព្រមទាំងលោកយូសុធាជាមន្រ្តីនគរបាល នៃស្នងការនគរបាលខេត្តមណ្ឌលគិរីកំពុងតែមានសកម្មភាពយ៉ាង គគ្រឹកគគ្រេងសមត្ថកិច្ចនិងមន្រ្តីជំនាញកំពុងរងការរិះគន់យ៉ាងចាស់ ដៃពីសំណាក់ប្រជាពលរដ្ឋថាមិនមានចំណាត់ការចុះបង្រ្កាបដោយសារ បានទទួលផលប្រយោជន៍ពីក្រុមអ្នករកស៉ីបទល្មើសព្រៃឈើឆ្លងដែន ខុសច្បាប់។
ពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីបានសំដែងនៅការខកចិត្តយ៉ាងខ្លាំងមក លើសមត្ថកិច្ចនិងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ដែលបើកភ្លើងខៀវឲ្យមាន បទល្មើសនេះកើតឡើងហើយជារៀងរាល់យប់គេឃើញសកម្មភាពដឹក ជញ្ជូនឈើឆ្លងដែនខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាម ច្រកខាងលើជារៀងរាល់យប់តែម្តងដោយដឹកឆ្លងកាត់តាមមុខស្នាក់ការ វរៈការពារព្រំដែនលេខ៦២១ដែលគ្រប់គ្រងដោយលោកឡេងសោភ័ណ្ឌ។
បើតាមប្រភពប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យបានដឹងថាជារៀងរាល់ យប់ចាប់ពីម៉ោង១២រហូតដល់ម៉ោង៤ទៀបភ្លឺពួកគាត់តែងតែឃើញ មានឡានដឹកឈើប្រភេទឡង់គ្រីស័រលុចស៊ីសសាំយុងដឹកឈើពេញៗ យកទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់មុខវរៈការពារព្រំ
ដែន៦២១ដែលគ្រប់គ្រងដោយលោកឡេងសោភ័ណ្ឌមិនដែលបង្ក្រាប នោះទេមានតែចាំមើលផ្លូវឲ្យពួកឈ្មួញទាំងនោះដែលដឹកជញ្ជូនបទ ល្មើសទៅវិញ។

WhatsApp-Image-2018-07-01-at-3.10.58-PM
ប្រជាពលរដ្ឋសំណូមពរដល់លោកវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមានចំណាត់ការ ទៅលើមន្ត្រីក្រោមឱវាទដែលមានការឃុបឃិតជាប្រពន្ធនៅក្នុងខេត្តម ណ្ឌលគិរីនេះផងបើមិនដូច្នោះទេឈ្មួញចរាចរណ៍ដឹកបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនៅតែបន្តសកម្មភាពនេះបន្តទៅទៀតពីព្រោះមន្រ្តី ជំនាញនិងសមត្ថកិច្ចមួយចំនួននៅក្នុងខេត្តកំពុងតែឃុបឃិតគ្នាជា លក្ខណៈប្រព័ន្ធជាមួយអ្នករកសុីដឹកជញ្ជូនបទល្មើសទៅហើយហេតុ ដូចនេះទើបមិនមានចំណាត់ការបង្រ្កាបបែបនេះ។ពាក់ពន្ធនិងព័ត៌មានខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំការ ពន្យល់បកស្រាយពីលោកស្វាយសំអ៊ាងចៅហ្វាយខេត្តនិងលោកឡោ សុខាស្នងការខេត្តមណ្ឌលគិរីបាននោះទេ៕

WhatsApp-Image-2018-07-01-at-3.10.53-PM

WhatsApp-Image-2018-07-01-at-3.10.58-PM

WhatsApp-Image-2018-07-01-at-3.10.27-PM

WhatsApp-Image-2018-07-01-at-3.10.51-PM

Filed in: សង្គម

Recent Posts

Bookmark and Promote!