ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

លោកលីឡេងអភិបាល និងលោកប៉ែនរ័ត្ន ស្នងការខេត្តត្បូងឃ្មុំ បើកដៃឲ្យមានល្បែង សុីសងមាន់ជល់ បៀ អា ប៉ោងយ៉ាងអានាធិបតេយ្យ ប្រឆាំងបទបញ្ជាសម្ដេច ក្រឡាហោម ស ខេង.!

 

1530180460092ភ្នំពេញ៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំបានឲ្យដឹងថាបច្ចុប្បន្ននេះនៅក្នុងតំបន់សេ ដ្ឋកិច្ចពិសេសថារីអតីតកំពង់ចាមបច្ចុប្បន្នច្រកទ្វេភាគីដារស្រុកមេមត់ ខេត្តត្បូងឃ្មុំត្រូវបានលោកលីឡេងចៅហ្វាយខេត្តនិងលោកប៉ែនរត្ន័ ស្នងការត្បូងឃ្មុំកំពុងតែបើកដៃឲ្យមានលេងល្បែងស៊ីសងសង្វៀន មាន់ជល់បៀអាប៉ោងលេងយ៉ាងពេញបន្ទុកដោយគ្មានញញើតនិង បទបញ្ជារបស់សម្ដេចសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្តិចសោះណា ឡើយ។
ប្រភពខាងលើបានឲ្យដឹងថានៅក្នុងបរិវេណទីតាំងតំបន់សេដ្ឋកិច្ច ពិសេសខាងលើនេះមានសង្វៀនមាន់ជល់បៀអាប៉ោងដ៏ធំមួយនិង បង្កប់ដោយល្បែងស៊ីសងជាច្រើនប្រភេទទៀតកំពុងដំណើរការយ៉ាង រលូនហើយចៅហ្វាយស្រុកមេមត់ក៏ដូចជាអធិការនគរបាលស្រុកមេ មត់រួមចៅហ្វាយខេត្តនិងស្នងការត្បូងឃ្មុំហាក់ដូចមិនខ្ចីបើកភ្នែកមើ លនិងចាត់វិធានការទប់ស្កាត់តាមបទបញ្ជារបស់សម្ដេចសខេងទាល់ តែសោះ ។ប្រភពខាងលើបានបន្តថាសង្វៀនមាន់ជល់បៀអាប៉ោងនិងល្បែងស៊ី សងគ្រប់ប្រភេទផ្សេងទៀតនៅក្នុងទីតាំងដីឡូត៍តំបន់សេដ្ឋកិច្ចពិសេ សថារីខាងលើមានពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មាន សមត្ថកិច្ចឬមន្ត្រីអាជ្ញាធរមូលដ្ឋានណាទប់ស្កាត់តាមតួនាទីរបស់ខ្លួន នោះទេ។
សូមបញ្ជាក់ថាបើគេធ្វើដំណើរតាមផ្លូវជាតិលេខ៧ចេញពីខេត្តត្បូងឃ្មុំ រួចបត់ស្ដាំចូលតាម ច្រកទ្វារ ទ្វេភាគីដារចម្ងាយប្រហែល៥០០ ម៉ែត្រគឺប្រាកដជាឃើញទីតាំងបើកលេងល្បែងស៊ីសងនោះជាមិន ខានឡើយ ។ ជារៀងរាល់ថ្ងៃមានក្រុមអ្នកញៀនលេងល្បែងមាន់ជល់បៀអាប៉ោង មកពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នានៅទីតាំងសង្វៀនមាន់ជល់ក្នុងតំ បន់សេដ្ឋកិច្ចពិសេសខាងលើនេះហើយក្នុងនោះមានសមត្ថកិច្ចប្រ ដាប់អាវុធនិងមន្ត្រីរាជការមួយចំនួនទៀតក៍ចូលរួមលេងល្បែងស៊ី សងនេះផងដែរ។បើតាមប្រភពពីអ្នកលេងក្នុងនោះបានបង្ហើបប្រាប់ឲ្យដឹងថាសង្វៀន មាន់ជល់បៀអាប៉ោងបានបង្កប់ល្បែងស៊ីសងជាច្រើនប្រភេទនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសខាងលើនេះដោយលោកចៅហ្វាយខេត្តនិង លោកស្នងការត្បូងឃ្មុំនៅពីក្រោយខ្នងទើបកន្លែងសង្វៀនមាន់ជល់ មួយនេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះឡើយ។
បើនៅផ្លូវចូលសង្វៀនមាន់ជល់ខាងលើនេះគេមានឃើញដាក់កង សន្តិសុខយាមកាមយ៉ាងប្រយ័ត្នជាទីបំផុតខ្លាចក្រែងអ្នកកាសែត ចូលថតយករូបភាព ទៅផ្សព្វផ្សាយ។គួរម្លឹកដែរថាចាប់តាំងពីមានសង្វៀនមាន់ជល់ខាងលើ់នេះបើកលេង នៅក្បែរច្រកទ្វេភាគីដារកើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗ កើតឡើងគួរឲ្យភ័យខ្លាចជាទីបំផុតតើភូមិឃុំមានសុវត្តិភពទាំងប្រាំ បួនចំណុចដែលរដ្ឋាភិបាលដាក់ចេញឲ្យប្រជាពលរដ្ឋនៅតាមវេទិការ សាធារណះ២៥ខេត្ត ក្រុង ស្រុក នោះនៅឯណា។ដូចជាស្រុកមេមត់ដែលជាម្ចាស់ឆ្នោតអំពាវនាវឲ្យសម្ដេចក្រឡាហោម សខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍នេតសាវឿន អគ្គស្នងការនគរបាលជាតិមេត្តាជួយមើលកន្លែងសង្វៀនមាន់ជល់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះផងពីព្រោះលោកលីឡេង ចៅហ្វាយខេត្តនិងលោកប៉ែនរ័ត្នស្នងការត្បូងឃ្មុំនេះនាំគ្នាដេកលក់យ៉ា. ងសុខស្រួលអស់ទៅហើយដោយមិនគិតពីសុវត្តិភាពជូនប្រជាពល រដ្ឋក្នុងមូលដ្ឋានរបស់គាត់នោះទេ។ប្រភពមេការសង្វៀនបានឲ្យដឹងថាទីតាំងសង្វៀនរបស់គាត់មានច្បាប់ ត្រឹមត្រូវគ្រប់គ្រាន់អស់ហើយតែបើចែកលាភសក្ការះជាកញ្ចប់វិញគឺ គាត់ចែកតាំងថ្នាក់លើដល់ក្រោមហើយពីក្រោមដល់លើឯណ្ណុះគាត់ បាននិយាយថាបើសារព័ត៌មានវិញចង់ផព្វផ្សាយអីក៍ផ្សាយទៅចុះព្រោះ សង្វៀនគាត់មានច្បាប់ត្រឹមត្រូវ។
ពាក់ពន្ធនិងព័ត៌មានខាងលើអ្នកព័ត៌មានមិនអាចសុំការពន្យល់បក ស្រាយពីលោកលីឡេងចៅហ្វាយខេត្តនិងលោកប៉ែនរ័ត្នស្នងការខេត្ តត្បូងឃ្មុំបាននោះទេ៕

FB_IMG_1529464435741

Filed in: សង្គម

Recent Posts

Bookmark and Promote!